ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ថ្លែងសរសើរក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលរួមចំណែកជួយពលរដ្ឋ ជាមួយរាជរដ្ឋាភិបាល!

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានសមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា បានថ្លែងសរសើរ និងលើកទឹកចិត្តក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ដែលបានចូលរួមជាផ្នែកមួយ ជាមួយរាជរដ្ឋាភិបាល ក្នុងការងារជួយសម្រាលតម្រូវការសេវាសុខភាពមួយចំនួន ជូនប្រជាពលរដ្ឋ។ ការថ្លែងផ្ដល់កម្លាំងចិត្តនេះ បានធ្វើឡើងក្នុងឱកាសឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ បានអញ្ជើញជាអធិបតីពិធីពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ នៅស្រុកពោធិ៍រៀង ខេត្តព្រៃវែង នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥។ បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ការថែទាំ និងពិនិត្យព្យាបាលសុខភាព គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់គ្នា និងគ្រប់វ័យ ទាមទាឱ្យមានការប្រុងប្រយត្នខ្ពស់ ហើយការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា Read more

ផ្សារទំនើបបានត្របែកផ្សារ បានក្លាយជាសំបុកល្បែងសង យ៉ាងសំបូបបែប  រីកដូចផ្សិត បើក លេងយ៉ាងរលូន បែរ ជា សមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់ មិនទាន់ចុះបង្ក្រាប វគ្គ 2

រាជធានី÷ផ្សារបឹងត្របែកផ្លាសា ជាន់ខាង លើរសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ កំពុងតែធ្វើអាជីវកម្ម ក្លឹបកំសាន្តផឹកស៊ី អោបថើប ប្រើប្រាស់ថ្នាំគ្រវី ថែមទាំងមានល្បែងស៊ីសង ផ្សេងៗ  ភ្នាល់ដាក់ប្រាក់រាប់ពាន់មុឺនដុល្លារ។ទីតាំងប្រព្រឹត្តបទល្មើស ដ៏សំបូរ បែប ខាងលើនេះ  អាជ្ញាធរមូលដ្ឋានកន្លងមក ធ្លាប់ចុះទៅពិនិត្យ  ប៉ុន្តែក្រោយមកទៀត ទីតាំងខាងលើនេះ នៅតែបន្តបើកដំណើរការ ល្បែងស៊ីសងខុសច្បាប់ផ្សេងៗ បានដោយរលូន  និងបន្តប្រើប្រាស់ នូវសារធាតុញៀន ថ្នាំគ្រវី ដដែល ជាដដែល  ហាក់ដូចជាគ្មានខ្លាច ច្បាប់បន្តិចសោះឡើយ។ បញ្ជាក់ផងថា ទីតាំង ខារ៉ាអូខេ ក្លឹបកំសាន្ត ខាងលើ មានជួញដូរផ្លូវភេទ និងបង្កប់ល្បែងស៊ីសងខុសច្បាប់ ផ្សេងៗ ទីតាំងខាងលើនេះ ក៏មានអ្នកកាង ថែមទៀតផង។ អង្គភាពអ្នកសារព័ត៌មានយើងខ្ញុំ Read more

ពិតជាសម្បូរបែបមែនបទល្មើសនេសាទខេត្តតាកែវ រីកដូចផ្សិត នៅក្នុងស្រុកបុរីជលសា  ខណៈមានមន្ត្រី កងរាជអាវុធហត្ថម្នាក់ ជាអ្នកសម្របសម្រួលសូមថ្នាក់ដឹកនាំនិងស្ថាប័នពាក់ព័ន្ធចុះត្រួតពិនិត្យផងទាន វគ្គ២

ខេត្តតាកែវ៖ ករណី បទល្មើសនេសាទនៅក្នុងភូមិសាស្ត្រ ស្រុកអង្គរបុរីស្រុកបុរីជលសារ និងស្រុកកោះអណ្ដែត ខេត្តតាកែវ ក្រោមការគ្រប់គ្រងបែងចែកផលប្រយោជន៍ពីសំណាក់លោកមន្ត្រី ប៉េអឹមម្នាក់ បានសម្របសម្រួល ចាប់អនុវត្តការងារនៃបទល្មើសនេសាទ និងបើកដៃអោយជន វៀតណាម ចាប់ផ្ដើមចូលមកនេសាទនៅក្នុងទឹកដីខ្មែរដែលស្ងិតក្នុងដែនសមត្ថកិច្ច របស់ខ្លួន។មន្ត្រីកងរាជអាវុធហត្ថខេត្តតាកែវ ទោះបីជាមានការផ្លាស់ប្ដូរអភិបាលខេត្តច្រើនជំនាន់ក្តី ករណីបទ ល្មើសនេសាទនៅក្នុងទឹកដីខេត្តតាកែវ មួយនេះ ស្ថិតក្រោមកណ្ដាប់ដៃបែងចែកផល ប្រយោជន៍ ពីសំណាក់មន្ត្រីកងរាជអាវុធហត្ថ  ម្នាក់នេះដដែរ។អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថា លោកញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តតាកែវ និងចុះត្រួតពិនិត្យ នៅក្នុងករណីបទល្មើសនេសាទ ស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ផងទាន។អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណ:អភិបាលខេត្ត តាកែវ និងលោក ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ  សូមចាត់វិធានការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទរបស់ជនជាតិវៀតណាមលួចចូលមកនេសាទនៅក្នុងទឹកដីខ្មែរដែលជាកក្តាល្មើសច្បាប់ Read more

