គ្មានការលើកលែង! លោកជំទាវ បាន ស្រីមុំ ព្រមានម្ចាស់ទីតាំងដែលលាក់បំពួនជនបរទេសខុសច្បាប់ និងជាប់ពាក់ព័ន្ធនឹងបនល្បែងអនឡាញ​

​ខេត្តប៉ៃលិន÷លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានចេញសេចក្តីជូនដំណឹង និងព្រមានជាឱសានវាទដល់ម្ចាស់ទីតាំងដែលទទួលជួលឱ្យភ្ញៀវអន្តរជាតិស្នាក់នៅដោយគ្មានឯកសារស្របច្បាប់ ព្រមទាំងទីតាំងដែលចូលរួមសហការបើកអាជីវកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិត (Scam Online) នៅក្នុងភូមិសាស្ត្រខេត្តប៉ៃលិន។​នៅក្នុងវិធានការដាច់ណាត់នេះ លោកជំទាវអភិបាលខេត្តបានបញ្ជាក់ថា បើរកឃើញមានជនបរទេសស្នាក់នៅខុសច្បាប់ ម្ចាស់ទីតាំងនឹងត្រូវរងការផាកពិន័យជាទឹកប្រាក់ចំនួន ៤លានរៀល (ប្រហាក់ប្រហែល ១,០០០ដុល្លារ) ក្នុងម្នាក់។ លោកជំទាវបានសង្កត់ធ្ងន់ថា បើចំនួនអ្នកស្នាក់នៅខុសច្បាប់មានកាន់តែច្រើន ការពិន័យនឹងត្រូវគុណឡើងតាមនោះដែរ ដោយឡែកច្បាប់នេះក៏ត្រូវបានអនុវត្តចំពោះទីតាំងមួយចំនួនរួចរាល់ហើយដែរ ដោយគ្មានការលើកលែងជាដាច់ខាត។ លើសពីនេះ ប្រសិនបើពិនិត្យឃើញថាមានការសហការបើកទីតាំង Scam Online ទៀតនោះ ម្ចាស់ទីតាំងនឹងត្រូវប្រឈមមុខនឹងទោសទណ្ឌបន្ថែមតាមច្បាប់ជាធរមាន។​លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍សង្កត់ធ្ងន់ថា៖ «កុំគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនបន្តិចបន្តួច ទៅបំផ្លាញកិត្តិយសខេត្ត និងកិត្តិយសជាតិយើងឱ្យសោះ ខ្ញុំនឹងតាមស្រាវជ្រាវបង្ក្រាបគ្រប់ទីកន្លែង។ ខ្ញុំបានសច្ចាធានាជូនសម្ដេចធិបតី នាយករដ្ឋមន្ត្រីរួចហើយ ក្នុងការប្ដេជ្ញាចិត្តចូលរួមសម្អាតអាជីវកម្ម Scam Online Read more

សកម្មភាពយ៉ាងរស់រវើក! នគរបាលស្រុកបាណន់ចុះផ្ទាល់ដល់មូលដ្ឋានផ្សព្វផ្សាយគោលនយោបាយ”ភូមិ ឃុំ មានសុវត្ថិភាព”​និងផ្ដល់សេវាអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ

​ខេត្តបាត់ដំបង÷ អធិការដ្ឋាននគរបាលស្រុកបាណន់ នៅតែបន្តបេសកកម្មយ៉ាងសកម្មក្នុងការបម្រើ និងគាំពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ដើម្បីចូលរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ/សង្កាត់មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាលកម្ពុជា។ ​សកម្មភាពដ៏ផុសផុលនេះ ធ្វើឡើងក្រោមការយកចិត្តទុកដាក់ និងការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពី លោកឧត្តមសេនីយ៍ទោ ដាញ់អេង ប៊ុន ចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពី លោកវរសេនីយ៍ទោហេង បារាំង អធិការនគរបាលស្រុកបាណន់ ដោយកម្លាំងជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៨ តែងតែបន្តចុះជាប់ជាប្រចាំនៅតាមមូលដ្ឋាន។ ​ជាក់ស្តែង នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ នេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល និងផ្នែកជំនាញ បានសម្រេចនូវលទ្ធផលការងារសំខាន់ៗចំនួនពីរ រួមមាន៖១.ការងារផ្សព្វផ្សាយអប់រំនិងពង្រឹងសន្តិសុខ.​កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្នឹង, ភ្នំសំពៅ, បាយដំរាំ, ឈើទាល, តាគ្រាម និងប៉ុស្តិ៍កន្ទឺ២ បានសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ចុះផ្សព្វផ្សាយគោលនយោបាយ «ភូមិ-ឃុំ/សង្កាត់មានសុវត្ថិភាព» Read more

