លោកឧត្តមសេនីយ៍ត្រី កង សៅគុណ ឧបត្ថម្ភសម្លៀកបំពាក់ប្រតិបត្តិការ និងស្បៀងអាហារ ដល់សិក្ខាកាមកងរាជអាវុធហត្ថ

នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីបញ្ជាការកងអនុសេនាធំ កងរាជអាវុធហត្ថចល័ត ខេត្តព្រះវិហារ កង សៅគុណ ឧត្តមសេនីយ៍ត្រី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងផ្តល់អំណោយឧបត្ថម្ភសម្លៀកបំពាក់ប្រតិបត្តិការ និងស្បៀងអាហារ ដល់សិក្ខាកាមវគ្គទី៤៧ ដែលកំពុងបំពេញវគ្គបណ្តុះបណ្តាល។ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ បានលើកឡើងថា ស្មារតីសាមគ្គីភាព ការយកចិត្តទុកដាក់លើសុខុមាលភាព និងជីវភាពរស់នៅរបស់មន្ត្រីក្រោមឱវាទ គឺជាកត្តាសំខាន់ក្នុងការពង្រឹងសមត្ថភាព និងប្រសិទ្ធភាពការងាររបស់កងកម្លាំង។ លោកបានជំរុញឱ្យសិក្ខាកាមទាំងអស់ ខិតខំរៀនសូត្រ គោរពវិន័យ និងអនុវត្តតួនាទីភារកិច្ចឱ្យបានល្អ ដើម្បីក្លាយជាមន្ត្រីកងរាជអាវុធហត្ថដែលមានសមត្ថភាព និងសេចក្តីទុកចិត្តពីប្រជាពលរដ្ឋ។ អំណោយដែលបានផ្តល់ជូន រួមមាន សម្លៀកបំពាក់ប្រតិបត្តិការ (ពណ៌ត្រេអ៉ី) ចំនួន ២០កំប្លេ សម្រាប់សិក្ខាកាម ២០នាក់ Read more

បង្ក្រាបករណីឈូសឆាយព្រៃលិចទឹកជិត ១០ហិកតា ឃាត់ខ្លួនជនសង្ស័យម្នាក់ និងត្រាក់ទ័រមួយគ្រឿង

​ខេត្តកំពង់ឆ្នាំង÷អាជ្ញាធរចម្រុះខេត្តកំពង់ឆ្នាំង បានបើកប្រតិបត្តិការក្ដៅ ចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ រួមនឹងគ្រឿងចក្រ ខណៈកំពុងធ្វើសកម្មភាពឈូសឆាយដីព្រៃលិចទឹកដោយខុសច្បាប់ជិត ១០ហិកតា ស្ថិតក្នុងស្រុករលាប្អៀរ។​​កាលពីថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៦ ក្រុមការងារខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុករលាប្អៀរ ដឹកនាំដោយ លោក មុី សុផល្លី (អភិបាលរងស្រុក) និង លោក លី ហុងស្រេង (នាយរងខណ្ឌរដ្ឋបាលជលផល) បានចុះពិនិត្យទីតាំងជាក់ស្ដែងនៅចំណុច ត្រពាំងគឈ្មោល ភូមិកំពង់រាំង ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ បន្ទាប់ពីមានការឃាត់ចាប់គ្រឿងចក្រពីសំណាក់កងកម្លាំងសឹករងខេត្ត។​ទំហំនៃបទល្មើស និងវត្ថុតាង​តាមរយៈការពិនិត្យផ្ទាល់ដី ក្រុមការងារបានរកឃើញថា៖ ​ផ្ទៃដីរងគ្រោះ៖ ប្រមាណ ៩,៨៧ ហិកតា ត្រូវបានឈូសឆាយខូចខាតទាំងស្រុង ដែលជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់ស្ដីពីជលផល។​គ្រឿងចក្រដកហូត៖ ត្រាក់ទ័រម៉ាក Kubota M6240 SUH ពណ៌ក្រហម ចំនួន ០១ គ្រឿង។​ជនសង្ស័យ៖ ឈ្មោះ ចំរើន Read more

​ពិធីក្រុងពាលីបួងសួងសុំសេចក្តីសុខ ក្នុងពិធីបុណ្យបូជាព្រះសព ព្រះមេគណខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ

