អាវុធហត្ថខេត្តសៀមរាប បង្ក្រាបទីតាំងលួចលក់ឧបករណ៍ជក់សារធាតុគីមី រឹបអូសវត្ថុតាងជាង ១ម៉ឺនគ្រឿង
សៀមរាប៖ កងរាជអាវុធហត្ថខេត្តសៀមរាប ចុះបង្ក្រាបទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ១កន្លែង ចាប់យកវត្ថុតាងបានជាង ១ម៉ឺនគ្រឿង។ អ្នកលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី និងទីតាំងស្តុក១កន្លែង ស្ថិតនៅចំណុចភូមិថ្មី សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាបខេត្តសៀមរាប ត្រូវបានកម្លាំងជំនាញ កងរាជអាវុធហត្ថខេត្តសៀមរាប សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថក្រុងសៀមរាប និងមានការសម្របសម្រួលនីតិវិធីពីលោក ងុិល សុវណ្ណារិទ្ធ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប បានចុះបង្ក្រាបជាបន្តបន្ទាប់ កាលពីវេលាម៉ោង វេលាម៉ោង ១៦ និង ៣០នាទី ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ និងបានចាប់យកវត្ថុតាង រួមមាន៖ ម៉ាសុីនចម្រុះម៉ាក សរុបចំនួន ១០,១៦៨ គ្រឿង ក្នុងនោះមាន ម៉ាស៊ីនជក់ ៤,២៦៨ដើម, ក្បាលជក់ចម្រុះម៉ាក ចំនួន ៥,៩០០ក្បាល Read more