ស្រាវជ្រាវផ្អើលក្រុងបាវិត! នគរបាលខេត្តស្វាយរៀង ឆ្មក់បង្ក្រាបសម្បុកឆបោកតាមបច្ចេកវិទ្យា ឃាត់ខ្លួនជនជាតិចិន និងមីយ៉ាន់ម៉ា ៣០នាក់

​ខេត្តស្វាយរៀង÷ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានបើកប្រតិបត្តិការទ្រង់ទ្រាយធំ ចុះស្រាវជ្រាវ និងបង្ក្រាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) មួយកន្លែង ស្ថិតនៅក្នុងបុរី វីឡា ផ្ទះល្វែងសម្រាប់ជួល ក្នុងក្រុងបាវិត ដោយឃាត់ខ្លួនមនុស្សចំនួន ៣០នាក់។ ​ប្រតិបត្តិការដ៏មានប្រសិទ្ធភាពនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ យោងតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមនាយឧត្ដមសេនីយ៍ ស ថេត  អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំបញ្ជាផ្ទាល់ពី លោក ឧត្តមសេនីយ៍ទោពេជ្រ វិរៈស្នងការនគរបាលខេត្តស្វាយរៀង។ ក្នុងនោះដែរ កម្លាំងជំនាញបានសហការយ៉ាងជិតស្និទ្ធជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត និងទទួលបានការម្របសម្រួលនីតិវិធីពី លោក ស្រី ស៊ុន យឺត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង។​ទីតាំងដែលសមត្ថកិច្ចចុះបង្ក្រាបខាងលើនេះ ស្ថិតនៅក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។ ជាលទ្ធផល ក្នុងរង្វង់ប្រតិបត្តិការនេះ Read more

វាយឆ្មក់បង្ក្រាបសំបុកផលិតលិខិតឆ្លងដែន និងទិដ្ឋាការចិនក្លែងក្លាយ ក្នុងបុរីលំដាប់ខ្ពស់មួយនៅខណ្ឌសែនសុខ ឃាត់ខ្លួនជនជាតិចិន ៥នាក់

​ភ្នំពេញ÷គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ បានបើកប្រតិបត្តិការចុះត្រួតពិនិត្យរដ្ឋបាលនៅទីតាំងស្នាក់នៅរបស់ជនបរទេសមួយកន្លែង ដោយរកឃើញ និងបង្ក្រាបបាននូវករណីរក្សាទុក ផលិត និងចែកចាយលិខិតឆ្លងដែន រួមទាំងឯកសាររដ្ឋបាលក្លែងក្លាយរបស់ប្រទេសចិនជាច្រើនករណី ព្រមទាំងឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន ០៥នាក់។ ​ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង ១០:០០ នាទីព្រឹក ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ម្សិលមិញនេះ នៅចំណុចផ្ទះលេខ ០៥ ផ្លូវ A០២ ក្នុងបុរី ជីបម៉ុង ហ្គ្រេនភ្នំពេញសុីធី (ផ្លូវ១០១៩) ស្ថិតក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ប្រតិបត្តិការនេះដឹកនាំដោយគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ និងមានការសម្របសម្រួលនីតិវិធីច្បាប់ពី លោក លី គីមស៊ាន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។​ជាលទ្ធផលនៃការចុះឆែកឆេរ សមត្ថកិច្ចបានរកឃើញជនជាតិចិនស្នាក់នៅសរុបចំនួន ០៥នាក់ (ប្រុស) ដែលក្នុងនោះមាន ០៣នាក់សង្ស័យថាបានប្រើប្រាស់លិខិតឆ្លងដែនក្លែងក្លាយ។ ជាមួយគ្នានោះ Read more

