ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្រ្តា៖ វត្តមានរបស់អនុព័ន្ធយោធាបរទេស នៅតំបន់អានសេះ ជាការបញ្ជាក់ថា តំបន់នេះស្ថិតក្រោមអធិបតេយ្យភាព និងការគ្រប់គ្រងជាក់ស្តែងរបស់កម្ពុជា

ភ្នំពេញ ៖ “ជាងពីរថ្ងៃបន្ទាប់ពីបទឈប់បាញ់ចូលជាធរមាន និងក្រោយកើតមានឧប្បត្តិហេតុ «ចាប់ដៃដ៏គ្រោះថ្នាក់» ដែលបានបង្កការព្រួយបារម្ភអំពីការអនុវត្តបទឈប់បាញ់ អនុព័ន្ធយោធាបរទេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះត្រួតពិនិត្យ និងតាមដានស្ថានភាពជាក់ស្តែងនៅតំបន់អានសេះ នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ក្រោមវត្តមានអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើនរូប”។ នេះជាការលើកឡើង របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅលើបណ្តាញសង្គមផ្លូវការ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា ដំណើរទស្សនកិច្ចនេះ បានបង្ហាញយ៉ាងច្បាស់នូវស្ថានភាពពិតនៅលើដី និងក្លាយជាសក្ខីភាពអន្តរជាតិចំពោះផលវិបាកដែលបន្សល់ទុកដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥។ ក្នុងអំឡុងពេលនោះ យោធាថៃបានព្យាយាមវាយលុក និងកាន់កាប់តំបន់អានសេះ ប៉ុន្តែមិនអាចសម្រេចគោលបំណងបានឡើយ៕

​ធ្លាយរូបភាពក្ដៅៗ! សមត្ថកិច្ចប្រចាំ «ច្រករបៀងក្រសាំងជ្រំ» រងការចោទប្រកាន់ថា បើកដៃឱ្យឈ្មួញដឹកទំនិញគេចពន្ធពីវៀតណាមចូលកម្ពុជា ជាថ្នូរនឹងផលប្រយោជន៍

​ខេត្តស្វាយរៀង÷មានការបែកធ្លាយនូវរូបភាពជាក់ស្តែង និងប្រភពព័ត៌មានពីមូលដ្ឋាន ជុំវិញសកម្មភាពរបស់សមត្ថកិច្ចពាក់ព័ន្ធប្រចាំ “ច្រករបៀងក្រសាំងជ្រំ” ស្ថិតក្នុងឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលត្រូវគេសង្ស័យថាបានប្រមូលប្រាក់ និងទទួលសំណូកពីក្រុមអាជីវករជាថ្នូរនឹងការអនុញ្ញាតឱ្យមានការដឹកជញ្ជូនទំនិញឆ្លងដែនខុសច្បាប់ និងគេចពន្ធចេញ-ចូលរវាងកម្ពុជា និងវៀតណាមយ៉ាងអនាធិបតេយ្យជារៀងរាល់ថ្ងៃ។​ជាក់ស្តែង កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ក្រុមអាជីវករត្រូវបានគេប្រទះឃើញកំពុងបង់ប្រាក់ឱ្យសមត្ថកិច្ចប្រចាំច្រករបៀងមួយនេះ ដើម្បីជាថ្នូរនឹងការនាំចូលទំនិញ ناوជ្រៅពីប្រទេសវៀតណាម មកផ្គត់ផ្គង់នៅលើទីផ្សារក្នុងស្រុកដោយសេរី ដោយមិនបានឆ្លងកាត់ការបង់ពន្ធជូនរដ្ឋ ឬពិនិត្យគុណភាពឱ្យបានត្រឹមត្រូវឡើយ។​តាមប្រភពព័ត៌មានបានឱ្យដឹងថា សព្វថ្ងៃនេះ ក្រុមឈ្មួញទាំងតូចទាំងធំកំពុងសម្រុកដឹកជញ្ជូនទំនិញចម្រុះយ៉ាងគគ្រឹកគគ្រេង រួមមាន៖ បន្លែ ផ្លែឈើ ត្រី សាច់ ពងមាន់ ពងទា គ្រឿងជ័រ និងអីវ៉ាន់ចាប់ហួយផ្សេងៗ ពីប្រទេសវៀតណាមចូលមកកម្ពុជា តាមច្រករបៀងក្រសាំងជ្រំនេះ។ សកម្មភាពគេចពន្ធនេះ មិនត្រឹមតែធ្វើឱ្យបាត់បង់ចំណូលថវិកាជាតិយ៉ាងសន្ធឹកសន្ធាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតជាប្រភពចំណូលក្រៅប្រព័ន្ធច្បាប់យ៉ាងស្ងប់ស្ងាត់សម្រាប់មន្ត្រីខិលខូចមួយក្ដាប់តូចនៅតំបន់នោះផងដែរ។​ទង្វើ និងសកម្មភាពមិនប្រក្រតីរបស់ក្រុមមន្ត្រីនៅ «ច្រករបៀងក្រសាំងជ្រំ» នេះ ត្រូវបានគេមើលឃើញថា Read more

