អភិបាលខេត្តប៉ៃលិនទទួលជួបពិភាក្សាការងារជាមួយឯកឧត្តមរដ្ឋទូតចិនដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញការវិនិយោគ

​ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន កាលពីរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ាងវិ នប៊ីន (WANG Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដើម្បីសិក្សាពីសក្តានុពល និងពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងខេត្តប៉ៃលិន និងភាគីចិន។​ក្នុងជំនួបនោះ លោកជំទាវអភិបាលខេត្ត បានជម្រាបជូនអំពីស្ថានភាពភូមិសាស្ត្រ សន្តិសុខ និងការរីកចម្រើននៃសេដ្ឋកិច្ចខេត្ត។ លោកជំទាវបានគូសបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-ចិន គឺជា មិត្តភាពដែកថែប ដែលមិនអាចកាត់ថ្លៃបាន។ កន្លងមក រដ្ឋាភិបាល និងប្រជាជនចិន បានជួយជ្រោមជ្រែងយ៉ាងខ្លាំងដល់ខេត្តប៉ៃលិន លើវិស័យសំខាន់ៗដូចជា៖​កសិកម្ម ពាណិជ្ជកម្ម និងទេសចរណ៍។​ការកសាងហេដ្ឋារចនាសម្ព័ន្ធ (ស្ពាន ថ្នល់ សាលារៀន មន្ទីរពេទ្យ) និងប្រព័ន្ធធារាសាស្ត្រ។​ជាការឆ្លើយតប ឯកឧត្តម Read more

ស្នងការខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាកម្លាំងនគរបាលទូទាំងខេត្ត ត្រូវពង្រឹងការងារសន្តិសុខ និងសណ្ដាប់ធ្នាប់ ២៤ម៉ោងលើ២៤ម៉ោង

​បន្ទាយមានជ័យ៖ អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កម្លាំងជំនាញ និងអធិការដ្ឋានក្រុង/ស្រុកទាំង៩ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់លើការងារសន្តិសុខជាតិ។ ​ក្នុងកិច្ចប្រជុំនោះ លោកស្នងការបានសង្កត់ធ្ងន់លើចំណុចសំខាន់ៗចំនួន ៣ ដើម្បីត្រៀមលក្ខណៈមុនឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិមកដល់ ត្រូវបង្ក្រាបបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ និងពង្រឹងសុវត្ថិភាពតាមបណ្ដាយព្រំដែនឱ្យបានដាច់ខាត។ ​ ត្រូវតាមដាន និងមានវិធានការច្បាប់ភ្លាមៗ ចំពោះរាល់ការចែកចាយព័ត៌មានមិនពិតដែលមានចរិតបង្កចលាចល និងប៉ះពាល់ដល់ស្ថិរភាពសង្គម។ការងារអន្តរាគមន៍ ២៤ ម៉ោងលើ ២៤ម៉ោងត្រៀមកម្លាំង មធ្យោបាយ និងសម្ភារៈ ដើម្បីការពារសុវត្ថិភាពជូនក្បួនប្រតិភូថ្នាក់ដឹកនាំ ក៏ដូចជាត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋក្នុងករណីមានគ្រោះធម្មជាតិ ឬអគ្គិភ័យកើតឡើងជាយថាហេតុ។ ​លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានរំលឹកដល់មន្ត្រីក្រោមឱវាទទាំងអស់ ត្រូវបំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត Read more

ពលរដ្ឋស្រុកជីក្រែងទទូចស្នើសុំកិច្ចអន្តរាគមន៍ជួយទប់ស្កាត់ព្រៃជម្រកសត្វបឹងពែរ កំពុងរងការកាប់ទន្ទ្រានគណៈអាជ្ញាធរហនៅរក្សាភាពស្ងៀមស្ងាត់