សកម្មភាពគំរូ!រដ្ឋបាលក្រុងប៉ោយប៉ែតសហការជាមួយអាជ្ញាធរ សង្កាត់អូរជ្រៅបើកយុទ្ធនាការចុះរៀបចំសណ្ដាប់ធ្នាប់ និងសម្អាតបរិស្ថានមុខវត្តបាលិលេយ្យដើម្បីលើកកម្ពស់សោភ័ណភាពក្រុងព្រំដែន

​ក្រុងប៉ោយប៉ែត)៖ ថ្នាក់ដឹកនាំរដ្ឋបាលក្រុងប៉ោយប៉ែត និងអាជ្ញាធរមូលដ្ឋាន បានបន្តបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់លើបញ្ហាសោភ័ណភាព និងបរិស្ថានក្រុង ដោយនៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៦ នេះ យុទ្ធនាការទ្រង់ទ្រាយធំមួយក្នុងការចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈ និងសម្អាតបរិស្ថាន ត្រូវបានធ្វើឡើងយ៉ាងសកម្មនៅតាមបណ្តោយផ្លូវជាតិលេខ៥ ចំណុចខាងមុខវត្តបាលិលេយ្យ ស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។​យុទ្ធនាការដ៏មានសារៈសំខាន់នេះ ត្រូវបានដឹកនាំផ្ទាល់ដោយ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត លោក វ៉ា ជីម ណារ៉េត ចៅសង្កាត់ អូរជ្រៅដោយមានការអញ្ជើញចូលរួមពីការិយាល័យជំនាញនៃរដ្ឋបាលក្រុង, កម្លាំងអធិការដ្ឋាននគរបាលក្រុង, កម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់, មន្ត្រីភូមិ, ប្រជាការពារ និងក្រុមការងារនៃក្រុមហ៊ុនប្រមូលសំរាមស៊ិនទ្រី (Cintri) យ៉ាងច្រើនកុះករ។​សកម្មភាពនាព្រឹកនេះ រួមមានការប្រមូលកម្ទេចកំទីសំរាម ការបោសសម្អាតតាមដងផ្លូវ និងការរៀបចំសណ្ដាប់ធ្នាប់ចរាចរណ៍ ក៏ដូចជាការលក់ដូរដែលរំលោភលើចិញ្ចើមផ្លូវសាធារណៈ Read more

កងរាជអាវុធហត្ថបង្ក្រាបបានភ្លាមៗ ករណីជនជាតិឥណ្ឌូនេស៊ី គាស់ហាងប្ដូរប្រាក់ និងបញ្ជូនទៅសាលាដំបូងខេត្តបន្តតាមនីតិវិធី

​ខេត្តបន្ទាយមានជ័យ÷ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កើត សុវណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងកងរាជអាវុធហត្ថបានបំពេញភារកិច្ចយ៉ាងហ្មត់ចត់ និងបានបញ្ជូនខ្លួនជនសង្ស័យម្នាក់ជាជនជាតិឥណ្ឌូនេស៊ី ទៅកាន់សាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៦ នេះ ដើម្បីអនុវត្តទោសតាមច្បាប់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (គាស់ហាងលួចទ្រព្យសម្បត្តិ)។ កកិច្ចអន្តរាគមន៍និងការស្រាវជ្រាវយ៉ាងរហ័សរហន​ព្រឹត្តិការណ៍នេះបានកើតឡើងបន្ទាប់ពីកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ទទួលបណ្ដឹងពីជនរងគ្រោះឈ្មោះ ណាន ចាន់នី ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ កាលពីវេលាម៉ោង១៧:០០នាទី ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦។ ជនរងគ្រោះបានរាយការណ៍ថា មានករណីចោរកម្មគាស់ហាងប្ដូរប្រាក់មួយកន្លែង ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ដោយបាត់បង់ប្រាក់ថៃចំនួន ១០,០០០បាត និងទូរសព្ទដៃចំនួន ០៥គ្រឿង។​ភ្លាមៗក្រោយទទួលបណ្ដឹង លោកអនុសេនីយ៍ឯក Read more

