អគ្គីភ័យឆាប់ឆេះរងសិប្បកម្មកែច្នៃឈើមួយកន្លែងនៅក្រុងបាត់ដំបងខូចខាតសម្ភារៈសរុបប្រមាណ៣០០០ដុល្លារ
ខេត្តបាត់ដំបង÷ ហេតុការណ៍គ្រោះអគ្គិភ័យគួរឱ្យភ្ញាក់ផ្អើលមួយ បានកើតឡើងកាលពីវេលាម៉ោង ១:៣០ នាទីរសៀល ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅចំណុចក្រុមទី២១ ភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បណ្តាលឱ្យឆេះបំផ្លាញរោងសិប្បកម្មកែច្នៃឈើមួយខ្នងអស់ទាំងស្រុង។យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា រោងសិប្បកម្មដែលរងការខូចខាតមានទំហំ 5m \times 7m សង់អំពីឈើ ដំបូលស័ង្កសី (ប្រភេទសង់ផ្ទាល់ដី) ជាកម្មសិទ្ធិរបស់លោកស្រី គីមឡាង អាយុ ៧២ ឆ្នាំ (មានទីលំនៅភូមិ ២០ ឧសភា សង្កាត់ស្វាយប៉ោ)។ លោកស្រីបានជួលដី និងរោងនេះឱ្យទៅបុរសម្នាក់ឈ្មោះ ឌុងដើម្បីដំណើរការអាជីវកម្មកែច្នៃឈើ។គ្រោះអគ្គិភ័យនេះបានលេបត្របាក់ទាំងស្រុងនូវ៖រោងសិប្បកម្មចំនួន ០១ ខ្នង។សម្ភារជាង និងឧបករណ៍ប្រើប្រាស់សម្រាប់កែច្នៃឈើមួយចំនួនធំ។សរុបតម្លៃការខូចខាត÷ ត្រូវបានប៉ាន់ស្មានថាមានចំនួនប្រហែល ៣០០០ដុល្លារ( បីពាន់ដុល្លារអាមេរិក)ភ្លាមៗក្រោយទទួលព័ត៌មាន កម្លាំងការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ Read more










