អាជ្ញាធរ ស្រុកពញាឮ រងការរិះគន់ថា~ធ្មេច~ភ្នែក~បណ្ដោយឲ្យមានការចាក់ដីរំលោភច្រាំងទន្លេនិងសាងសង់សំណង់រឹងមាំយ៉ាងអនាធិបតេយ្យ

​ខេត្តកណ្ដាល÷ កំពុងមានការរិះគន់យ៉ាងខ្លាំងពីមហាជនជុំវិញករណីសំណង់រឹងមួយកន្លែង ដែលបាននិងកំពុងបុកគ្រឹះ ចាក់ដីរំលោភចូលច្រាំងទន្លេមេគង្គ ស្ថិតក្នុងឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្ដាល។ សកម្មភាពនេះកំពុងរងការសង្ស័យថា អាចជាការសាងសង់ដោយគ្មានច្បាប់អនុញ្ញាត ឬមានការបិទភ្នែកពីសំណាក់អាជ្ញាធរមូលដ្ឋាន ខណៈដែលដីច្រាំងទន្លេគឺជាសម្បត្តិសាធារណៈរបស់រដ្ឋ។​​ផ្អែកលើទិដ្ឋភាពច្បាប់ សកម្មភាពសាងសង់ខាងលើហាក់កំពុងដើរផ្ទុយពីបទដ្ឋានគតិយុត្តជាធរមាន រួមមាន៖ ​ច្បាប់ស្ដីអំពីសំណង់÷ មាត្រា ២៦ និង ៣៨ ដែលតម្រូវឱ្យមានលិខិតអនុញ្ញាតសាងសង់ និងលិខិតបើកការដ្ឋានពីអាជ្ញាធរមានសមត្ថកិច្ច។អនុក្រឹត្យលេខ ២២៤ អ ន ក្រ. បក÷ស្តីពីលិខិតអនុញ្ញាតសាងសង់ ដែលកំណត់យ៉ាងច្បាស់ពីនីតិវិធីនៃការសុំច្បាប់មុននឹងដំណើរការសាងសង់។អនុក្រឹត្យលេខ៩៨អនក្រ.បក÷ ស្តីពីការគ្រប់គ្រងអាងទន្លេ (មាត្រា ៨) ដែលហាមដាច់ខាតការសាងសង់រំលោភលើដីចំណីមាត់ច្រាំងទន្លេ។​​ពាក់ព័ន្ធនឹងករណីនេះ លោក ថន សុវណ្ណាអភិបាលស្រុកពញាឮ បានឆ្លើយតបយ៉ាងខ្លីថា លោកនឹងចាត់មន្ត្រីឱ្យចុះទៅពិនិត្យ។ ដោយឡែក លោក ប្រាក់ ឡាក់ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល Read more

លោកឧត្តមសេនីយ៍ត្រ សឿមសា រិទ្ធិ ត្រូវបានថ្នាក់ដឹកនាំ ប្រកាស តែងតាំង ជជាស្នងការនគរបាលខេត្តបន្ទាយមានជ័យជាផ្លូវការ

​បន្ទាយមានជ័យ ៖ ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ត្រូវបានរៀបចំឡើងយ៉ាងអធិកអធម នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដែលជាតំណាងដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម អភិសន្តិ បណ្ឌិតស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ​យោងតាមសេចក្តីប្រកាសជាផ្លូវការ លទ្ធផលនៃការផ្លាស់ប្តូរមុខតំណែងមានដូចខាងក្រោម៖លោក ឧត្តមសេនីយ៍ត្រី សឿម សារិទ្ធិ.អត្ថលេខ (២២.១៥២)អតីតស្នងការ រង នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ត្រូវបានតែងតាំងជា ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អត្ថលេខ (០៩ ០៤៩ )អតីតស្នងការនគរបាលខេត្តបន្ទាយមានជ័យ ត្រូវបានផ្ទេរភារកិច្ចទៅកាន់មុខតំណែងថ្មីជា អនុប្រធាននាយកដ្ឋាន នគរបាលយុត្តិធម៌នៃអគ្គស្នងការដ្ឋាននគរបាលជាតិ Read more

​ស្នងការរដ្ឋាននគរបាលខេត្តបាត់ដំបងចាត់បញ្ជូនកងកម្លាំងថ្មីឱ្យ ចុះបំពេញភារកិច្ចតាមអង្គភាព បន្ទាប់ ពីបញ្ចប់ វគ្គ បណ្ដុះ បណ្ដាលវិន័យ និងច្បាប់

