សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិនពិធីបើកវគ្គបណ្ដុះបណ្ដាលមូលដ្ឋានស្ដីពីប្រវត្តិចលនាកាកបាទក្រហម-អឌ្ឍចន្ទក្រហម

ប៉ៃលិន៖ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ ពៅ សុខ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិកាសាខា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលមូលដ្ឋាន ស្តីពី ប្រវត្តិចលនាកាកបាទក្រហម-អឌ្ឍចន្ទក្រហម តួនាទីភារកិច្ចរបស់អ្នកស្ម័គ្រចិត្ត កក្រក ច្បាប់ចរាចរណ៍ផ្លូវគោក និង វិជ្ជាសង្រ្គោះបឋម រយៈពេល ១ថ្ងៃពេញ ជូនដល់ អ្នកស្ម័គ្រចិតុ្ត កក្រក សង្កាត់បយ៉ាខា ចំនួន ២៥នាក់(ស្រី ១៧នាក់)  នៅផ្ទះលោកមេភូមិរោងចក្រ ។ លោកជំទាវ ពៅ សុខ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើពីសំណាក់លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា  ខេត្តប៉ៃលិន សួរសុខទុក្ខដល់ អ្នកស្ម័គ្រចិត្តទាំងអស់ ដែលបានចូលរួមជាមួយចលនាមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា  សំដៅជួយរំលែកទុក្ខលំបាករបស់ជនរងគ្រោះ  និងងាយរងគ្រោះដោយប្រការផ្សេងៗ Read more

ក្រុមគ្រូពេទ្យចូលរួមសង្គ្រោះ និងព្យាបាលអ្នករងរបួសសរុបចំនួន២៩អង្គ-នាក់ ស្រី២នាក់ ក្នុងព្រឹត្តិការណ៍ប៉ះទង្គិចនៅភូមិព្រៃចាន់

ក្រុមគ្រូពេទ្យ ដែលជាទ័ពអាវស បានចូលរួមសង្គ្រោះ និងព្យាបាលអ្នករងរបួសសរុបចំនួន ២៩នាក់ រួមមាន ស្រី ២នាក់ ក្នុងព្រឹត្តិការណ៍ប៉ះទង្គិច កាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៥ ប្រហែលម៉ោង ១៦:១៥នាទី នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ក្នុងចំណោមអ្នករងរបួស៖ ៤នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត និងមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា–ជប៉ុន ស្រុកមង្គលបូរី។ ១នាក់ ជាវីរជនកងទ័ព ត្រូវបានបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យព្រះអង្គឌួង។ កងទាហានសៀមបានរាយបន្លាលួសសារជាថ្មី នៅក្នុងទឹកដីកម្ពុជា ហើយត្រូវបានកម្លាំងសាមគ្គីប្រជាជនចេញតវ៉ា។ ក្នុងនោះ កងទាហានសៀមបានប្រើអំពើហិង្សាឃោរឃៅ ដោយ៖ -បាញ់ផ្សែងពុល ប៉ះពាល់ដល់ប្រព័ន្ធដង្ហើម និងភ្នែក-បាញ់កាំភ្លើង កូនគ្រាប់កៅស៊ូ និងគ្រាប់ឃ្លី បណ្តាលឲ្យរងរបួសធ្ងន់ស្រាល-ប្រើឧបករណ៍បំពងសម្លេងខ្លាំង Read more

លោកជំទាវបណ្ឌិត អភិបាលខេត្តប៉ៃលិន អញ្ជើញសំណេះសំណាលជាមួយបងប្អូនពលករខ្មែរដែលវិលត្រឡប់ពីប្រទេសថៃ ១៦០នាក់ នៅសង្កាត់ប៉ៃលិន,ក្រុងប៉ៃលិន

ខេត្តប៉ៃលិន៖ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងក្រុមការងារ ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ ដោយផ្ទាល់ ជាមួយបង ប្អូនពលករ ខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃ ចំនួន ១៦០នាក់ នៅសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ក្រោមការយកចិត្តទុកដាក់យ៉ាងកក់ក្ដៅ ពីសំណាក់អាជ្ញាធរ ខេត្ត និងរាជរដ្ឋាភិបាលកម្ពុជា។ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍នាំមកនូវក្ដីនឹករលឹក និងសេចក្ដីស្រលាញ់ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ចំពោះប្រជាពលរដ្ឋ ដែលត្រឡប់មក ពីប្រទេសថៃ ក្នុងគ្រាដែលមានការឈ្លានពានពីសំណាក់កងទ័ពថៃ មកលើទឹកដីកម្ពុជារបស់យើង Read more

លោក ចាន់ បញ្ញាវ័ន្ត និងមន្ត្រីជំនាញចុះអនុវត្តវិធានការលើជីវសុវត្ថិភាព(បាញ់ថ្នាំសម្លាប់មេរោគ)លើមធ្យោបាយដឹកជញ្ជូនសត្វគ្រប់ប្រភេទ និង តាមសត្តឃាតដ្ឋានក្នុងខេត្តកំពង់ធំ!