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងអនុរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី ឯកភាពរុញឆ្ពោះទៅមុខបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ និងបណ្ដុះបណ្ដាល

ជំនួបរវាងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្ដម អារីហ្វ ហាវ៉ាស់ អូហ្គូសេណូ អនុរដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូណេស៊ី នៅទីស្ដីការក្រសួង នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦នេះ បានផ្ដល់ឱកាសឱ្យភាគីទាំងពីរ បានពិភាក្សានិងផ្លាស់ប្ដូរយោបល់គ្នាប្រកបដោយភាពវិជ្ជមាន អំពីភាពចាំបាច់នៃការពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ និងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសក្នុងបរិបទថ្មីដល់មន្ត្រីនគរបាលជាតិកម្ពុជា។ ឯកឧត្តមអនុរដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូណេស៊ី បានជម្រាបជូនប្រមុខក្រសួងមហាផ្ទៃកម្ពុជាថា ផ្អែកលើលទ្ធផលនៃកិច្ចសហប្រតិបត្តិការកន្លងមក និងស្របតាមស្មារតីនៃកិច្ចព្រមព្រៀងទ្វេភាគី នៅពាក់កណ្ដាលឆ្នាំ២០២៦នេះ ឥណ្ឌូនេស៊ី នឹងរៀបចំការបណ្ដុះបណ្ដាលជំនាញសំខាន់ៗ ៣ ដល់មន្ត្រីនគរបាលកម្ពុជា ក្នុងនោះរួមមាន៖ ជំនាញពាក់ព័ន្ធបច្ចេកទេសកោសល្យវិច័យ ជំនាញស៊ើបអង្កេតហិរញ្ញវត្ថុ និងជំនាញពាក់ព័ន្ធឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ដោយការបណ្ដុះបណ្ដាល អាចនឹងធ្វើឡើងនៅប្រទេសឥណ្ឌូណេស៊ី និងក៏អាចមានការបញ្ជូនគ្រូឥណ្ឌូណេស៊ី មកបណ្ដុះបណ្ដាលនៅកម្ពុជា។ ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ឯកឧត្តមអនុរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី បានមានប្រសាសន៍ថ្លែងអំណរគុណឯកឧត្តមអភិសន្តិបណ្ឌិត ដែលបានផ្ដល់ការសម្របសម្រួល ជាអាទិ៍ Read more

គ្រោះថ្នាក់ចរាចរណ៍យ៉ាងរន្ធត់រវាងរថយន្តនិងម៉ូតូបណ្ដាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់ សមត្ថកិច្ចដករហូតមធ្យោបាយទាំងពីរយកមករក្សាទុកដើម្បីដោះស្រាយបន្តត