​បាត់ដំបង៖ នាព្រឹកថ្ងៃពុធ ០២កើត ខែផល្គុន ឆ្នាំម្សាញ់ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ក្នុង ពិធីក្រុងពាលី បួងសួងសុំសេចក្តីសុខ ដើម្បីត្រៀមរៀបចំពិធីបុណ្យបូជាព្រះសព ព្រះឥន្ទមុនី អ៊ុក មុត។​សង្ខេបព្រះនាម និងសមណស័ក្តិព្រះសព៖​ព្រះឥន្ទមុនី អ៊ុក មុត ព្រះរាជាគណៈថ្នាក់ចត្វា។​ព្រះសង្ឃកិច្ចកោសល្យ ព្រះមេគណខេត្ត និងជាព្រះឧបជ្ឈាយ៍ខេត្តបាត់ដំបង។​ព្រះនាយកពុទ្ធិកវិទ្យាល័យ អ៊ឹង ធួង ខេត្តបាត់ដំបង។​​នៅក្នុងពិធីដ៏សមោឡាកនេះ ឯកឧត្តមអភិបាលខេត្ត រួមជាមួយមន្ត្រីរាជការ និងពុទ្ធបរិស័ទ បានរៀបចំកិច្ចនមស្ការ ថ្វាយគ្រឿងសក្ការបូជា និងបួងសួងតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ដើម្បីសុំសេចក្តីសុខសួស្តី និងឱ្យដំណើរការនៃកិច្ចពិធីបុណ្យបូជាព្រះសព ប្រព្រឹត្តទៅដោយរលូន ក្នុងគោលបំណងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ចំពោះព្រះមេគណខេត្ត ដែលបានបូជាព្រះកាយពលក្នុងវិស័យពុទ្ធចក្រ និងការអប់រំធនធានសង្ឃក្នុងខេត្តបាត់ដំបងកន្លងមក។ Read more

​សកម្មភាពការពារសន្តិសុខយ៉ាងសកម្ម៖ អធិការដ្ឋាននគរបាលស្រុកសំពៅលូន បន្តយុទ្ធនាការត្រួតពិនិត្យអាវុធជាតិផ្ទុះ ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ

​បាត់ដំបង÷ ក្រោមស្មារតីទទួលខុសត្រូវខ្ពស់លើសន្តិសុខសង្គម និងការអនុវត្តតាមបទបញ្ជាផ្ទាល់ដ៏ខ្ពង់ខ្ពស់របស់ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នាដងផ្លូវនៃស្រុកសំពៅលូន កាន់តែមានភាពកក់ក្តៅ និងសុវត្ថិភាព។​នៅយប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានដឹកនាំកម្លាំងអន្តរាគមន៍ចុះអនុវត្តបេសកកម្មដោយផ្ទាល់ ក្នុងការដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងសារធាតុញៀនក្នុងភូមិសាស្ត្រគន្លឹះៗ។​ការចុះពង្រឹងសន្តិសុខនៅពេលរាត្រី គឺជាវិធានការមាសក្នុងការកាត់ផ្តាច់រាល់ឱកាសនៃបង្កបទល្មើសផ្សេងៗ។​បង្កើនទំនុកចិត្តដល់ប្រជាពលរដ្ឋក្នុងការរស់នៅ និងធ្វើដំណើរដោយគ្មានការភ័យខ្លាច។​ភាពម៉ឺងម៉ាត់ និងទន់ភ្លន់៖ កម្លាំងអន្តរាគមន៍បានបង្ហាញនូវក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ក្នុងការត្រួតពិនិត្យ និងសម្របសម្រួលចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋ។ ​សូមចូលរួមគោរពច្បាប់ និងសហការជាមួយសមត្ថកិច្ច ដើម្បីភូមិ-ឃុំមានសុវត្ថិភាពទាំងអស់គ្នា។

នគរបាលស្រុកសាមគ្គីមុនីជ័យ បង្ក្រាបករណីជួញដូរ និងរក្សាទុកគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យ ៥នាក់

