វេនទី ៧ នៅវត្តអង្គការអេដស៍.ស្ថិតនៅភូមិកន្ទួត.ឃុំកន្ទួត.ស្រុកជាំក្សាន្តខេត្តព្រះវិហារកំពុងតែជួបវិបត្តិអត្តខ័ត្តក្នុងវត្ត!

ព្រះវិហារះ  នាពេលបច្ចុប្បន្ននេះបន្ទាប់ពីរដូវកាន់បិណ្ឌក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរវេនទី ៧ គេបានចូលមកដល់គេបានសង្កេតឃើញនៅក្នុងវត្តអង្គការអេដែលស្ថិតនៅក្នុងភូមិកន្ទួត.ឃុំកន្ទួត.ស្រុកជាំក្សាន្ត.ខេត្តព្រះវិហារ មានសភាពស្ងាត់ជ្រងំដោយគេពុំបានឃើញមានពុទ្ធបរិស័ទចំណុះជើងវត្តឬក៏ប្រជាពុទ្ធបរិស័ទជិតឆ្ងាយបាននាំយកចង្ហាន់ឬក៏គ្រឿងជាទីសក្ការៈទៅកាន់បិណ្ឌនៅទីនោះឡើយ។ កត្តាទាំងអស់នេះហើយដែលធ្វើឲ្យទីអារាមមួយនេះនិង ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសនៅក្នុងវត្តអង្គការអេដស៍នោះកំពុងតែជួបនៅភាពអត្តខ័ត្ត។

យោងតាមថេរដីការបស់ព្រះគ្រូចៅអធិការវត្តអង្គការអេដស៍ព្រះនាមព្រះគ្រូ រស់ សុខរាជ្យ.បានមានសង្ឃដីកាលើកឡើងថានៅក្នុងវត្តគឺមានព្រះសង្ឃចំនួន 9 អង្គដែលគង់នៅក្នុងវត្តចាំព្រះវស្សា។ហើយវត្តអង្គការអេដស៍មួយនេះក៏កំពុងតែជួបនូវការខ្វះខាតដោយព្រះសង្ឃឈានទៅរកកាខ្វះខាតចង្ហាន់ជាបន្តបន្ទាប់។

ព្រះគ្រូចៅអធិការវត្តអង្គការអេដស៍.រស់សុខរាជ្យ បានអំពាវនាវសូមឱ្យពុទ្ធបរិស័ទចំណុះជើងវត្តមេត្តាជួយគាំទ្រវត្តដ៏កំសត់មួយនេះផង បើមិនដូច្នេះទេវត្តនឹងឈានទៅរកការខ្វះខាតទៅៗជាក់ជាមិនខាននោះឡើយ។