លោក សំសុវណ្ណារិទ្ធ ប្រើជនស៊ីវិលរាប់ក្បាលឡាន ចំរិតទាប្រាក់ ពីក្រុមឈ្មួញដឹកទំនិញឆ្លងដែនពីវៀតណាម ចូលកម្ពុជា យកលុយដាក់ហោប៉ៅ របៀបពុករលួយ
ស្វាយរៀង៖ ខណៈរាជរដ្ឋាភិបាលខំប្រឹងកែទម្រង់ស៊ីជម្រៅ បែរជាសាខាគយនិងរដ្ឋាករខេត្តស្វាយរៀង ក្រោមការគ្រប់គ្រងរបស់លោក សំ សុវណ្ណា រិទ្ធកំពុងរងការចោទប្រកាន់ថា បានពង្រាយ “កម្លាំងស៊ីវិល” គ្រប់ច្រកល្ហកតាមព្រំដែន ដើម្បីអង្គុយរាប់ក្បាលឡានជម្រិតទារលុយពីអាជីវករយ៉ាងគគ្លើន គ្មានវិក្កយបត្រ និងមិនខ្លាចញញើតច្បាប់ទាល់តែសោះ។តាមប្រភពពីអាជីវករ យុទ្ធសាស្ត្រ “ដាក់កញ្ចុះចាំយកលុយ” ត្រូវបានអនុវត្តយ៉ាងសកម្មនៅតាមច្រកសំខាន់ៗ រួមមាន៖ច្រកបុសមន (ស្រុករំដួល)៖ ឡានវ៉េអងបង់ ២១ម៉ឺនរៀល, គោយន្តកែច្នៃបង់ជិត ៦០ម៉ឺនរៀល, និងឡានដឹកដូងបង់ចាប់ពី ៥ម៉ឺន ទៅ ១០ម៉ឺនរៀលក្នុងមួយជើង។រ៉ឺម៉កដឹកគ្រឿងជ័របង់ជាង ៣០ម៉ឺនរៀល, ឡានដឹកក្តារបន្ទះបង់ ៤០ម៉ឺនរៀល។ច្រកសំយ៉ោង, ក្រសាំងជ្រំ និងច្រកសំរោង ក៏មានកម្លាំងស៊ីវិលឈរជើងចាំស្ទាក់យកលុយក្រោមរូបភាព “ត្រួតពិនិត្យឯកសារ” ដូចគ្នា។សកម្មភាពប្រមូលលុយក្រៅប្រព័ន្ធនេះ មិនត្រឹមតែធ្វើឱ្យបាត់បង់ចំណូលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាបន្ទុកដ៏ធ្ងន់ធ្ងរដល់អាជីវករតូចតាច។ អាជីវករសុំស្នើយ៉ាងទទូចដល់៖ឯកឧត្តម ឱមយុិន ទៀងប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្នរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច Read more