កំពង់ធំះ  លោក ចាន់ បញ្ញាវ័ន្ត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ដឹកនាំមន្ត្រីជំនាញចុះអនុវត្តវិធានជីវសុវត្ថិភាព (បាញ់ថ្នាំសម្លាប់មេរោគ) លើមធ្យោបាយដឹកជញ្ជូនសត្វគ្រប់ប្រភេទ(រថយន្តដឹកសត្វរស់) និងតាមសត្តឃាតដ្ឋាន(កុងស៊ី) ដែលជាឱកាស នៃពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ហើយក៏ជាពេលដែលមានតម្រូវការសាច់សត្វច្រើន រីឯមធ្យោបាយដឹកជញ្ជូនសត្វក៏មានភាពមមាញឹកណាស់ដែរ។ លោក ចាន់ បញ្ញាវ័ន្ត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ធំ បានលើកឡើងថាការដឹកសត្វចេញពីកសិដ្ឋាន រឺពីកន្លែងមួយ ទៅកន្លែងមួយក្នុងខេត្ត និងចេញក្រៅខេត្ត ដូច្នេះដើម្បីបង្ការ ការពារ ទប់ស្កាត់ការឆ្លងរាលដាលជំងឺឆ្លងសត្វគ្រប់ប្រភេទ និងជាពិសេសលើសុខភាពសាធារណៈទូទៅ។ លោក  បានជំរុញឱ្យម្ចាស់ឡានដែលដឹកសត្វរស់គ្រប់ប្រភេទ ដែលឆ្លងកាត់ខេត្តកំពង់ធំ សូមអញ្ជើញមកបាញ់ថ្នាំសម្លាប់មេរោគនៅការិយាល័យផលិតកម្ម និងបសុសុព្យាបាលឱ្យបានគ្រប់ឡាន ដើម្បីការពារកុំឱ្យជំមានជំងឺឆ្លងទៅសត្វដទៃទៀត នាឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ៕ដោយសំនៀង

ឧត្ដមសេនីយ៍​ទោ សោម​ ស៊ុន​ ដឹកនាំ​ក្រុម​លេខាធិការដ្ឋាន​សមាគមអតីតយុទ្ធជនកម្ពុជា​ ខេត្ត​កំពង់ធំ​ គោរព​វិញ្ញាណក្ខន្ធ​ ឯកឧត្តម ​ឧត្ដមសេនីយ៍​ឯក​ ច័ន្ទ​ លំផាត់​ នៅ​ខេត្ត​ក្រចេះ​!

កំពង់ធំះ នៅ​ព្រឹកថ្ងៃ​ទី​ ១៥​ ខែកញ្ញា​ ឆ្នាំ​២០២៥​ ឧត្ដមសេនីយ៍​ទោ សោម​ ស៊ុន​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​  ខេត្ត​កំពង់ធំ​ បាន​ដឹកនាំ​សហការី​  ទៅ​គោរព​វិវិញ្ញាណក្ខនលោក ឧត្ដមសេនីយ៍​ឯក ​ច័ន្ទ​ លំផាត់​ នាយរង​សេនាធិការ​ចម្រុះ​  អនុប្រធានគណៈកម្មា​ធិការ​ជាតិ​ គ្រប់គ្រង​គ្រោះ​មហន្តរាយ​ និង​ជនិងជាអគ្គលេខាធិការរងសមាគមអតីតយុទ្ធជន​កម្ពុជា​  ដែល​បាន​ទទួល​មរណភាព​ដោយ​រោគាពាធ​ ក្នុង​ជន្មាយុ​ ៦៦​ ឆ្នាំ​  កាល​ពី​ថ្ងៃ​ទី​១៣​ ខែកញ្ញា​ ឆ្នាំ​២០២៥​កន្លងទៅ​ថ្មីៗ​នេះ​  ដែល​ពិធីនេះ​ប្រព្រឹត្ត​ទៅ​នៅ​ សង្កាត់​ក្រចេះ​ ក្រុង​ក្រចេះ​ ខេត្ត​ក្រចេះ​  ។ ឧត្ដមសេនីយ៍​ទោ សោម​ ស៊ុន​ បាន​ថ្លែង​នូវ​ការ​សោកស្ដាយ​អាឡោះអាល័យ​ជា​ពន់ពេក​ចំពោះ​ការ​បាត់​បងបង់លោកឧត្ដមសេនីយ៍​ឯក​ ច័ន្ទ​ លំផាត់​ ដែល​ជា​ឥស្សរជន​ដ៍ឆ្នេីមមួយរូប​ដែល​ពោរពេញ​ដោយ​ឆន្ទៈ​ មនសិការ​ ក្នង​បុព្វហេតុ​បម្រើ​ជាតិ​ Read more