​ខេត្តសៀមរាប៖ វាសនាព្រៃឈើក្នុងតំបន់ការពារជម្រកសត្វព្រៃបឹងពែរ កំពុងស្ថិតក្នុងភាពប្រកាសអាសន្ន ក្រោយមានសកម្មភាពកាប់ឆ្ការទន្ទ្រានយកដីរដ្ឋយ៉ាងរង្គាល ដែលធ្វើឱ្យមហាជនដាក់មន្ទិលសង្ស័យលើប្រសិទ្ធភាពនៃការអនុវត្តច្បាប់របស់មន្ត្រីមូលដ្ឋាន។​​យោងតាមសេចក្តីរាយការណ៍ពីពលរដ្ឋ គិតត្រឹមថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០២៦ សកម្មភាពរំលោភយកដីព្រៃនៅចំណុច ភ្នំអាចម៍ចង្រិត (ឃុំពង្រលើ និងឃុំខ្វាវ) កំពុងកើតឡើងយ៉ាងចំហ។ បុគ្គលដែលរងការចោទប្រកាន់ថាជាមេខ្លោងក្នុងសកម្មភាពនេះ ត្រូវបានគេស្គាល់ឈ្មោះ តា រ៉ាន់និងយាយបឿន (ពីរនាក់ប្តីប្រពន្ធ)។​​អ្វីដែលធ្វើឱ្យពលរដ្ឋក្ដៅក្រហាយបំផុតនោះគឺ ភាពអសកម្មរបស់អាជ្ញាធរស្រុកជីក្រែង៖លោក ប៊ូម៉េងទ្រី អភិបាលនៃគណៈអភិបាលស្រុកជីក្រែងពលរដ្ឋស្នើឱ្យបញ្ឈប់ភាពស្ងៀមស្ងាត់ និងត្រូវអនុវត្តវិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុតលើបុគ្គលល្មើស ដើម្បីការពារសម្បត្តិធម្មជាតិដែលនៅសេសសល់។ចំណែក លោក ទីប៊ុនចមប្រធានការិយាល័យបរិស្ថានស្រុក​បានបំភ្លឺថា ប្រាប់អង្គភាពអ្នកសារព័ត៌មានយើងឲ្យដឹងថា ខាងជំនាញបានកំណត់សញ្ញា និងកំពុងរៀបចំរបាយការណ៍ជូនថ្នាក់លើ ដើម្បីសុំគោលការណ៍អនុវត្តច្បាប់ និងផាកពិន័យតាមនីតិវិធី។​​តាមរយៈព័ត៌មាននេះ ប្រជាពលរដ្ឋបានគោរពស្នើសុំដល់ ឯកឧត្តមអភិបាល ខេត្តសៀមរាបនិង ក្រសួងបរិស្ថាន មេត្តាបញ្ជូនមន្ត្រីជំនាញចុះពិនិត្យផ្ទាល់ និងស៊ើបអង្កេតពីភាពមិនប្រក្រតីនៃ “វប្បធម៌យោគយល់” របស់មន្ត្រីថ្នាក់ក្រោម ដែលនាំឱ្យវិនាសសកម្មធនធានធម្មជាតិ។យើងមិនអាចឈរមើលសម្បត្តិរួមត្រូវរលាយដោយសារមហិច្ឆតាបុគ្គលតែពីរនាក់នោះទេសំដីពលរដ្ឋក្នុងមូលដ្ឋាន។​ Read more

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យចូលរួមកិច្ចប្រជុំ ត្រួតពិនិត្យ ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ប្រចាំត្រូវមានទី១

​បន្ទាយមានជ័យ៖ នារសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំ “ក” សាលាខេត្តបន្ទាយមានជ័យ មានរៀបចំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារអនុវត្តគោលនយោបាយ  ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ប្រចាំត្រីមាសទី១ ឆ្នាំ២០២៦។ ​កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ផាន់ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្ត។ ​ក្នុងឱកាសនោះដែរ លោក ឧត្ថមសេនីយ៍ត្រីស៊ុន សម្បត្តិ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់ លោក ឧត្ដមសេនីយ៍ត្រីបោនប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានដឹកនាំប្រតិភូដែលរួមមាន៖​លោកប្រធានមន្ទីរជំនាញពាក់ព័ន្ធ​លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង-ស្រុក ទាំង៩​កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងតាមដាន និងវាយតម្លៃលើវឌ្ឍនភាពនៃការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាការដាក់ចេញនូវទិសដៅការងារបន្ត ដើម្បីធានាឱ្យបាននូវសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានទូទាំងខេត្តបន្ទាយមានជ័យ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។​តាមរយៈរបាយការណ៍បូកសរុបប្រចាំត្រីមាសទី១នេះ បានបង្ហាញឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហការយ៉ាងជិតស្និទ្ធរវាងកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរដែនដី ក្នុងការបង្ក្រាបបទល្មើសផ្សេងៗ និងការផ្តល់សេវាសន្តិសុខជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ៕ដោយ Read more

