មហាជនស្នើអង្គភាពប្រឆាំងអំពើពុករលួយ ចុះស៊ើបអង្កេតភាពមិនប្រក្រតីនៃការដឹកជញ្ជូនទំនិញគេចពន្ធ នៅច្រករបៀងចំការម្ទេស ខេត្តស្វាយរៀង

​ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋ និងមហាជនកំពុងសម្តែងការរិះគន់យ៉ាងខ្លាំង ចំពោះសកម្មភាពដឹកជញ្ជូនទំនិញគេចពន្ធ និងទំនិញខុសច្បាប់គ្រប់ប្រភេទ ចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសវៀតណាម តាមច្រករបៀង «ចំការម្ទេស» ស្ថិតក្នុងភូមិដូនទៃ ឃុំទួលស្ដី ស្រុកចន្រ្ទា។ សកម្មភាពនេះត្រូវបានគេសង្ស័យថា មានការឃុបឃិតគ្នាជាប្រព័ន្ធរវាងមន្ត្រីគយចល័ត មន្ត្រីនគរបាលការពារព្រំដែន និងក្រុមឈ្មួញធំៗ។​ក្រុមឈ្មួញបានប្រើប្រាស់រថយន្តយីឌុប និងរថយន្តវ៉េអង (កុងតឺន័រ) ដឹកទំនិញឆ្លងដែនទាំងយប់ទាំងថ្ងៃយ៉ាងគគ្រឹកគគ្រេង ដែលបណ្តាលឱ្យផ្លូវថ្នល់ក្នុងមូលដ្ឋានរងការបាក់ស្រុត និងខូចខាតយ៉ាងធ្ងន់ធ្ងរ។ប្រភពពីក្រុមអាជីវករបានបង្ហើបថា ការនាំទំនិញឆ្លងកាត់ច្រកនេះ តម្រូវឱ្យមានការបង់ប្រាក់ «លើតុក្រោមតុ» ទៅឱ្យមន្ត្រីជំនាញប្រចាំច្រករបៀងដោយគ្មានវិក្កយបត្រត្រឹមត្រូវ ដែលជាហេតុធ្វើឱ្យបាត់បង់ចំណូលថវិការដ្ឋយ៉ាងសន្ធឹកសន្ធាប់។​ រហូតមកដល់ពេលនេះ លោក សំ សុវណ្ណារិទ្ធ មេសាខាគយនិងរដ្ឋាករខេត្តស្វាយរៀង ហាក់មិនទាន់មានវិធានការទប់ស្កាត់ ឬត្រួតពិនិត្យភាពមិនប្រក្រតីនៅច្រករបៀងចំការម្ទេសនេះនៅឡើយទេ ដែលធ្វើឱ្យមន្ត្រីក្រោមឱវាទហ៊ានធ្វើអ្វីៗតាមអំពើចិត្ត។​សំណូមពររបស់មហាជន៖​អាស្រ័យហេតុនេះ បងប្អូនប្រជាពលរដ្ឋសូមគោរពស្នើដល់៖​ឯកឧត្តមអភិសន្តិបណ្ឌិត អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។​ឯកឧត្តមបណ្ឌិត គុណ Read more

នគរបាលស្រុកថ្មគោល បង្ក្រាបមុខសញ្ញាប្លន់ប្រដាប់អាវុធយ៉ាងសកម្ម ដកហូតម៉ូតូបាន ៥គ្រឿង