​ខេត្តបាត់ដំបង÷ មនុស្សម្នាក់បានរងរបួសធ្ងន់ធ្ងរ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ រវាងរថយន្ត និងម៉ូតូ បុកទង្គិចគ្នាយ៉ាងពេញទំហឹង កាលពីវេលាម៉ោង ១៦:២០នាទីរសៀល ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ​យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញមធ្យោបាយទាំងពីរធ្វើចរាចរណ៍ក្នុងទិសដៅមកដល់ចំណុចកើតហេតុ ក៏បានជ្រុលទៅបុកគ្នាយ៉ាងពេញទំហឹង បណ្តាលឱ្យអ្នកបើកបរ/ជិះម៉ូតូដួលបោកទៅលើផ្លូវ រងរបួសធ្ងន់ធ្ងរតែម្តង។ ​ភ្លាមៗនោះ ជនរងគ្រោះត្រូវបានកម្លាំងអន្តរាគមន៍ និងក្រុមគ្រូពេទ្យដឹកតាមរថយន្តសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យ បញ្ជូនទៅកាន់មន្ទីរពេទ្យដើមបីសង្គ្រោះជីវិតជាបន្ទាន់។ ​ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង/ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះទៅដល់ទីតាំងកើតហេតុភ្លាមៗ ដើម្បីធ្វើការវាស់វែង គូរផ្លូវ និងរៀបចំកំណត់ហេតុយ៉ាងល្អិតល្អន់។ ចំពោះមធ្យោបាយពាក់ព័ន្ធទាំងពីរគ្រឿង (រថយន្ត និងម៉ូតូ) ត្រូវបានសមត្ថកិច្ចស្ទូច និងប្រមូលយកទៅរក្សាទុកជាបណ្តោះអាសន្ននៅការិយាល័យជំនាញ ដើម្បីរង់ចាំធ្វើការដោះស្រាយ និងចាត់ការទៅតាមនីតិវិធីច្បាប់៕សម្រួលអត្ថបទ÷ដោយលោក មុត Read more

សមត្ថកិច្ចស្រុកសាមគ្គីមុនីជ័យ បង្ក្រាបភ្លាមៗករណីហិង្សាឃោរឃៅ វាយដោយចប់ជី បណ្ដាលឲ្យមនុស្ស១ស្លាប់ និងបីនាក់ទៀតរងរបួសធ្ងន់ស្រាល

​ខេត្តកំពង់ស្ពឺ÷ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសយ៉ាងសាហាវឃោរឃៅមួយ បានកើតឡើងនៅក្នុងខេត្តកំពង់ស្ពឺ បណ្ដាលឱ្យមនុស្សម្នាក់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម និង ៣ នាក់ទៀតរងរបួសធ្ងន់-ស្រាល ព្រមទាំងខូចខាតទ្រព្យសម្បត្តិ។ យ៉ាងណាមិញ កម្លាំងសមត្ថកិច្ចជំនាញបានចុះអន្តរាគមន៍ និងស្រាវជ្រាវឃាត់ខ្លួនជនល្មើសបានភ្លាមៗ ដើម្បីបញ្ជូនទៅចាត់ការតាមផ្លូវច្បាប់។​អនុវត្តតាមបទបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់របស់ លោកឧត្តមសេនីយ៍ទោ ឃឹម សុក ខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងមានការចង្អុលបង្ហាញពីលោកស្នងការរងទទួលផែនជំនាញ នៅរសៀលថ្ងៃទី២៨ ខែកក្ដដា ឆ្នាំ២០២៦ កម្លាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ ដឹកនាំដោយ លោកវរសេនីយ៍ទោ សាវ សភក្តី អធិការនគរបាលស្រុក បានចុះប្រតិបត្តិការស្រាវជ្រាវ និងអន្តរាគមន៍បង្ក្រាបករណីហិង្សាខាងលើនេះយ៉ាងទាន់ពេលវេលា។ ​យោងតាមរបាយការណ៍សមត្ថកិច្ច បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅចំណុចភូមិត្រពាំងស្គុន ឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។ ជនសង្ស័យមានឈ្មោះ បាន រ៉ន ភេទប្រុស អាយុ ៣៩ Read more