​(ខេត្តកំពង់ស្ពឺ)៖ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កម្លាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង ១៥:០០នាទី ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦។​ក្នុងកិច្ចប្រតិបត្តិការល្បាតនៅចំណុចភូមិទួលបារ៉ាយ ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ រួមមាន៖១. ឈ្មោះ ម៉ៅ សុខមាន ភេទប្រុស អាយុ ២៦ឆ្នាំ២. ឈ្មោះ គក ណាក់ ភេទប្រុស អាយុ ៣៦ឆ្នាំ៣. ឈ្មោះ ម៉ៅ ពុទ្ធរ៉ា ភេទប្រុស អាយុ ២៤ឆ្នាំ៤. ឈ្មោះ ឃឺន ប៊ុនថៃ ភេទប្រុស អាយុ ១៥ឆ្នាំ(អ្នកទាំង ៤ រស់នៅភូមិទួលបារ៉ាយ ឃុំក្រាំងចេក Read more

រដ្ឋបាលខេត្តប៉ៃលិន បន្តយុទ្ធនាការក្ដៅ ចុះបង្ក្រាប និងបិទទីតាំងសង្ស័យពាក់ព័ន្ធបទល្មើសបច្ចេកវិទ្យា (Online Scams)

​ខេត្តប៉ៃលិន៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន នៅតែបន្តវិធានការម៉ឺងម៉ាត់ក្នុងការចុះឆែកឆេរ និងបង្ក្រាបទីតាំងដែលសង្ស័យថាមានបង្កប់បទល្មើសបច្ចេកវិទ្យា (Online Scams) ដើម្បីពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋ។​សកម្មភាពចុះអនុវត្តផ្ទាល់​កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយមានការចង្អុលបង្ហាញពី លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន គណៈបញ្ជាការឯកភាពខេត្ត បានសហការជាមួយតំណាងអយ្យការអមសាលាដំបូងខេត្ត ចុះប្រតិបត្តិការផ្ទាល់នៅតំបន់ភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។ ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើការត្រួតពិនិត្យ និងបិទទីតាំងសង្ស័យមួយចំនួនដែលពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។​គោលបំណង និងទិសដៅសំខាន់ៗ​ការរឹតបន្តឹងយុទ្ធនាការនេះ ធ្វើឡើងក្នុងគោលបំណង៖​ធានាឱ្យបាននូវរបៀបរៀបរយសាធារណៈ ស្របតាមបទបញ្ជាដាច់ខាតរបស់រាជរដ្ឋាភិបាល។​គ្រប់គ្រងជនបរទេស៖ ពិនិត្យការស្នាក់នៅ និងតាំងទីលំនៅរបស់ជនបរទេសឱ្យបានត្រឹមត្រូវតាមច្បាប់។ទប់ស្កាត់ការជួញដូរមនុស្ស និងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញគ្រប់ប្រភេទ។​ការប្តេជ្ញាចិត្តរបស់អាជ្ញាធរ​ឆ្លើយតបទៅនឹងគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” អាជ្ញាធរខេត្តប៉ៃលិនបានបង្ហាញជំហរយ៉ាងមុតមាំថា នឹងមិនអនុញ្ញាតឱ្យមានទីតាំងបទល្មើស Online Scams ឬល្បែងស៊ីសងខុសច្បាប់ណាមួយ រីកដុះដាលក្នុងភូមិសាស្ត្ររបស់ខ្លួនឡើយ។ នេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី Read more

លោកជំទាវបណ្ឌិត បាន ស្រីមុំ ចុះពិនិត្យវឌ្ឍនភាពការស្ថាបនា «សួនប៉ៃលិនមរតកតេជោ» ដើម្បីលើកកម្ពស់សោភ័ណភាព និងសេដ្ឋកិច្ចក្នុងខេត្ត

