(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារនាំយកអំណោយចុះសួរសុខទុក្ខរៀមច្បងអតីតអភិបាលរងស្រុក អតីតមេឃុំ ដែលកំពុងសម្រាកព្យាបាលជំងឺនៅផ្ទះចំនួន៦រូប និងបន្តចែកអំណោយជូនលោកយាយលោកតា២២នាក់ នៅឃុំច្រនាង និងឃុំស្វាយភ្លើង ស្រុកតាំងគោកខេត្តកំពង់ធំ។
អំណោយទាំងនោះរួមមានជាគ្រឿងឧបភោគបរិភោគមួយចំនួនដែលរដ្ឋបាលស្រុកបានយកទៅប្រគល់ជូនដល់អតីតអភិបាលរងស្រុកនិងមេឃុំព្រមទាំងលោកតាលោកយាយចំនួន ២២ នាក់នោះផងដែរ។៕ដោយសំនៀង