​អស់លាក់ ជិះម៉ូតូឆក់ទូរស័ព្ទស្ត្រីម្នាក់ ត្រូវជាន់រងគ្រោះដេញបំបុកឲ្យដួល២លើកមុនត្រូវពលរដ្ឋស្វាគមន៍”មួយដៃដៃមួយជើង”រួចប្រគល់ឲ្យប៉ូលីស

​ភ្នំពេញ÷ ក្រុមចោរលួចចោរឆក់ ដែលតែងតែបង្កើតភាពភ័យខ្លាចដល់សង្គម និងរស់នៅលើញើសឈាមរបស់អ្នកដទៃ បានជួបប្រទះនឹង «មេរៀនដ៏ជូរចត់» ថ្មីមួយទៀតហើយ បន្ទាប់ពីជនសង្ស័យម្នាក់បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីស្ត្រីម្នាក់បានសម្រេច ប៉ុន្តែត្រូវរងការវាយបកវិញយ៉ាងចាស់ដៃពីសំណាក់ជនរងគ្រោះ និងប្រជាពលរដ្ឋ រហូតអស់លទ្ធភាពរត់គេចខ្លួន។ ​ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង ៤:៣០ នាទីល្ងាច ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ត្រង់ចំណុចជិតផ្សារជម្ពូវ័ន ស្ថិតក្នុងភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។​តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពយ៉ាងសកម្ម និងឱកាសនិយម ដេញតាមឆក់ទូរស័ព្ទដៃពីស្ត្រីរងគ្រោះរហូតបានសម្រេច រួចបើកម៉ូតូគេចខ្លួនដោយអំនួត។ ប៉ុន្តែ ជនសង្ស័យមិនបានត្រៀមខ្លួនជួបនឹងភាពក្លាហានរបស់នារីរងគ្រោះនោះឡើយ។ ដោយសេចក្តីក្លាហាន និងមិនព្រមចុះចាញ់អំពើអាក្រក់ ស្ត្រីរងគ្រោះបានបើកម៉ូតូដេញតាមយ៉ាងប្រកិត ហើយបានសម្រេចចិត្តបុកផ្ទប់ម៉ូតូជនសង្ស័យពីក្រោយ រហូតជ្រុលទៅបុកស្ទើរផ្ទប់នឹងរថយន្តមួយគ្រឿងទៀតនៅខាងមុខ បណ្តាលឱ្យជនសង្ស័យដួលផ្លោះកណ្តាលផ្លូវ។ ​ទោះជាយ៉ាងណា ជនសង្ស័យនៅតែមានចិត្តរឹងរូស ស្ទុះលើកម៉ូតូជិះគេចខ្លួនបន្តទៀត Read more

អភិបាលខេត្តប៉ៃលិន ចុះពិនិត្យការស្ថាបនាហេដ្ធារចនាសម្ព័ន្ធនៅ ជ្រោះ សែនសុខ ដើម្បី រុញច្រានវិស័យទេសចរណ៍ និងលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន

​ខេត្តប៉ៃលិន÷ នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន អមដំណើរដោយមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពការងារកែប្រែ និងស្ថាបនាបន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធនានា នៅតំបន់ជ្រោះសែនសុខ ដើម្បីបង្កើនសោភ័ណភាព បំពេញតម្រូវការផ្នែកបរិស្ថាន និងទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិឱ្យមកកម្សាន្តកាន់តែច្រើនឡើង។​ក្នុងឱកាសអញ្ជើញពិនិត្យទីតាំងផ្ទាល់ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឆ្លាតវៃ របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី តែងតែយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខរបស់ប្រជាពលរដ្ឋ ដោយបានជួយដោះស្រាយរាល់ការលំបាក និងជំរុញការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។ ជាពិសេស ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តដូចជា ផ្លូវ ស្ពាន សាលារៀន និងមន្ទីរពេទ្យជាដើម។​បន្ថែមពីលើនេះ ស្របតាមទស្សនវិស័យអភិវឌ្ឍន៍បៃតង និងចីរភាព រដ្ឋបាលខេត្តប៉ៃលិន បាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការ៖ លម្អទីក្រុង Read more