សមត្ថកិច្ចបង្ក្រាបក្រុមក្មេងទំនើង ជាង ១០០នាក់ ក្នុងអំឡុងពេលកាន់បិណ្ឌនិងភ្ជុំបិណ្ឌ!

នាអំឡុងពេលប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥នេះ កងកម្លាំងសមត្ថកិច្ចនគរបាលជាតិ បានបង្ក្រាបក្រុមក្មេងទំនើងសរុប១២១នាក់ ដោយភាគច្រើនត្រូវបានបញ្ជូនទៅតុលាការអនុវត្តនីតិវិធី មុននឹងបញ្ជូនទៅឃុំខ្លួនក្នុងពន្ធធនាគារ និងមណ្ឌលអប់រំកែប្រែ។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ ករណីក្មេងទំនើងទាំងនោះ ត្រូវបានអ្នកនាំពាក្យ ឱ្យដឹងថា កើតមាននៅរាជធានីភ្នំពេញ ខេត្តកណ្ដាល តាកែវ កំពង់ស្ពឺ ស្វាយរៀង ក្រចេះ ពោធិ៍សាត់ ត្បូងឃ្មុំ សៀមរាប បាត់ដំបង និងខេត្តរតនគិរី់។ បើតាមលោក ទូច សុឃៈ សមត្ថកិច្ចមូលដ្ឋាននៅតែបន្តបង្ក្រាបករណីក្មេងទំនើងមិនដកដៃ ទោះបីជាត្រូវមមាញឹកលើការងារជាច្រើនក្នុងនាឱកាសបុណ្យភ្ជុំបិណ្ឌក៏ដោយ។ ក្រោមបទបញ្ជាដ៏ម៉ឺងម៉ាត់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងការដឹកនាំតម្រង់ទិសជាប្រចាំពីឯកឧត្តមអភិសន្តិបណ្ឌិត Read more

ពិតជាសម្បូរបែបមែនបទល្មើសនេសាទនៅខេត្តតាកែវ រីកដូចផ្សិត នៅក្នុងស្រុកបុរីជលសា  ខណៈមានមន្ត្រី កងរាជអាវុធហត្ថម្នាក់ ជាអ្នកសម្របសម្រួល

ខេត្តតាកែវ ៖ យោងតាមបណ្ដាញសារព័ត៌មានក្នុងស្រុកចុះផ្សាយយ៉ាងព្រមព្រាតបទល្មើសនេសាទនៅក្នុងខេត្តតាកែវ ស្រុកបុរីជលសារ ក៏ដូចជាប្រជានេសាទ ជាលក្ខណៈគ្រួសារ បានអោយដឹងថា បទល្មើសនេសាទគ្រប់ប្រភេទ កំពុងបណ្ដែតខ្លួន នៅលើផ្ទៃទឹក រីកដូចផ្សិត បានបង្អួតភ្នែកភ្ញៀវជាតិ និង អន្តរជាតិ មហាជន ពិសេសអាជ្ញាធរសមត្ថកិច្ចនិងមន្រ្តីជំនាញពាក់ព័ន្ធ ក្នុងស្រុកបុរីជលសា ខេត្តតាកែវ ដោយអ្នកប្រព្រឹត្តបទល្មើសនេសាទនេះ ទំនងជាមានខ្នងបង្អែកធំរឹងមាំ សម្បើមណាស់ហើយមើលទៅ ទើបមិនមានអាជ្ញាធរ ឬសមត្ថកិច្ចជំនាញ ចុះទប់ស្កាត់ និងបង្ក្រាបឲ្យមានប្រសិទ្ធភាពសោះឡើយ។សូមជម្រាបថា បទល្មើសនេសាទ នៅក្នុងស្រុកបុរីជលសា ខេត្តតាកែវ មិនមែនទើបតែ កើតមានឡើងនៅក្នុងឆ្នាំនេះនោះទេ? បទល្មើសនេសាទនេះ បានកើតឡើងស្ទើរ គ្រប់ចៅហ្វាយខេត្តតាកែវ ដោយមហាជន បានលើកឡើងថា ហេតុអ្វីបានជា អាជ្ញាធរនិងសមត្ថកិច្ចជំនាញ មិនមានការទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទនេះ ដើម្បីឲ្យហ្វូងមច្ឆាជាតិគង់វង្សបានយូរអង្វែង។ ប្រភពខាងលើ Read more