​ខេត្តបាត់ដំបង៖ ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត កម្លាំងនគរបាលស្រុកថ្មគោលបានបើកប្រតិបត្តិការបង្ក្រាបមុខសញ្ញាប្លន់ និងលួចយ៉ាងសកម្ម ឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦។​លោកវរសេនីយ៍ឯក សេង លុច អធិការនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងផ្ទាល់ ចុះឃាត់ខ្លួនជនសង្ស័យឈ្មោះ អាន សេងហុក (ហៅរ៉ាត់) ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិបន្សាយត្រែង ឃុំបន្សាយត្រែង ស្រុកថ្មគោល។ ការឃាត់ខ្លួននេះធ្វើឡើងបន្ទាប់ពីជនសង្ស័យបានធ្វើសកម្មភាពដេញកាប់ប្លន់យកម៉ូតូពីជនរងគ្រោះនៅលើដងផ្លូវ ក្នុងភូមិគ្រួស ឃុំអន្លង់រុន ស្រុកថ្មគោល។​លទ្ធផលនៃប្រតិបត្តិការ សមត្ថកិច្ចដកហូតបាន៖​ម៉ូតូសរុបចំនួន ០៥គ្រឿង (ក្នុងនោះ ០៤គ្រឿងជាផលនៃអំពើចោរកម្ម និង Read more

ថ្នាក់ដឹកនាំកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមពិធីផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិនីតិកោសល្យបណ្ឌិត ឱម យ៉ិនទៀង

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ០៨:៣០នាទី តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង, លោកវរសេនីយ៍ឯក ហង្ស សុជាតិ មេបញ្ជាការរង បានដឹកនាំប្រតិភូអមដំណើរ រួមមានលោកមេបញ្ជាការរង និងលោកប្រធានមន្ទីរជំនាញពាក់ព័ន្ធ សរុបចំនួន ០៦រូប ចូលរួមក្នុងពិធីផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។​ពិធីនេះត្រូវបានរៀបចំឡើងនៅសាលប្រជុំ (គ៨) នៃសាលាខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិនីតិកោសល្យបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU)។​ខ្លឹមសារសំខាន់ៗនៃកម្មវិធីរួមមាន៖​ការផ្សព្វផ្សាយច្បាប់៖ ផ្តោតសំខាន់លើច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនានា។​ការចូលរួមពីថ្នាក់ដឹកនាំ៖ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត, ឯកឧត្តមអភិបាលខេត្ត, ឯកឧត្តមប្រធានសាលាដំបូងខេត្ត, ឯកឧត្តមព្រះរាជអាជ្ញា, Read more

លោកឧត្តមសេនីយ៍ត្រី ឆឹង រតនៈ ជំរុញឱ្យមន្ត្រីនគរបាលជាតិ ពង្រឹងវិន័យ និងសីលធម៌វិជ្ជាជីវៈ ក្នុងកិច្ចប្រជុំពង្រឹងការងារជំនាញ

​ខេត្តតាកែវ៖ អនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ ផែនការងារធនធានមនុស្ស បានរៀបចំកិច្ចប្រជុំ «ស្តីពីការពង្រឹងការងារជំនាញ» ដល់បណ្តាការិយាល័យចំណុះ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងវិន័យកងកម្លាំង។​កិច្ចប្រជុំនេះដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ឆឹង រតនៈ ស្នងការរងទទួលផែនការងារធនធានមនុស្ស ដោយមានការអញ្ជើញចូលរួមពីលោក ធឿន ប៊ុនណា ព្រមទាំងលោកនាយការិយាល័យ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។​ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ស្នងការរង បានសង្កត់ធ្ងន់លើចំណុចគន្លឹះសំខាន់ៗដូចខាងក្រោម៖​ការប្រកាន់ខ្ជាប់នូវវិន័យ និងសីលធម៌៖ ក្នុងនាមជាកងកម្លាំងនគរបាលជាតិ មន្ត្រីគ្រប់រូបត្រូវតែប្រកាន់ខ្ជាប់នូវវិន័យឱ្យបានម៉ឺងម៉ាត់ និងមានសីលធម៌ល្អប្រពៃ ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ។​ការពង្រឹងសមត្ថភាពជំនាញ៖ ការិយាល័យនីមួយៗត្រូវយកចិត្តទុកដាក់ខ្ពស់លើការងារជំនាញរបស់ខ្លួន ដើម្បីធានាបាននូវតម្លាភាព និងភាពសុក្រឹតក្នុងរចនាសម្ព័ន្ធគ្រប់គ្រងធនធានមនុស្ស។​ការទទួលខុសត្រូវខ្ពស់៖ មន្ត្រីត្រូវមានស្មារតីទទួលខុសត្រូវលើភារកិច្ចដែលអង្គភាពប្រគល់ជូន និងត្រូវសហការគ្នាឱ្យបានល្អប្រសើរ ដើម្បីសម្រេចបាននូវលទ្ធផលការងារប្រកបដោយមោទនភាព។​កិច្ចប្រជុំនេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តតាកែវ ក្នុងការកសាងជួរកងកម្លាំងឱ្យកាន់តែមានសមត្ថភាព និងគុណធម៌ Read more