បាត់ដំបង៖ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដោយមានការអនុញ្ញាតផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ដាញ់ អេង ប៊ុនចាន់ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ដួង ស៊ីណែត ស្នងការរងផែនការងារធនធានមនុស្ស បានអញ្ជើញជួបសំណេះសំណាល និងប្រកាសបែងចែកភារកិច្ចជូនកងកម្លាំងនគរបាលជាតិ ដើម្បីទៅបំពេញការងារតាមបណ្តាអង្គភាពដែលបានចាត់តាំង។ ​ការចាត់បញ្ជូនកងកម្លាំងនាពេលនេះ ធ្វើឡើងបន្ទាប់ពីមន្ត្រីនគរបាលទាំងអស់ បានឆ្លងកាត់ការសិក្សារៀនសូត្រយ៉ាងយកចិត្តទុកដាក់លើចំណេះដឹងផ្នែកជំនាញ ច្បាប់ និងវិន័យកងកម្លាំងនគរបាលជាតិ អស់មួយរយៈពេលកន្លងមក។ ​ក្នុងឱកាសនោះ លោកស្នងការរង បានផ្តាំផ្ញើ និងសម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថា កងកម្លាំងនគរបាលដែលត្រូវចុះទៅបំពេញភារកិច្ចនៅតាមអង្គភាពនីមួយៗ នឹងត្រូវយកចំណេះជំនាញដែលបានរៀនសូត្រ ទៅប្រើប្រាស់ឱ្យចំគោលដៅ ក្នុងការបម្រើជាតិ មាតុភូមិ និងការពារសន្តិសុខជូនប្រជាពលរដ្ឋ។ ជាពិសេស ត្រូវកាន់ខ្ជាប់នូវវិន័យ ក្រមសីលធម៌វិជ្ជាជីវៈ Read more

លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ និងលោកស្រី ប្រាក់ ស្រីពៅ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦

ខេត្តប៉ៃលិន៖នៅថ្ងៃចន្ទ ៦ រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ដោយអនុវត្តនូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន និងលោកស្រី ប្រាក់ ស្រីពៅ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» ដែលបានប្រារព្ធធ្វើឡើង នៅសាលប្រជុំធំ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន។ ពិធីនេះដែរមានការអញ្ជើញចូលរួមពីលោកស្រី ស្នងការរង និងមន្ត្រីនគរបាលជានារីទូទាំងស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន។ ក្នុងឱកាសនោះ Read more

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកទឹកចិត្តបណ្ឌិត្យសភានគរបាលកម្ពុជា បន្តសម្រួចគុណភាពសិស្ស-និស្សិត ទាំងចំណេះ ជំនាញ និងសីលធម៌

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ វិញ្ញាបនបត្រ ដល់សិស្ស និស្សិត និងសិក្ខាកាមនគរបាលជាតិ និងមន្រ្តីពន្ធនាគារ នៅបណ្ឌិត្យសភានគរបាលកម្ពុជា នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍លើកទឹកចិត្តថ្នាក់ដឹកនាំ សាស្រ្តាចារ្យ និងគ្រូនគរបាលជាតិ នៃបណ្ឌិត្យសភានគរបាលកម្ពុជា បន្តសម្រិតសម្រាំង និងសម្រួចគុណភាព នៃការអប់រំ បណ្ដុះបណ្ដាល និងហ្វឹកហាត់ជំនាញផ្សេងៗដល់សិស្ស និស្សិតនគរបាល រួមទាំងឥរិយាបថ និងក្រមសីលធម៌ល្អ។ ការថ្លែងលើកទឹកចិត្តនេះ បានធ្វើឡើងបន្ទាប់ពីប្រមុខក្រសួងមហាផ្ទៃ បង្ហាញការកត់សម្គាល់អំពីវឌ្ឍនភាពនៃការធ្វើកំណែទម្រង់ថ្មីៗ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ឈរលើមូលដ្ឋាននៃមរតកសមិទ្ធផលរបស់ថ្នាក់ដឹកនាំជំនាន់មុន។ បើតាមឯកឧត្តមអភិសន្តិបណ្ឌិត បច្ចុប្បន្នបណ្ឌិត្យសភានគរបាលកម្ពុជា មានគ្រូឧទ្ទេស និងសាស្ត្រាចារ្យ មានសមត្ថភាពខ្ពស់ និងបទពិសោធគ្រប់គ្រាន់ ក្នុងការបណ្ដុះបណ្ដាលធនធាននគរបាល ឱ្យមានគុណភាពស្តង់ដារ។ Read more

អភិបាលខេត្តប៉ៃលិន ពិនិត្យមើលការកែរលម្អហេដ្ឋារចនាសម្ព័ន្ធបន្ថែម នៅចំណុចជ្រោះសែនសុខ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍

ខេត្តប៉ៃលិន៖ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត ប៉ៃលិន អមដំណើរដោយមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញពិនិត្យមើលការកែរលម្អហេដ្ឋារចនាសម្ព័ន្ធបន្ថែម នៅចំណុចជ្រោះសែនសុខ ប្រកបដោយសោភ័ណភាព ក្នុងគោលបំណង លើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្ត ដែលជាកត្តាជួយជំរុញកំណើនសេដ្ឋកិច្ច និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ។ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការ ដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី គឺបានបន្តខិតខំប្រឹងប្រែងដោះស្រាយនូវ រាល់ ការ លំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងបានខិតខំកសាងអភិវឌ្ឍន៍ប្រទេស ជាតិឱ្យមានការរីក ចម្រើនលើ Read more

អភិបាលខេត្តប៉ៃលិន ពិនិត្យមើលការកែរលម្អហេដ្ឋារចនាសម្ព័ន្ធបន្ថែម នៅចំណុចជ្រោះសែនសុខ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍

ខេត្តប៉ៃលិន៖ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត ប៉ៃលិន អមដំណើរដោយមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញពិនិត្យមើលការកែរលម្អហេដ្ឋារចនាសម្ព័ន្ធបន្ថែម នៅចំណុចជ្រោះសែនសុខ ប្រកបដោយសោភ័ណភាព ក្នុងគោលបំណង លើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្ត ដែលជាកត្តាជួយជំរុញកំណើនសេដ្ឋកិច្ច និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ។ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការ ដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី គឺបានបន្តខិតខំប្រឹងប្រែងដោះស្រាយនូវ រាល់ ការ លំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងបានខិតខំកសាងអភិវឌ្ឍន៍ប្រទេស ជាតិឱ្យមានការរីក ចម្រើនលើ Read more

​ត្អូញត្អែរពេញ ច្រកទ្វារភ្នំដិន អាជីវកររិះគន់លោកនាយប៉ុស្តិ៍ថ្មីថា បើកដៃឲ្យទំនិញគេចពន្ធហូរចូលជាថ្នូរ និងការបង់លុយ លើតុ ក្រោមតុ

​ខេត្តតាកែវ ៖ លោក ឈួនសុវណ្ណនរា នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​ព្រំដែនអន្តរជាតិ​ភ្នំដិន កំពុងរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់អាជីវករ និងអ្នករកស៊ីដឹកជញ្ជូនទំនិញឆ្លងដែន ពាក់ព័ន្ធនឹងការរៀបចំប្រព័ន្ធប្រមូលលុយ “លើតុ ក្រោមតុ” ពីក្រុមឈ្មួញដឹកទំនិញពីប្រទេសវៀតណាមចូលមកកម្ពុជា។​តាមប្រភពពីអាជីវករបានទម្លាយឱ្យដឹងថា ចាប់តាំងពីលោក វរសេនីយ៍ឯក ឈួន សុវណ្ណនរា ឡើងកាន់តំណែងជានាយប៉ុស្តិ៍ថ្មីមក ភាពមិនប្រក្រតីបានកើតឡើង យ៉ាងខ្លាំងក្លា។ លោកត្រូវបានគេចោទប្រកាន់ថា បានដាក់ពង្រាយកម្លាំងមន្ត្រីក្រោមឱវាទ រួមទាំងជនស៊ីវិលដើរតួជា “មេការ” ចាំរាប់ក្បាលឡាន និងប្រមូលលុយពីឈ្មួញដែលដឹកទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ផ្សេងៗ។ សកម្មភាពនេះត្រូវបានគេរាយការណ៍ថា កើតឡើងទាំងយប់ទាំងថ្ងៃ ហាក់បីដូចជាមិនខ្លាចញញើតច្បាប់ទាល់តែសោះ។​បើមិនបង់លុយ តាមការកំណត់គឺមិនអាចឆ្លងឡានបានឡើយ នេះគឺជាសម្រែកដង្ហោយពីក្រុមអាជីវករ ដែលបានត្អូញត្អែរថា ពួកគេគ្មានជម្រើសក្រៅពីការបង់លុយតាមការបង្គាប់របស់លោកនាយប៉ុស្តិ៍នោះទេ ដើម្បីឱ្យការរកស៊ីអាចបន្តទៅមុខបាន។ សកម្មភាពនេះ មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់ចំណូលពន្ធរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យមន្ត្រីក្រោមឱវាទមួយចំនួនដែលមានមនសិការ សម្តែងការមិនពេញចិត្តចំពោះការដឹកនាំបែបបក្សពួកនិយមនេះផងដែរ។​ប្រភពផ្ទៃក្នុងពីច្រកទ្វារភ្នំដិន បានបង្ហើបថា ការហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់លោក ឈួន Read more