អាជ្ញាធរខេត្តប៉ៃលិនចុះអន្តរាគមន៍បន្ទាន់សង្គ្រោះស្រូវវស្សាជាង៥០០ហិចតាដើរកំពុងប្រឈមនឹងការខ្វះខាតទឹក

​ខេត្តប៉ៃលិន÷ ដើម្បីធានាបាននូវទិន្នផលកសិកម្ម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ និងក្រុមការងារបច្ចេកទេស ចុះពិនិត្យស្ថានភាពជាក់ស្តែង និងដឹកនាំប្រតិបត្តិការស្តារប្រឡាយនាំទឹក ព្រមទាំងដំឡើងម៉ាស៊ីនបូមទឹក ដើម្បីអន្តរាគមន៍សង្គ្រោះស្រូវវស្សារបស់ប្រជាកសិករប្រមាណ ៥៣០ហិចតា ដែលកំពុងជួបបញ្ហាខ្វះខាតទឹកស្រោចស្រព ស្ថិតក្នុងឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។​ក្នុងឱកាសអញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែង លោកជំទាវបណ្ឌិតអភិបាលខេត្ត បានដាក់បទបញ្ជា និងជំរុញយ៉ាងម៉ឺងម៉ាត់ដល់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវ៖ក្តាប់ស្ថានភាពឱ្យបានចប់ជាប្រចាំចុះសិក្សាស្រាវជ្រាវដល់មូលដ្ឋាន និងវាយតម្លៃប្រភពទឹកដែលមានស្រាប់ ដើម្បីរៀបចំផែនការបូម និងបញ្ជូនទឹកចូលស្រែឱ្យបានទាន់ពេលវេលា។​ មិនត្រូវទុកឱ្យស្រូវរបស់ប្រជាពលរដ្ឋរចនាខូចខាត ដោយសារតែការធ្វេសប្រហែស ឬមិនបានជួយសង្គ្រោះអស់ពីលទ្ធភាពនោះឡើយ។​លោកជំទាវបណ្ឌិត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត Read more

អភិបាលខេត្តប៉ៃលិន ចុះជួបសំណេះសំណាល និងលើកទឹកចិត្តកម្លាំងមូលដ្ឋានឃុំស្ទឹងកាច់ ដើម្បីពង្រឹងសន្តិសុខ និងគុណភាពសេវាសាធារណៈ