ពិតជាសំបូរបែបមែនទីតាំងជួញដូរផ្លូវភេទ  បើកដំណើរការយ៉ាងរលូន ដោយមិនរំខានដល់សមត្ថកិច្ចប្រចាំតំបន់ ក្នុងក្រុងបាវិត

ខេត្តស្វាយរៀង៖ ពិតជាសំបូរបែបមែន ទីតាំងជួញដូរផ្លូវភេទ នៅចំកណ្តាលក្រុងបាវិត ភូមិបាវិតកណ្តាល  ខេត្តស្វាយរៀង ទីតាំងជួញដូរផ្លូវភេទ កំពុងតែបើកដំណើរការយ៉ាងរលូន ដោយមិនរំខានដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធប្រចាំតំបន់។ តាមប្រភពសេចក្តីរាយការណ៍បានឲ្យដឹងថា «ទីតាំងក្នុងផ្ទះល្វែងមួយកន្លែង ដែលមានយីហោ «ក្លឹបម៉ាស្សា V6» បានបើកទទួលបម្រើសេវាកម្មផ្លូវភេទ ២៤ម៉ោង ហើយមាននារីៗ ជាច្រើនជាតិសាសន៍ សម្រាប់ទទួលនិងបម្រើសេវាផ្លូវភេទ ដល់អតិថិជនទៀតផង។ ទីតាំងជួញដូរផ្លូវភេទខាងលើនេះ ក៏មានសេវាកម្មកក់នារីៗតាមបណ្តាញទំនាក់ទំនងសង្គម ដោយមានតម្លៃខ្លួនខ្ពស់ទាប ថ្លៃ.ថោក ទៅតាមរូបសម្រស់នារីៗ ទៅតាមវ័យអាយុ និងតាមជនជាតិសាសន៍ផ្សេងៗជាដើម។ប្រភពព័ត៌មានបានបញ្ជាក់ ដោយសង្កត់ថា៖ «បើទោះបីជាមានទីតាំងយីហោ «ក្លឹបម៉ាស្សា V6» បើកដំណើរការសេវាកម្មជួញដូរផ្លូវភេទយ៉ាងចំហរក៏មិនទាន់ឃើញមានអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានណាម្នាក់ចុះពិនិត្យ ឬបង្ក្រាបទប់ស្កាត់នោះទេ។ ប្រជាពលរដ្ឋជាច្រើនសូមសំណូមពរឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាភិបាលខេត្តស្វាយរៀងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង Read more

ឯកឧត្តម អ៊ូ វណ្ណា នាំយកបច្ច័យ និងទេយ្យទានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ប្រគេនព្រះសង្ឃក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៧ នៅវត្តត្រពាំងគល់

នៅព្រឹកថ្ងៃអាទិត្យ ទី១៤ ខែកញ្ញា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ូ វណ្ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជានាយករងខុទ្ទកាល័យប្រចាំការ និងលោកជំទាវ អ៊ុំ បុទុម អ៊ូ វណ្ណា ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា ព្រមទាំងក្រុមការងារ បានអញ្ជើញកាន់បិណ្ឌវេនទី៧ នៃពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ នៅវត្តមង្គលមានលក្ខណ៍ ហៅវត្តត្រពាំងគល់ ស្ថិតក្នុងភូមិត្រពាំងស្វាយ ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ូ វណ្ណា និងលោកជំទាវ ព្រមទាំងក្រុមការងារ Read more

រដ្ឋបាលខេត្តកំពង់ធំ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពអញ្ជើញកាន់បិណ្ឌវេនទី៧ នៅវត្តឥន្ទ្រីយ៍សំវិច្ចរៈ (ហៅវត្តកំពង់ធំ)!