តើច្បាប់ភូមិ-ឃុំមានសុវត្ថិភាព នៅមានប្រសិទ្ធភាពទេ? បនល្បែងខ្នាតធំនៅរតនគិរី កំពុងបញ្ឆេះកំហឹងមហាជន ខណៈអាជ្ញាធរហាក់រក្សាភាពស្ងប់ស្ងាត់​

​​រតនគិរី ៖ កំពុងក្លាយជាប្រធានបទក្ដៅគគុក និងជាទីចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញសង្គម ខណៈមហាជន និងអ្នកសារព័ត៌មានកំពុងដាក់ការតាមដានយ៉ាងស្អិតរមួត ចំពោះចំណាត់ការរបស់ស្នងការដ្ឋាននគរបាលខេត្តរតនគិរី ក៏ដូចជារដ្ឋបាលខេត្ត ជុំវិញវត្តមានទីតាំងល្បែងស៊ីសងខុសច្បាប់ខ្នាតធំមួយ ដែលល្បីថាមាន «ខ្នងបង្អែករឹងដូចដែកថែប»។ ​តាមប្រភពព័ត៌មានដែលបានផ្សព្វផ្សាយជាបន្តបន្ទាប់ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦នេះ បានទម្លាយថា ទីតាំងល្បែងស៊ីសងខ្នាតធំដែលដឹកនាំដោយបុគ្គលឈ្មោះ ងួន វណ្ណា (ហៅអូនធំ )កំពុងដំណើរការយ៉ាងរលូន ដោយមិនញញើតនឹងច្បាប់ទាល់តែសោះ។ ប្រភពដដែលបានបង្ហើបថា មូលហេតុដែលទីតាំងនេះអាចឈរជើងបាន គឺដោយសារមានការកាងពីក្រោយខ្នងដោយ «លោកឧកញ៉ា» ម្នាក់ ដែលធ្វើឱ្យអាជ្ញាធរ ហាក់មានភាពរារែក និងមិនហ៊ានប៉ះពាល់។​មហាជនបានលើកឡើងនូវប្រសាសន៍ដិតដាមជាប់ក្នុងចិត្តរបស់ ឯកឧត្តម ញ៉ែម សំអឿន  អភិបាលនៃគណៈអភិបាលខេត្តរតនគិរី ដែលលោកធ្លាប់បានប្ដេជ្ញាចិត្តយ៉ាងមុតមាំថា៖ ក្នុងខេត្តរតនគិរីមិនអនុញ្ញាតឲ្យមានល្បែងស៊ីសងគ្រប់ប្រភេទកើតមានឡើងជាដាច់ខាត។ ប៉ុន្តែ រូបភាពជាក់ស្ដែងនៅពេលនេះ កំពុងធ្វើឱ្យពលរដ្ឋដាក់សញ្ញាសួរថា តើប្រសាសន៍ដ៏មានអត្ថន័យនេះ គ្រាន់តែជាការសន្យាខ្យល់ Read more

អភិបាលខេត្តប៉ៃលិនទទួលជួបពិភាក្សាការងារជាមួយឯកឧត្តមរដ្ឋទូតចិនដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញការវិនិយោគ

​ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន កាលពីរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ាងវិ នប៊ីន (WANG Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដើម្បីសិក្សាពីសក្តានុពល និងពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងខេត្តប៉ៃលិន និងភាគីចិន។​ក្នុងជំនួបនោះ លោកជំទាវអភិបាលខេត្ត បានជម្រាបជូនអំពីស្ថានភាពភូមិសាស្ត្រ សន្តិសុខ និងការរីកចម្រើននៃសេដ្ឋកិច្ចខេត្ត។ លោកជំទាវបានគូសបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-ចិន គឺជា មិត្តភាពដែកថែប ដែលមិនអាចកាត់ថ្លៃបាន។ កន្លងមក រដ្ឋាភិបាល និងប្រជាជនចិន បានជួយជ្រោមជ្រែងយ៉ាងខ្លាំងដល់ខេត្តប៉ៃលិន លើវិស័យសំខាន់ៗដូចជា៖​កសិកម្ម ពាណិជ្ជកម្ម និងទេសចរណ៍។​ការកសាងហេដ្ឋារចនាសម្ព័ន្ធ (ស្ពាន ថ្នល់ សាលារៀន មន្ទីរពេទ្យ) និងប្រព័ន្ធធារាសាស្ត្រ។​ជាការឆ្លើយតប ឯកឧត្តម Read more