ចប់ជំនាញខាងបន្លំ! មុខសញ្ញាលួចទូរស័ព្ទអ្នកកំដរអ្នកជំងឺ ត្រូវអាវុធហត្ថភ្នំពេញ ក្រសោបជាប់ទាំងសំបុក ត្រៀមបញ្ជូនទៅតុលាការ

រាជធានីភ្នំពេញ÷ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបង្ហាញពីប្រសិទ្ធភាពការងារ និងការឆ្លើយតបយ៉ាងរហ័សទាន់ចិត្ត ក្នុងការជួយសង្គ្រោះ និងការពារសន្តិសុខជូនប្រជាពលរដ្ឋ ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ករណីបន្លំខ្លួនលួចទ្រព្យសម្បត្តិ (ទូរស័ព្ទដៃ) នៅក្នុងមន្ទីរពេទ្យ។ ​ហេតុការណ៍បង្ក្រាបនេះ បានធ្វើឡើងកាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ម្សិលមិញនេះ នៅក្នុងបរិវេណមន្ទីរពេទ្យតេជោសន្តិភាព ស្ថិតក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ​យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានទទួលបណ្តឹងផ្ទាល់មាត់ពីសន្តិសុខមន្ទីរពេទ្យ តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ដើម្បីសុំកិច្ចអន្តរាគមន៍ជាបន្ទាន់ ដោយមានជនសង្ស័យចំនួន ០២នាក់ បានធ្វើសកម្មភាពលួចបន្លំខ្លួនទៅដេកជិតអ្នកមើលថែអ្នកជំងឺ ហើយឆ្លៀតឱកាសលួចយកទូរស័ព្ទ និងទ្រព្យសម្បត្តិរបស់ពួកគាត់។ ​ក្រោយទទួលបានព័ត៌មានភ្លាម ក្រោមបទបញ្ជាម៉ឺងម៉ាត់ និងការយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាពពលរដ្ឋ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ បានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុភ្លាមៗដូចរន្ទះ និងធ្វើការឃាត់ខ្លួនជនសង្ស័យទាំង ០២នាក់ Read more

លោកជំទាវបណ្ឌិតបានស្រីមុំអញ្ជើញអបអរសាទរខួបទី១៩ ទិវាអតីតយុទ្ធជនកម្ពុជានិងសំណេះសំណាលជាមួយវីរជនក្នុងខេត្តប៉ៃលិន

​ខេត្តប៉ៃលិន÷កាលពីព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ នៅបរិវេណទីស្នាក់ការអតីតយុទ្ធជនខេត្តប៉ៃលិន បានរៀបចំពិធីអបអរសាទរ ខួបលើកទី១៩ ពិវាអតីតយុទ្ធជនកម្ពុជា(១២ឧសភា) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតបាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត។​ក្នុងពិធីដ៏សមោឡាយនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក ឧត្តមសេនីយ៍ទោសេងសុគន្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ព្រមទាំងលោក-លោកស្រីស្នងការរង មន្ត្រីក្រោមឱវាទ ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត និងបងប្អូនអតីតយុទ្ធជនសរុបប្រមាណ ២៨០នាក់។​មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានថ្លែងនូវការសាកសួរសុខទុក្ខដោយក្តីនឹករលឹក និងបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះវីរភាពដ៏ឧត្តុង្គឧត្តមរបស់បងប្អូនអតីតយុទ្ធជន។ លោកជំទាវបានបញ្ជាក់ថា សន្តិភាព និងការអភិវឌ្ឍដែលយើងមាននៅថ្ងៃនេះ គឺមិនអាចកាត់ផ្តាច់បានពីការបូជាកម្លាំងកាយចិត្ត សាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុការពារជាតិមាតុភូមិរបស់វីរជនយើងឡើយ។​ដើម្បីជាការលើកទឹកចិត្ត និងតបស្នងចំពោះគុណូបការៈដ៏ថ្លៃថ្លានេះ លោកជំទាវអភិបាលខេត្ត ក៏បាននាំយកនូវអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ចែកជូនដល់បងប្អូនអតីតយុទ្ធជនគ្រប់ៗគ្នា Read more