កូនប្រសារចិត្តតិរច្ឆាន ហ៊ានលើកដៃកាប់ឪពុកក្មេកឲ្យរបួសធ្ងន់ត្រឹមរឿងស្ដីបន្ទោសបន្តិចបន្តួច

​កំពង់ស្ពឺ៖ កំហឹងទោសៈមោហៈមួយឆាវ បានធ្វើឲ្យបុរសជាកូនប្រសារម្នាក់ បាត់បង់មនសិការ រហូតហ៊ានប្រើហិង្សាលើឪពុកក្មេកខ្លួនឯង បណ្ដាលឲ្យរងរបួសបែកក្បាលដេរជាច្រើនថ្នេរ។ ករណីហិង្សាក្នុងគ្រួសារដ៏គួរឲ្យញាក់សាច់នេះ បានកើតឡើងកាលពីវេលាម៉ោង ១០:៥០នាទី ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦ នៅចំណុចភូមិអាយាន ឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។​​អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោក ឧត្តមសេនីយ៍ទោ ឃឹមសុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កម្លាំងសមត្ថកិច្ចបានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ និងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អ៊ែល សុភ័ក្រភេទប្រុស អាយុ ៣៦ឆ្នាំ។​​យោងតាមរបាយការណ៍ពីសមត្ថកិច្ច មុនពេលកើតហេតុ ជនសង្ស័យ និងជនរងគ្រោះឈ្មោះ ប៉េន អោម ភេទប្រុស អាយុ ៦៧ឆ្នាំ (ត្រូវជាឪពុកក្មេក) បានមានជម្លោះពាក្យសម្តីនឹងគ្នា។ ដោយសារកំហឹងខឹងនឹងឪពុកក្មេកស្ដីបន្ទោសឱ្យខ្លួន ជនសង្ស័យបានទាញកាំបិតផ្គាក់ រួចប្រើខ្នងកាំបិតកាប់ទៅលើជនរងគ្រោះចំក្បាលយ៉ាងដំណំ បណ្ដាលឲ្យបែកក្បាលដេរចំនួន ០៤ថ្នេរ។​​នៅចំពោះមុខសមត្ថកិច្ច Read more

ក្តៅៗ នគរបាលស្រុកសាមគ្គីមុនីជ័យបំបែកសម្បុក ជួញដូរគ្រឿងញៀន ក្រញិចបានជន់សង្ស័យ ២នាក់ក្នុងរោងទុកចោល

​កំពង់ស្ពឺ៖ ក្រោមស្មារតីទទួលខុសត្រូវខ្ពស់ និងការបញ្ជាផ្ទាល់ពី លោក ឧត្តមសេនីយ៍ទោឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កម្លាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ បានបង្ហាញស្នាដៃយ៉ាងត្រចះត្រចង់ ក្នុងការល្បាត និងបង្ក្រាបមុខសញ្ញាគ្រឿងញៀនយ៉ាងសកម្មក្នុងមូលដ្ឋាន។​កាលពីល្ងាចថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ កម្លាំងជំនាញដឹកនាំដោយ លោក វរ:សេនីយ៍ទោ សាវ សុភក្តីបានឆ្មក់ចូលចំណុចរោងទុកចោល ក្នុងភូមិត្រពាំងអំពិល ឃុំចាន់សែន និងបានឃាត់ខ្លួនជនសង្ស័យ ២នាក់៖១. ឈ្មោះ ទ្រីស៊ុក(ហៅ អានួន)អាយុ ៣០ឆ្នាំ២. ឈ្មោះ សៀស៊ីមអាយុ ៤០ឆ្នាំ​វត្ថុតាងដែល សមត្ថកិច្ចនគរបាលដករហូតបានរួមមាន÷​ម្សៅក្រាមពណ៌ស (សង្ស័យជាគ្រឿងញៀន) ចំនួន ០៣ កញ្ចប់មធ្យម​ម៉ូតូ ០២គ្រឿង និងទូរស័ព្ទដៃ ០២គ្រឿង​កាំបិតផ្គាក់ ០១ដើម និងឧបករណ៍សេពគ្រឿងញៀនមួយចំនួន។​បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង Read more