ស្មារតីសាមគ្គីភាព និងទឹកចិត្តមនុស្សធម៌លោកអធិការស្រុកសំពៅលូន ដឹកនាំមន្ត្រីចុះសួរសុខទុក្ខ និងរំលែកទុក្ខគ្រួសារសពមន្ត្រីក្រោមឱវាទ

បាត់ដំបង÷​ស្រុកសំពៅលូន ក្នុងស្មារតីសាមគ្គីភាពជាធ្លុងមួយ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់មន្ត្រីក្រោមឱវាទ នាព្រឹកថ្ងៃពុធ ២កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានដឹកនាំ លោកអធិការរង នាយ-នាយរងផ្នែក នាយប៉ុស្តិ៍ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប អញ្ជើញចុះសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារ លោកវរសេនីយ៍ត្រី ហេង វុណ្ឌី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសន្តិភាព។​ការចុះជួបដោយផ្ទាល់នេះ ធ្វើឡើងបន្ទាប់ពីទទួលបានដំណឹងដ៏សោកសៅថា ប្អូនប្រុសបង្កើតរបស់លោកនាយប៉ុស្តិ៍ បានទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅ។ ​ក្នុងឱកាសដ៏ក្រៀមក្រំនោះ លោកអធិការ និងសហការី បានសម្តែងនូវការសោកស្តាយជាពន់ពេក និងបាននាំយកនូវសម្ភារឧបភោគបរិភោគ រួមជាមួយថវិកាចំនួន Read more

តុលាការខេត្តកណ្ដាល បង្គាប់ឱ្យឃុំខ្លួនក្រុមក្មេងទំនើង ១៦នាក់ ពាក់ព័ន្ធករណីធាក់ប្លន់ម៉ូតូ និងកាន់កាប់អាវុធខុសច្បាប់

​ខេត្តកណ្ដាល៖ ចៅក្រមស៊ើបសួរសាលដំបូងខេត្តកណ្ដាល លោក លាង លីហៀង បានសម្រេចចេញដីកាឃុំខ្លួនក្រុមក្មេងទំនើងចំនួន ១៦នាក់ ដាក់ពន្ធនាគារបណ្ដោះអាសន្ន កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦។ ការសម្រេចនេះធ្វើឡើងបន្ទាប់ពីតំណាងអយ្យការ លោកស្រី ផាន់ សុគន្ធថង បានចោទប្រកាន់ពួកគេពីបទ «កាន់កាប់អាវុធប្រហារដោយគ្មានការអនុញ្ញាត» យោងតាមបញ្ញត្តិមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ។ ​សកម្មភាពបង្ក្រាប និងការឃាត់ខ្លួន​យោងតាមរបាយការណ៍ពីលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានឱ្យដឹងថា ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងជំនាញបានបើកប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបបានចំនួន ៤ករណីផ្សេងគ្នា៖ ​ករណីទី១ និងទី៤៖ បង្ក្រាបអំពើលួចមានស្ថានទម្ងន់ទោស (ធាក់ប្លន់យកម៉ូតូ) នៅសង្កាត់ស្វាយរលំ និងសង្កាត់រកាខ្ពស់ ដោយដកហូតម៉ូតូប្រគល់ជូនជនរងគ្រោះវិញ។​ករណីទី២ និងទី៣៖ ឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងការកាន់កាប់អាវុធប្រហារខុសច្បាប់ នៅលើមហាវិថីស៊ីជិនពីង (ផ្លូវក្រវ៉ាត់ក្រុងទី៣) Read more