ទំនាស់ក្នុងវង់ផឹកស៊ីក្លាយជា សង្វៀនឈាម! បុរសម្នាក់កាន់ពូថៅដេញកាប់គេដល់ក្នុងផ្ទះ ចុងក្រោយត្រូវម្ចាស់ផ្ទះកាប់ តបមកវិញបណ្ដាលឱ្យ ស្លាប់ក្នុងថ្លុកឈាម

​ខេត្តកំពង់ឆ្នាំង៖ ករណីអំពើឃាតកម្មដ៏រន្ធត់មួយបានកើតឡើង កាលពីវេលាម៉ោង ១៩:៤០ នាទីយប់ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិច្រករមៀត ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបុរសពីរនាក់បានប្រកាប់គ្នាដោយពូថៅ បណ្តាលឱ្យម្នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់។​តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ មានការជួបជុំផឹកស៊ីមួយវង់ដែលមានគ្នា ៤ នាក់ នៅចំណុចផ្ទះឈ្មោះ សើ សុនី(ហៅអៃ)។ ក្នុងអំឡុងពេលកំពុងផឹកស៊ីយ៉ាងជោគជាំ ស្រាប់តែឈ្មោះ សុះ សាលី (ជនរងគ្រោះដែលស្លាប់) បានដើរមកដល់ក្នុងស្ថានភាពស្រវឹងខ្លាំង ហើយបានពោលពាក្យឌឺដងទៅកាន់ឈ្មោះ នី រ៉វីដែលកំពុងដេកលើអង្រឹងក្បែរនោះ។ ឃើញសភាពមិនស្រួល ម្ចាស់ផ្ទះ និងប្រជាការពារភូមិបានចេញមុខមកឃាត់បំបែក រួចដេញឱ្យត្រឡប់ទៅផ្ទះរៀងៗខ្លួន ដើម្បីបញ្ចៀសជម្លោះ។សកម្មភាពបង្កហេតុនិងការតដៃ​ទោះបីជាមានការឃាត់បំបែកក៏ដោយ មួយសន្ទុះក្រោយមក ឈ្មោះ សុះ សាលី Read more

បង្ក្រាបទ្រង់ទ្រាយធំ! កម្លាំងកងរាជអវុធហត្ថខេត្តតាកែវ បំបែកសំបុក ជួញដូរគ្រឿងញៀនឆ្លងខេត្ត ឃាត់ខ្លួនជន់សង្ស័យ ៥ នាក់ និងថ្នាំញៀនជាង ៣០០ក្រាម

​ខេត្តតាកែវ÷ ក្រោមការបញ្ជាផ្ទាល់ ពី លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងមានការសម្របសម្រួល នីតិវិធីឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងជំនាញបានបើកប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀនយ៉ាងក្ដៅគគុក រហូតឈានដល់ការឃាត់ខ្លួនក្រុមជនសង្ស័យចំនួន ៥នាក់ និងដកហូតបានវត្ថុតាងគ្រឿងញៀនយ៉ាងច្រើនសន្ធឹកសន្ធាប់។កិច្ចប្រតិបាលការបង្ក្រាបដ៏ម៉ឺងម៉ាត់​កិច្ចប្រតិបត្តិការដ៏ជោគជ័យនេះ បានប្រព្រឹត្តទៅជាពីរដំណាក់កាលធំៗ៖ដំណាក់កាលទី១.នៅវេលាម៉ោង ២១:៥៥ នាទី យប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស សហការជាមួយអាវុធហត្ថស្រុកព្រៃកប្បាស ដឹកនាំដោយ លោកអនុសេនីយ៍ឯក ជួនតូរ:ត: បានចុះបង្ក្រាបជាក់ស្ដែងនៅចំណុចភូមិផ្សារជ្រែ ឃុំអង្គាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ដំណាក់កាលទី ២ ពន្លាតដែនសមត្ថកិច្ច​ ដោយមានស្មារតីទទួលខុសត្រូវខ្ពស់ និងការស្រាវជ្រាវយ៉ាងហ្មត់ចត់ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ សមត្ថកិច្ចបានបន្តពន្លាតដែនដីទៅដល់ខេត្តកណ្តាល Read more