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីសារសំខាន់នៃតួអង្គស្រ្តី នៅគ្រប់វិស័យការងាររបស់បុរស

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី នៃពិធីអបអរសាទរ ខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ក្នុងនាមជាបុរស បើពុំមានវត្តមានដ៏មានតម្លៃរបស់លោកយាយ ម្តាយ អ្នកមីង ឬបងស្រីនៅក្បែរដើម្បីជ្រោមជ្រែង និងអប់រំទូន្មានទេនោះ បុរសមិនអាចមានឱកាសពេញលេញ បំពេញតួនាទី និងការងារបានល្អនោះឡើយ។ នៅចំពោះមុខលោកជំទាវ កែ សួនសុភី ស សុខា ជាភរិយា ឯកឧត្តមអភិសន្តិបណ្ឌិត បានសង្កត់ធ្ងន់ថា សម្រាប់បុរសក្នុងភាពជាអ្នកដឹកនាំ ឬជាមន្រ្តីបម្រើជាតិគ្រប់វិស័យ ពិសេសវីរយុទ្ធជនជួរមុខ ទាំងកងទ័ព និងនគរបាល គឺស្ត្រី បានដើរតួនាទីយ៉ាងសំខាន់ Read more

ក្តៅៗ ឃាត់ខ្លួនឃាតករដៃឆៅកាប់សម្លាប់ស្ត្រីម្នាក់យ៉ាងសាហាវព្រៃផ្សាយ នៅ កំពង់ស្ពឺ រួចរត់គេចខ្លួនមិនដល់ ២៤ម៉ោងផងត្រូវជាប់ខ្នោះ

​កំពង់ស្ពឺ៖ កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការស្រាវជ្រាវយ៉ាងក្តៅគគុក រហូតឈានដល់ការឃាត់ខ្លួនបុរសម្នាក់ ដែលបានធ្វើសកម្មភាពកាប់សម្លាប់ស្ត្រីម្នាក់យ៉ាងសាហាវឃោឃៅ កាលពីយប់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ កន្លងទៅនេះ។​ករណីឃាតកម្មគិតទុកជាមុននេះ បានកើតឡើងកាលពីវេលាម៉ោង ២០:៣០នាទី យប់ថ្ងៃទី០៤ ខែមីនា នៅលើផ្លូវលំក្នុងភូមិព្រៃស្យា ឃុំសែនដី ស្រុកសំរោងទង។ ជនរងគ្រោះត្រូវបានគេស្គាល់អត្តសញ្ញាណឈ្មោះ ពៅឃន ភេទស្រី អាយុ ៥៦ឆ្នាំ ត្រូវបានឃាតករប្រើកាំបិតផ្គាក់កាប់ចិញ្ច្រាំលើ ក ក្បាល និងដៃទាំងសងខាង (ដាច់កដៃខាងស្តាំ) បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័មនៅកន្លែងកើតហេតុ។​ក្រោមបទបញ្ជាផ្ទាល់ពី លោក ឧត្តមសេនីយ៍ទោ ខឹម សុខខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី សម សាក់ ស្នងការរងទទួលផែនព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង ដឹកនាំដោយ លោកវរសេនីយ៍ឯក ឃុត Read more

អធិការដ្ឋាននគរបាលក្រុងបាត់ដំបងចុះអប់រំណែនាំ ក្មេងគេចសាលា ដើម្បីតម្រង់ទិសអនាគតយុវជន