​ខេត្តប៉ៃលិន៖ នាព្រលប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានដឹកនាំមន្ត្រីជំនាញ និងក្រុមការងារបច្ចេកទេស ចុះពិនិត្យវឌ្ឍនភាពការស្ថាបនា «សួនប៉ៃលិនមរតកតេជោ» ដែលមានទីតាំងស្ថិតនៅអមសងខាងដងស្ទឹងប៉ៃលិន។​គោលបំណង និងអត្ថប្រយោជន៍នៃគម្រោង​គម្រោងស្ថាបនាសួនច្បារនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងសំខាន់ៗចំនួន ៣៖​បម្រើផលប្រយោជន៍សាធារណៈ៖ បង្កើនកន្លែងសម្រាកកាយ និងហាត់ប្រាណដើម្បីសុខភាពសម្រាប់ប្រជាពលរដ្ឋ។​ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកកម្សាន្តក្នុងខេត្តកាន់តែច្រើន ដែលជាកម្លាំងចលករជួយជំរុញសេដ្ឋកិច្ចមូលដ្ឋាន។​បន្ថែមក្រវាត់ពណ៌បៃតង៖ ការដាំដើមឈើ និងផ្កាលម្អ ដើម្បីកែលម្អបរិស្ថានក្នុងទីក្រុងឱ្យកាន់តែមានសោភ័ណភាពស្រស់បំព្រង។​អត្ថន័យនៃឈ្មោះ «សួនប៉ៃលិនមរតកតេជោ»​លោកជំទាវអភិបាលខេត្ត បានបញ្ជាក់ថា ការដាក់ឈ្មោះនេះ គឺដើម្បី៖​រំឭកដល់វីរភាព និងភាពឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំដទៃទៀត ដែលបានលះបង់ដើម្បីសុខសន្តិភាពពេញលេញ។​បង្ហាញឱ្យកូនចៅជំនាន់ក្រោយយល់ដឹងពីប្រវត្តិសាស្ត្រពិតរបស់ខេត្តប៉ៃលិន ដែលជាចំណុចផ្តើមនៃនយោបាយឈ្នះ-ឈ្នះ និងសន្តិភាព។​សួនច្បារនេះមានប្រវែងសរុប ១,៨០០ ម៉ែត្រ ចាប់ពីចំណុចស្ពានសន្តិភាព (ស្រុកសាលាក្រៅ) រហូតដល់ស្ពានអូរច្រា Read more

ឃាត់ខ្លួនកូនប្រុសម្នាក់ កាប់សម្លាប់ម្ដាយបង្កើតយ៉ាងអាណោចអាធ័ម ក្រោយខឹងសុំលុយ១ពាន់រៀលទិញបារីមិនបាន

​ខេត្តកំពង់ស្ពឺ៖ កម្លាំងនគរបាលស្រុកភ្នំស្រួច បានធ្វើការឃាត់ខ្លួនយុវជនម្នាក់ភ្លាមៗ ក្រោយពីបានធ្វើសកម្មភាពយ៉ាងសាហាវឃោរឃៅ ដោយប្រើកាំបិតប៉័ងតោកាប់សម្លាប់ម្ដាយបង្កើតរបស់ខ្លួនឯង បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាម កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦។​សេចក្ដីរាយការណ៍ពីហេតុការណ៍​យោងតាមរបាយការណ៍ពីមន្ត្រីនគរបាលស្រុកភ្នំស្រួច បានឱ្យដឹងថា ករណីឃាតកម្មដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង ១៣:១០នាទី រសៀល នៅចំណុចភូមិព្រៃឫស្សី ឃុំជាំសង្កែ ស្រុកភ្នំស្រួច។ ជនរងគ្រោះមានឈ្មោះ យួន ផាន អាយុ ៤៧ឆ្នាំ ចំណែកជនសង្ស័យដែលត្រូវជាកូនបង្កើត មានឈ្មោះ នឿន ណែត ហៅខ្នែត ភេទប្រុស អាយុ ២២ឆ្នាំ។​​តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ នៅផ្ទះមានតែជនសង្ស័យ និងម្ដាយតែពីរនាក់ប៉ុណ្ណោះ។ មូលហេតុដែលឈានដល់ការសម្លាប់នេះ គឺផ្ដើមចេញពី៖​ជនសង្ស័យបានសុំប្រាក់ពីម្ដាយចំនួន ១,០០០៛ (មួយពាន់រៀល) ដើម្បីយកទៅទិញបារីជក់។​ម្ដាយមិនព្រមឲ្យ និងបានស្ដីបន្ទោសថា ជនសង្ស័យមិនព្រមជួយធ្វើការងារផ្ទះ Read more

លោកបណ្ឌិត អូស្មាន ហាស្សាន់ អញ្ជើញចែកកញ្ចប់អាហារស្រាយបួស ៥០០ កញ្ចប់ ដែលជាព្រះរាជអំណោយពីព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីតនៅស្រុកបារាយណ៏!