​ខេត្តប៉ៃលិន÷នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខយ៉ាងជិតស្និទ្ធជាមួយ ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ នៅក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។​ពិធីនេះធ្វើឡើងក្នុងគោលបំណងក្តាប់ឱ្យបានច្បាស់នូវបញ្ហាប្រឈមជាក់ស្តែង ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ព្រមទាំងពិនិត្យមើលស្ថានភាពជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋដោយផ្ទាល់។ ក្នុងឱកាសនោះ លោកជំទាវបណ្ឌិតក៏បានឧបត្ថម្ភថវិកា សម្ភារៈ និងឯកសណ្ឋានជូនដល់កម្លាំងប្រជាការពារភូមិផងដែរ។​កម្លាំងប្រជាការពារ៖ ដៃគូមិនអាចខ្វះបានក្នុងការថែរក្សាសន្តិសុខមូលដ្ឋាន​មានប្រសាសន៍ទៅកាន់អង្គពិធី លោកជំទាវបណ្ឌិត បាន ស្រីមុំ បានគូសបញ្ជាក់យ៉ាងស៊ីជម្រៅអំពីតួនាទីដ៏សំខាន់របស់ប្រជាការពារភូមិ ក្នុងការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈនៅក្នុងសហគមន៍។​លោកជំទាវបានលើកឡើងថា៖ការបង្ការនិងទប់ស្កាត់បទល្មើស ប្រជាការពារភូមិមានភារកិច្ចស្នូលក្នុងការរួមចំណែកលុបបំបាត់អំពើចោរកម្ម បទល្មើសគ្រឿងញៀន ក្មេងទំនើង និងការបង្កសំឡេងរំខានផ្សេងៗ ដើម្បធានាឱ្យប្រជាពលរដ្ឋរស់នៅដោយក្តីសុខសាន្ត។កិច្ចសហការជិតស្និទ្ធ កម្លាំងប្រជាការពារគឺជាសមរភូមិមុខដែលធ្វើការប្រកៀកស្មា និងសហការយ៉ាងជិតស្និទ្ធជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ដោយបំពេញភារកិច្ចការពារសន្តិសុខមិនខុសពីមន្ត្រីនគរបាលនោះឡើយ។​ការយកចិត្តទុកដាក់លើសុខមាលភាព និងសន្តិភាពយូរអង្វែង​លោកជំទាវបណ្ឌិតអភិបាលខេត្ត Read more

​សមត្ថកិច្ចក្រុងប៉ោយប៉ែតបង្ក្រាបករណីគ្រឿងញៀន ឃាត់ខ្លួនអ្នកចែកចាយ និងប្រើប្រាស់ ១១នាក់ ព្រមទាំងថ្នាំញៀនមួយចំនួន

​ខេត្តបន្ទាយមានជ័យ÷ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានបន្តបើកប្រតិបត្តិការយ៉ាងក្តៅគគុក ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីចែកចាយ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់សរុបចំនួន១១នាក់ (ស្រី១នាក់) កាលពីរំលងអធ្រាត្រឈានចូល ថ្ងៃទី២២ ខែកក្កដាឆ្នាំ ២០២៦​ប្រតិបត្តិការបង្រ្កាបបទល្មើសយ៉ាងមានប្រសិទ្ធភាពនេះ បានធ្វើឡើងក្រោមការចង្អុលបង្ហាញ និងបញ្ជាផ្ទាល់ពី វរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត។ ជាក់ស្តែង នៅវេលាម៉ោង ០២:០០នាទីយប់ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាល ដឹកនាំដោយ លោកវរសេនីយ៍ត្រី ប្រិមសុផល នាយប៉ុស្តិ៍ បានចុះល្បាតចល័តក្នុងភូមិសាស្ត្រដើម្បីការពារសន្តិសុខ រក្សាសុវត្ថិភាព និងបង្កាបទល្មើសផ្សេងៗជូនប្រជាពលរដ្ឋ។​លុះល្បាតមកដល់ចំណុចមណ្ឌល៥ ក្នុងភូមិប្រជាធម្មលិច សមត្ថកិច្ចបានប្រទះឃើញស្ត្រីម្នាក់មានអាកប្បកិរិយាសង្ស័យកំពុងធ្វើសកម្មភាពដើរចែកចាយថ្នាំញៀននៅតាមផ្លូវ។ កម្លាំងជំនាញបានឃាត់ខ្លួន និងពិនិត្យឆែកឆេរលើឈ្មោះ យូ រ៉ាន់ភេទស្រី អាយុ ៤៦ឆ្នាំ រស់នៅភូមិប្រជាធម្មលិច ដោយបានរកឃើញម្សៅក្រាមពណ៌ថ្លាសង្ស័យជាថ្នាំញៀនលាក់ទុកក្នុងកញ្ចប់បារីចំនួន ០៨ថង់តូច។ ផ្អែកលើការស្រាវជ្រាវបន្ត កម្លាំងនគរបាលបានឈានទៅឃាត់ខ្លួនក្រុមអ្នកញៀនថ្នាំចំនួន Read more