ពិតជាសម្បូរបែបមែនបទល្មើសនេសាទខេត្តតាកែវ រីកដូចផ្សិត នៅក្នុងស្រុកបុរីជលសា ខណៈមានមន្ត្រី កងរាជអាវុធហត្ថម្នាក់ ជាអ្នកសម្របសម្រួលសូមថ្នាក់ដឹកនាំនិងស្ថាប័នពាក់ព័ន្ធចុះត្រួតពិនិត្យផងទាន វគ្គ២
ខេត្តតាកែវ៖ ករណី បទល្មើសនេសាទនៅក្នុងភូមិសាស្ត្រ ស្រុកអង្គរបុរីស្រុកបុរីជលសារ និងស្រុកកោះអណ្ដែត ខេត្តតាកែវ ក្រោមការគ្រប់គ្រងបែងចែកផលប្រយោជន៍ពីសំណាក់លោកមន្ត្រី ប៉េអឹមម្នាក់ បានសម្របសម្រួល ចាប់អនុវត្តការងារនៃបទល្មើសនេសាទ និងបើកដៃអោយជន វៀតណាម ចាប់ផ្ដើមចូលមកនេសាទនៅក្នុងទឹកដីខ្មែរដែលស្ងិតក្នុងដែនសមត្ថកិច្ច របស់ខ្លួន។មន្ត្រីកងរាជអាវុធហត្ថខេត្តតាកែវ ទោះបីជាមានការផ្លាស់ប្ដូរអភិបាលខេត្តច្រើនជំនាន់ក្តី ករណីបទ ល្មើសនេសាទនៅក្នុងទឹកដីខេត្តតាកែវ មួយនេះ ស្ថិតក្រោមកណ្ដាប់ដៃបែងចែកផល ប្រយោជន៍ ពីសំណាក់មន្ត្រីកងរាជអាវុធហត្ថ ម្នាក់នេះដដែរ។អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថា លោកញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តតាកែវ និងចុះត្រួតពិនិត្យ នៅក្នុងករណីបទល្មើសនេសាទ ស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ផងទាន។អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណ:អភិបាលខេត្ត តាកែវ និងលោក ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ សូមចាត់វិធានការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទរបស់ជនជាតិវៀតណាមលួចចូលមកនេសាទនៅក្នុងទឹកដីខ្មែរដែលជាកក្តាល្មើសច្បាប់ Read more