កំពង់ធំ÷នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញជាអធិបតីក្នុងពិធីចែកកញ្ចប់អាហារស្រាយបួស ចំនួន ៥០០ កញ្ចប់ ជូនដល់បងប្អូនសាសនិកឥស្លាម ដែលជាព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ ព្រះចៅ សាល់ម៉ាន ប៊ីន អាប់ឌុលអាហ្ស៊ីហ្ស អាល់ស៊ូដ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។ ដែលកម្មពិធីនេះធ្វើនៅ ស្រុកបារាយណ៏ ខេត្តកំពង់ធំ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស មានប្រសាសន៍ថា កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងស្មារតីសប្បុរសធម៌ និងការចែករំលែកក្នុងខែរ៉ាម៉ាឌនដ៏វិសុទ្ធ ដើម្បីជួយសម្រាលបន្ទុកជីវភាព និងបង្កើនភាពស្និទ្ធស្នាលក្នុងសហគមន៍។ លោកបណ្ឌិត បន្ថែមទៀតថា កម្មវិធីនេះស្តែងឱ្យឃើញពីទំនាក់ទំនងការទូត និងសប្បុរសធម៌ដ៏រឹងមាំរវាងរាជរដ្ឋាភិបាលកម្ពុជា និងព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត តាមរយៈក្រសួងកិច្ចការសាសនាឥស្លាម អារ៉ាប៊ីសាអូឌីត។ លោកបណ្ឌិត ទេសរដ្ឋមន្ត្រី Read more

តើអង្គភាពប្រឆាំងអំពើពុករលួយ គួរពិនិត្យសំណុំរឿងមេគយចល័តច្រកតំបន់ដូង លោក ឆេង សាវិន ដែលរងការចោទថាបើកដៃឱ្យទំនិញគេចពន្ធហូរចូលកម្ពុជាបានយ៉ាងរលូនឬទេ?

​ស្វាយរៀង៖ លោក ឆេង សាវិន មេគយចល័តប្រចាំច្រកទ្វេភាគីព្រំដែនតំបន់ដូង ក្នុងស្រុករមាសហែក កំពុងរងការរិះគន់យ៉ាងខ្លាំងពីមហាជន និងក្រុមអាជីវករជុំវិញការដឹកនាំដែលពោរពេញដោយភាពមិនប្រក្រតី និងការឃុបឃិតឱ្យមានការនាំចូលទំនិញគេចពន្ធយ៉ាងអនាធិបតេយ្យ។​ប្រភពផ្ទៃក្នុងបង្ហើបថា លោក ឆេង សាវិន បានយកឈ្មោះថ្នាក់ដឹកនាំជាន់ខ្ពស់នៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ធ្វើជាខ្នងបង្អែកដើម្បីបិទបាំងសកម្មភាពប្រមូលលុយខុសច្បាប់របស់ខ្លួន។​មានការដាក់ពង្រាយមន្ត្រីក្រោមឱវាទ និងជនស៊ីវិល ចាំរាប់ក្បាលឡានប្រមូលលុយពីក្រុមឈ្មួញទាំងយប់ទាំងថ្ងៃ ជាថ្នូរនឹងការមិនត្រួតពិនិត្យទំនិញឱ្យបានត្រឹមត្រូវ។ ទំនិញគេចពន្ធ បង់ពន្ធមិនគ្រប់ និងបន្លែផ្លែឈើខូចគុណភាពពីប្រទេសវៀតណាម ត្រូវបានអនុញ្ញាតឱ្យឆ្លងដែនយ៉ាងរលូន ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ចំណូលថវិកាជាតិ និងសុខភាពសាធារណៈ។​ការគាបសង្កត់អាជីវករតូចតាច ក្រុមអាជីវករបានត្អូញត្អែរថា ពួកគេត្រូវចំណាយលុយលើតុក្រោមតុអស់ប្រាក់រាប់លានរៀល ទើបអាចដឹកទំនិញទៅដល់គោលដៅ ដែលធ្វើឱ្យរបររកស៊ីសឹងតែគ្មានចំណេញ។​​អាស្រ័យហេតុនេះ សាធារណជនសូមគោរពស្នើសុំដល់៖​ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។​ឯកឧត្តមបណ្ឌិត គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។​ឯកឧត្តម ឱម យ៉ិនទៀង Read more