កំពង់ធំះ លោក នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៨ ជាមួយ និងព្រះសង្ឃលោកតាអាចារ្យ ប្រជាពលរដ្ឋពុទ្ធបរិស័ទចំណុះជើងវត្ត នៅវត្តឥន្ទ្រីយ័សំវិច្ចរៈ (ហៅវត្តកំពង់ធំ) ស្ថិតនៅភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ នៅក្នុងឱកាសនោះ លោកអភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍លើកឡើងថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាពិធីបុណ្យដ៏ធំមួយ ក្នុងចំណោមពិធីបុណ្យប្រពៃណីខ្មែរផ្សេងទៀត ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ នេះមានរយៈពេល១៥ថ្ងៃ ដោយចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ  គឺដើម្បីបួងសួង ឧទ្ទិសមគ្គផល កុសលផលបុណ្យ ទៅដល់ពពួកប្រែតអសុរកាយ និង ឧទ្ទិសមហាកុសលជូនដល់លោកអ្នកមានគុណទាំងឡាយ មានមាតាបិតា ជីដូនជីតា ញាតិកាលទាំង៧សណ្តាន ដែលបានចែកឋានទៅហើយនោះ និង Read more

អភិបាលស្រុកតាំងគោក ចុះសួរសុខទុក្ខនឹងនាំយកអំណោយប្រគល់ជូនអតីតអភិបាលរងស្រុក អតីតមេឃុំ កំពុងសម្រាកព្យាបាលជំងឺ និងចាស់ជរា២២នាក់!

(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារនាំយកអំណោយចុះសួរសុខទុក្ខរៀមច្បងអតីតអភិបាលរងស្រុក អតីតមេឃុំ ដែលកំពុងសម្រាកព្យាបាលជំងឺនៅផ្ទះចំនួន៦រូប និងបន្តចែកអំណោយជូនលោកយាយលោកតា២២នាក់ នៅឃុំច្រនាង និងឃុំស្វាយភ្លើង ស្រុកតាំងគោកខេត្តកំពង់ធំ។អំណោយទាំងនោះរួមមានជាគ្រឿងឧបភោគបរិភោគមួយចំនួនដែលរដ្ឋបាលស្រុកបានយកទៅប្រគល់ជូនដល់អតីតអភិបាលរងស្រុកនិងមេឃុំព្រមទាំងលោកតាលោកយាយចំនួន ២២ នាក់នោះផងដែរ។៕ដោយសំនៀង

វេនទី ៧ នៅវត្តអង្គការអេដស៍.ស្ថិតនៅភូមិកន្ទួត.ឃុំកន្ទួត.ស្រុកជាំក្សាន្តខេត្តព្រះវិហារកំពុងតែជួបវិបត្តិអត្តខ័ត្តក្នុងវត្ត!

ព្រះវិហារះ  នាពេលបច្ចុប្បន្ននេះបន្ទាប់ពីរដូវកាន់បិណ្ឌក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរវេនទី ៧ គេបានចូលមកដល់គេបានសង្កេតឃើញនៅក្នុងវត្តអង្គការអេដែលស្ថិតនៅក្នុងភូមិកន្ទួត.ឃុំកន្ទួត.ស្រុកជាំក្សាន្ត.ខេត្តព្រះវិហារ មានសភាពស្ងាត់ជ្រងំដោយគេពុំបានឃើញមានពុទ្ធបរិស័ទចំណុះជើងវត្តឬក៏ប្រជាពុទ្ធបរិស័ទជិតឆ្ងាយបាននាំយកចង្ហាន់ឬក៏គ្រឿងជាទីសក្ការៈទៅកាន់បិណ្ឌនៅទីនោះឡើយ។ កត្តាទាំងអស់នេះហើយដែលធ្វើឲ្យទីអារាមមួយនេះនិង ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសនៅក្នុងវត្តអង្គការអេដស៍នោះកំពុងតែជួបនៅភាពអត្តខ័ត្ត។ យោងតាមថេរដីការបស់ព្រះគ្រូចៅអធិការវត្តអង្គការអេដស៍ព្រះនាមព្រះគ្រូ រស់ សុខរាជ្យ.បានមានសង្ឃដីកាលើកឡើងថានៅក្នុងវត្តគឺមានព្រះសង្ឃចំនួន 9 អង្គដែលគង់នៅក្នុងវត្តចាំព្រះវស្សា។ហើយវត្តអង្គការអេដស៍មួយនេះក៏កំពុងតែជួបនូវការខ្វះខាតដោយព្រះសង្ឃឈានទៅរកកាខ្វះខាតចង្ហាន់ជាបន្តបន្ទាប់។ ព្រះគ្រូចៅអធិការវត្តអង្គការអេដស៍.រស់សុខរាជ្យ បានអំពាវនាវសូមឱ្យពុទ្ធបរិស័ទចំណុះជើងវត្តមេត្តាជួយគាំទ្រវត្តដ៏កំសត់មួយនេះផង បើមិនដូច្នេះទេវត្តនឹងឈានទៅរកការខ្វះខាតទៅៗជាក់ជាមិនខាននោះឡើយ។