ថ្មី! ឯកឧត្តម បណ្ឌិត ប៉ាន់ ខែម ប៊ុនថន ចុះពិនិត្យនិងជំរុញការកែលម្អ សួនច្បារ តេជោឈ្នះឈ្នះ ឲ្យកាន់តែមាន សោភ័ណភាព
ខេត្តបន្ទាយមានជ័យ÷ នៅថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ប៉ាន់ ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្ដេចធិបតីនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងប៉ោយប៉ែត អមដំណើរដោយ លោក គាតហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត រួមជាមួយក្រុមការងារបច្ចេកទេស បានចុះពិនិត្យផ្ទាល់ស្ថានភាពសួនច្បារប៉ោយប៉ែត តេ ជោ ឈ្នះ ឈ្នះ ដើម្បីត្រៀមរៀបចំផែនការកែលម្អបន្ថែមឱ្យកាន់តែមានភាពទាក់ទាញ។ គួររំលឹកផងដែរថា កាលពីមុន តំបន់សួនច្បារនេះគឺជាទីតាំងមិនរៀបរយ ដែលសម្បូរទៅដោយសំណង់អនាធិបតេយ្យសាងសង់លើចំណីផ្លូវជាតិលេខ៥ និងដីចំណីផ្លូវរថភ្លើង។ ប៉ុន្តែក្រោមការដឹកនាំ និងការដោះស្រាយប្រកបដោយប្រសិទ្ធភាពពីសំណាក់ ឯកឧត្តមបណ្ឌិត ប៉ាន់ ខែម ប៊ុនថន តំបន់នេះត្រូវបានប្រែក្លាយទៅជាសួនច្បារសាធារណៈដ៏ស្រស់ស្អាត ក្រោមឈ្មោះថា សួនច្បារប៉ោយប៉ែត តេ ជោ ឈ្នះឈ្នះ ដែលជាមោទនភាពថ្មីសម្រាប់ប្រជាពលរដ្ឋក្នុងក្រុងជាប់ព្រំដែនមួយនេះ។សកម្មភាពសំខាន់ៗ Read more