កងរាជអាវុធហត្ថស្រុកព្រៃនប់ បង្ក្រាបករណីគ្រឿងញៀនទ្រង់ទ្រាយធំ ឃាត់ខ្លួនជនសង្ស័យ ១០ នាក់

​ខេត្តព្រះសីហនុ÷ក្រោមស្មារតីទទួលខុសត្រូវខ្ពស់លើសន្តិសុខសង្គម និងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ដោយជោគជ័យ កាលពីថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះ។​​យោងតាមបទបញ្ជាយ៉ាងខ្ជាប់ខ្ជួនពី លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ និងក្រោមការដឹកនាំផ្ទាល់ពី លោកវរសេនីយ៍ត្រី ម៉ែន វណ្ណា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ កម្លាំងជំនាញបានសម្រុកចូលបង្ក្រាបគោលដៅសង្ស័យស្ថិតនៅចំណុចភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់។​ជាលទ្ធផលនៃប្រតិបត្តិការដ៏មុតស្រួចនេះ សមត្ថកិច្ចបានសម្រេច៖​ឃាត់ខ្លួនជនសង្ស័យ៖ ចំនួន ១០ នាក់ (ស្រី ០១ នាក់)។​ដកហូតវត្ថុតាងរួមមាន៖ គ្រឿងញៀនប្រភេទក្រាមសថ្លា ចំនួន ០៤ កញ្ចប់, ម៉ូតូ ០១ គ្រឿង, ទូរស័ព្ទដៃ ១០ គ្រឿង ព្រមទាំងសម្ភារៈវេចខ្ចប់មួយចំនួនធំ។ ​ការប្តេជ្ញាចិត្តដើម្បីសុខសុវត្ថិភាពសហគមន៍​សកម្មភាពបង្ក្រាបដ៏ទាន់ពេលវេលានេះ បានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ និងវិជ្ជាជីវៈខ្ពស់របស់កងរាជអាវុធហត្ថ Read more

​អាវុធហត្ថខេត្តតាកែវ បង្ក្រាបករណីហិង្សា និងរក្សាទុកអាវុធខុសច្បាប់ឃាត់ខ្លួនជនសង្ស័យ ០៨នាក់ បញ្ជូនទៅតុលាការ

​(តាកែវ)៖ ក្រោមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីផ្ទាល់ពី លោក ឡុង សិកា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ កម្លាំងកងរាជអាវុធហត្ថបានបើកប្រតិបត្តិការបង្ក្រាបបទល្មើសយ៉ាងក្តៅគគុក ឈានដល់ការឃាត់ខ្លួនក្រុមជនសង្ស័យជាបន្តបន្ទាប់ចំនួន ០២ករណី ផ្សេងគ្នា។​ប្រតិបត្តិការដ៏ជោគជ័យនេះ ដឹកនាំដោយ លោកវរសេនីយ៍ឯក កែន វណ្ណៈ មេបញ្ជាការរងទទួលការងារនគរបាលយុត្តិធម៌ ដោយមានការសហការយ៉ាងស្អិតរមួតរវាង កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស រួមជាមួយកម្លាំងអាវុធហត្ថស្រុកសំរោង និងស្រុកបាទី។​១. បង្ក្រាបករណីហិង្សាដោយចេតនា (ស្រុកសំរោង)​កាលពីវេលាម៉ោង ១២:៣០នាទី ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចផ្លូវកៅស៊ូ ក្នុងភូមិត្រពាំងស្ទង ឃុំរវៀង ស្រុកសំរោង កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ រួមមាន៖​ឈ្មោះ លី ដេវីត ភេទប្រុស អាយុ ២១ឆ្នាំ (កម្មកររោងចក្រ)។​ឈ្មោះ សឿង Read more

​ជប៉ុនផ្តល់ស្ពានបេតុងថ្មីមួយកន្លែង នៅស្រុកប្រាសាទសំបូរ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ

​ខេត្តកំពង់ធំ៖ ស្ពានបេតុងថ្មីសន្លាងមួយកន្លែង ស្ថិតក្នុងភូមិអន្សរក្រហាយ ឃុំឈូក ស្រុកប្រាសាទសំបូរ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋប្រើប្រាស់ជាផ្លូវការហើយ កាលពីរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក ឃីម សុខឃាង អភិបាលស្រុកប្រាសាទសំបូរ។ ​ព័ត៌មានលម្អិតអំពីស្ពាន៖​ទំហំបណ្តោយ ១៨ ម៉ែត្រ និងទទឹង ៥ ម៉ែត្រ។​ប្រភពថវិកា៖ ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូច សន្តិសុខមនុស្សជាតិ (គម្រោងគូសាណូណិ) ពីរដ្ឋាភិបាល និងប្រជាជនជប៉ុន។​តម្លៃសាងសង់សរុបចំនួន ១៨៥,៥៥៣ ដុល្លារអាមេរិក។​​លោកអភិបាលស្រុកបានបញ្ជាក់ថា ស្ពាននេះនឹងបម្រើប្រយោជន៍ដោយផ្ទាល់ដល់ពលរដ្ឋចំនួន ៦៩ គ្រួសារ (៣៤១ នាក់) ក្នុងភូមិអន្សរក្រហាយ និងភូមិសិរីសុខា។ ពីមុនមក ការធ្វើដំណើរក្នុងរដូវវស្សាមានការលំបាកខ្លាំង ដោយសារត្រូវឆ្លងទូកក្នុងស្ថានភាពទឹកហូរខ្លាំង។​អត្ថប្រយោជន៍ចម្បងៗរួមមាន៖​សម្រួលដល់ការធ្វើដំណើរប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ។​បង្កលក្ខណៈងាយស្រួលដល់សិស្សានុសិស្សក្នុងការទៅសាលារៀន។​ជួយឱ្យការដឹកជញ្ជូនកសិផល និងការទៅទទួលសេវាសុខភាពបានលឿន និងសុវត្ថិភាព។​ក្នុងឱកាសនោះ លោកអភិបាលស្រុកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា ដែលតែងតែជួយជ្រោមជ្រែងដល់ការអភិវឌ្ឍនៅមូលដ្ឋានផ្ទាល់ ដែលឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ៕ដោយសំនៀង

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវដល់ពលរដ្ឋធ្វើដំណើរកម្សាន្ដនៅក្រៅប្រទេសកុំឱ្យសាកថ្មទូរស័ព្ទនៅតាមUSBឱ្យសោះ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្វើដំណើរកម្សាន្តនៅក្រៅប្រទេស ជៀសវាងការសាកថ្មទូរស័ព្ទតាម USB ដើម្បីបង្ការហានិភ័យលួចយកទិន្នន័យសំខាន់ៗ។ ការអំពាវនាវនេះ ត្រូវបានលើកឡើងក្នុងពិធី “យុទ្ធនាការគាំទ្រទិវាសុវត្ថិភាពអ៊ីនធឺណិត ឆ្នាំ២០២៦” ក្រោមប្រធានបទ «ប្រើប្រាស់ AI ប្រកបដោយសុវត្ថិភាព ក្រមសីលធម៌ និងការទទួលខុសត្រូវ» ដែលរៀបចំនៅសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលធ្វើដំណើរទៅកម្សាន្តនៅបរទេស ជាពិសេសអ្នកធ្វើដំណើរញឹកញាប់ គួរជៀសវាងការប្រើប្រាស់ និងសាកថ្មតាម USB សាធារណៈ ព្រោះអាចបង្កឱ្យមានការលួចយកទិន្នន័យតាមឧបករណ៍។ ឯកឧត្តមបានណែនាំថា ការសាកថ្មតាមព្រីភ្លើងធម្មតា មានសុវត្ថិភាពជាង ហើយបើមិនចាំបាច់ គួរជៀសវាងការប្រើ Read more