សមត្ថកិច្ចចម្រុះចុះបង្ក្រាបទីតាំងស្តុកទំនិញខុសច្បាប់នាំពីប្រទេសថៃ មួយកន្លែង នៅក្រុងប៉ោយប៉ែត ជារបស់មន្ត្រីនគរបាលម្នាក់បម្រើការនៅអង្គភាព វរៈការពារព្រំដែនលេខ ៨៩១
តាមរយៈការផ្សព្វផ្សាយ ពីបណ្ដាញសារព័ត៌មានក្នុងស្រុកកាលពីវេលាម៉ោង ១៧ និង ៣០នាទី ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចំនួន ១៥នាក់ ជាមួយរថយន្ត ៣គ្រឿង ដឹកនាំដោយ លោកវរសេនីយ៍ត្រី គង់ រិទ្ធា និងមន្ត្រីនគរបាលយុត្តិធម៌ក្រុងប៉ោយប៉ែត បានសហការជាមួយ កម្លាំងកងពលតូចថ្មើរជើងលេខ ៥១ សម្របសម្រួលដោយ លោក សំរឹទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ ចុះបង្ក្រាបបទល្មើសនាំទំនិញឆ្លងដែនដោយខុសច្បាប់ពីប្រទេសថៃ នៅភូមិគ្រឹះ១កន្លែង ស្ថិតក្នុងភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ការបង្ក្រាបនេះ ធ្វើឡើងក្រោយពីទទួលបានព័ត៌មានសម្ងាត់ មានការនាំទំនិញពីប្រទេសថៃចូលមកកម្ពុជា ខណៈព្រំដែនកម្ពុជា–ថៃ មានវិធានការបិទ។ បើតាមរបាយការណ៍ Read more










