រដ្ឋបាលខេត្តប៉ៃលិន បន្តយុទ្ធនាការក្ដៅ ចុះបង្ក្រាប និងបិទទីតាំងសង្ស័យពាក់ព័ន្ធបទល្មើសបច្ចេកវិទ្យា (Online Scams)
ខេត្តប៉ៃលិន៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន នៅតែបន្តវិធានការម៉ឺងម៉ាត់ក្នុងការចុះឆែកឆេរ និងបង្ក្រាបទីតាំងដែលសង្ស័យថាមានបង្កប់បទល្មើសបច្ចេកវិទ្យា (Online Scams) ដើម្បីពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋ។សកម្មភាពចុះអនុវត្តផ្ទាល់កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយមានការចង្អុលបង្ហាញពី លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន គណៈបញ្ជាការឯកភាពខេត្ត បានសហការជាមួយតំណាងអយ្យការអមសាលាដំបូងខេត្ត ចុះប្រតិបត្តិការផ្ទាល់នៅតំបន់ភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។ ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើការត្រួតពិនិត្យ និងបិទទីតាំងសង្ស័យមួយចំនួនដែលពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។គោលបំណង និងទិសដៅសំខាន់ៗការរឹតបន្តឹងយុទ្ធនាការនេះ ធ្វើឡើងក្នុងគោលបំណង៖ធានាឱ្យបាននូវរបៀបរៀបរយសាធារណៈ ស្របតាមបទបញ្ជាដាច់ខាតរបស់រាជរដ្ឋាភិបាល។គ្រប់គ្រងជនបរទេស៖ ពិនិត្យការស្នាក់នៅ និងតាំងទីលំនៅរបស់ជនបរទេសឱ្យបានត្រឹមត្រូវតាមច្បាប់។ទប់ស្កាត់ការជួញដូរមនុស្ស និងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញគ្រប់ប្រភេទ។ការប្តេជ្ញាចិត្តរបស់អាជ្ញាធរឆ្លើយតបទៅនឹងគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” អាជ្ញាធរខេត្តប៉ៃលិនបានបង្ហាញជំហរយ៉ាងមុតមាំថា នឹងមិនអនុញ្ញាតឱ្យមានទីតាំងបទល្មើស Online Scams ឬល្បែងស៊ីសងខុសច្បាប់ណាមួយ រីកដុះដាលក្នុងភូមិសាស្ត្ររបស់ខ្លួនឡើយ។ នេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី Read more