​បាត់ដំបង៖ ក្រោមបទបញ្ជាដឹកនាំយ៉ាងម៉ឺងម៉ាត់ និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ដាញ់ អេង ប៊ុនចាន់ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ពេជ្រសា រ៉ែនអធិការនគរបាលក្រុងបាត់ដំបង បានដាក់ចេញនូវផែនការសកម្មភាពយ៉ាងសកម្ម ដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ១០ សង្កាត់ ដើម្បីពង្រឹងសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ជាពិសេសការអប់រំតម្រង់ទិសដល់ក្ដីសង្ឃឹមរំពឹងរបស់ជាតិ។​ជាក់ស្ដែង នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ០៩:៣០នាទី ព្រឹក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរម៉ាល់ បានចុះប្រមូលផ្ដុំប្អូនៗសិស្សានុសិស្ស (ថ្នាក់ទី៧ និងទី៨) ដែលបានគេចសាលាមកជួបជុំគ្នានៅតាមទីសាធារណៈក្នុងម៉ោងសិក្សា ដើម្បីយកមកធ្វើការអប់រំ និងណែនាំ។​ក្នុងសកម្មភាពប្រកបដោយវិជ្ជាជីវៈ និងទឹកចិត្តមេត្តាធម៌ មន្ត្រីនគរបាលបានពន្យល់ណែនាំប្អូនៗអំពី៖​ផលប៉ះពាល់ដល់គ្រោះថ្នាក់នៃគ្រឿងញៀន ដែលបំផ្លាញអនាគត និងគ្រួសារ។បញ្ហាក្មេងទំនើង និងផលវិបាកផ្លូវច្បាប់ផ្សេងៗ។​ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃ។​ក្រោយការអប់រំយ៉ាងយកចិត្តទុកដាក់ សមត្ថកិច្ចក៏បានអញ្ជើញអាណាព្យាបាលសិស្សមកទទួលយកប្អូនៗទៅវិញ ក្នុងគោលបំណងសហការគ្នាអប់រំបន្តនៅតាមមូលដ្ឋាន។ សកម្មភាពនេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំនគរបាលខេត្តបាត់ដំបង ក្នុងការទប់ស្កាត់រាល់បាតុភាពអសកម្ម និងជួយតម្រង់ទិសយុវជនឱ្យដើរលើផ្លូវដ៏ត្រឹមត្រូវ Read more

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ចុះ ពង្រឹងសន្តិសុខ និងត្រួតពិនិត្យអាវុធជាតិផ្ទុះដើម្បីសុវត្ថិភាព ជូនប្រជាពលរដ្ឋ

​បន្ទាយមានជ័យ៖ ក្រោមការបញ្ជាដឹកនាំយ៉ាងម៉ឺងម៉ាត់ពីសំណាក់ លោកឧត្តមសេនីយ៍ទោ សិទ្ធិឡោះស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ និងមានការចង្អុលបង្ហាញផ្ទាល់ពី លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត កម្លាំងសមត្ថកិច្ចបានបន្តសកម្មភាពចុះពង្រឹងសន្តិសុខយ៉ាងសកម្ម។​​នៅយប់ថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ កម្លាំងប្រចាំបញ្ជាវេនទី២ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត បានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងពិនិត្យជាតិអាល់កុល នៅចំណុចផ្លូវបំបែកការ៉ាសសាំងផ្សារត្រី ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។​ប្រតិបត្តិការនេះដឹកនាំដោយផ្ទាល់ដោយ លោក វរសេនីយ៍ត្រី បុឹងដូ អធិការរង (លេខទូរស័ព្ទ៖ ០១២ ៦៤០ ៦៤១) ដោយមានការចូលរួមពី៖​កម្លាំងអន្តរាគមន៍​កម្លាំងចរាចរណ៍​កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត ​ជាលទ្ធផលនៃការចុះអនុវត្តច្បាប់យ៉ាងខ្ជាប់ខ្ជួន និងប្រកបដោយវិជ្ជាជីវៈខ្ពស់ ស្ថានភាពសន្តិសុខតាមដងផ្លូវមានភាពល្អប្រសើរ Read more