ប្រធានមន្ទីរសាធារណការដឹកជញ្ជូនផ្លូវជាតិលេខ 5 ឃ្លាំងមឿង ខេត្តពោធិ៍សាត់ ប្រែក្លាយទៅជាជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃ ចែកប្រាក់គ្នាចាយ ធ្វើមាន បានយ៉ាងសុខស្រួល

ពោធិ៍សាត់÷តាមប្រភពពីមន្រ្តីអត់បានលិតនៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ បានលួចបង្ហើបប្រាប់ឲ្យអ្នកសារព័ត៌មានយើង ដឹងថា ដោយសារមានខ្នងបង្អែកក្រាស់នៅក្រសួងសាធារណការ និងដឹកជញ្ជូនទើបលោក កាង ប៉េងហាក់ អាចកាន់តំណែងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនឃ្លាំងមឿង ផ្លូវជាតិលេខ 5 ខេត្តពោធិ៍សាត់ ឡើងដុះស្លែដោយពុំមានការផ្លាស់ប្ដូរនៅឡើយ។ លោក ប៉េងពោធីនារដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនរក្សាភាពស្ងៀមស្ងាត់ បើទោះបី ជាសារព័ត៌មាននៅក្នុងស្រុកចុះផ្សាយព្រោងព្រាតយ៉ាងណាក៏ដោយរបស់លោក កាង​ ប៉េងហាក់ ត្រូវបានលាតត្រដាងជាបន្តបន្ទាប់យ៉ាងណាក៏ដោយ។ ហេតុនេះហើយ ទើបបច្ចុប្បន្នអង្គភាពមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ ស្ទើរតែក្លាយទៅជាក្រុមហ៊ុនរកស៊ីផ្ដាច់មុខរបស់លោក កាង ប៉េងហាក់ និងមន្រ្តីជំនិតៗរបស់ខ្លួនទៅហើយ។ប្រភពដដែលពីរមន្រ្តីដែលមិនបានលិត នៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ បានលើកឡើងថា ច្រើនឆ្នាំកន្លងទៅនេះគម្រោងស្ថាបនាផ្លូវ ជួសជុលផ្លូវជាតិ ផ្លូវលំ ក្នុងខេត្តពោធិ៍សាត់ បានក្លាយទៅជាប្រភពចំណូល ដ៏សំខាន់របស់លោក និងមន្រ្តីជំនិត។ទន្ទឹមនឹងនេះករណី លោក Read more

ផ្សារទំនើបបឹងត្របែកផ្លាហ្សា បានក្លាយទៅជាសំបុក ល្បែង ស៊ីសងខុសច្បាប់ គ្រប់ប្រភេទ មានទាំង ខារ៉ាអូខេ ក្លឹបកំសាន្ត  បែរជាមិនរំខានដល់ អាជ្ញាធរ និងសមត្ថកិច្ច ពាក់ព័ន្ធ ប្រចាំតំបន់ទៅវិញ

ផ្សារទំនើបបឹងត្របែកផ្លាហ្សា បានក្លាយទៅជាសំបុក ល្បែង ស៊ីសងខុសច្បាប់ គ្រប់ប្រភេទ មានទាំង ខារ៉ាអូខេ ក្លឹបកំសាន្ត  បែរជាមិនរំខានដល់ អាជ្ញាធរ និងសមត្ថកិច្ច ពាក់ព័ន្ធ ប្រចាំតំបន់ទៅវិញ ភ្នំពេញ÷ផ្សារទំនើបបឹងត្របែកផ្លាហ្សា បានក្លាយទៅជា ផ្សារ ចែកចាយ បនល្បែងខុសច្បាប់គ្រប់ប្រភេទ ទៅវិញ មានទាំងខារ៉ាអូខេ  ក្លឹបកំសាន្ត ថែមទៀតផងនេះជាចំណុចខ្សោយ របស់អាជ្ញាធរពាក់ព័ន្ធប្រចាំតំបន់ ចំណែក លោក វរៈសេនីយ៍ទោ{ហួរម៉េងហួន} អធិការនគរបាលខណ្ឌចំការមន និងលោក{កៀង ល័ក្ស }អភិបាលខណ្ឌចំការមន ប្រហែលជាត្រូវ ថ្នាំសណ្ដំ របស់ម្ចាស់ទីតាំងខាងលើ ហើយមើលទៅ បានជារក្សាភាពស្ងៀមស្ងាត់មិនហ៊ានចុះបង្ក្រាប ទីតាំង សំបុកល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និង ខារ៉ាអូខេ ក្លឹបកំសាន្ត Read more

កាស៊ីណូ គ្មានស្លាកយីហោ នៅស្រុកព្រះស្ដេច បង្កប់ល្បែស៊ីសងមាន់ជល់បៀអាប៉ោងយូគីនិងល្បែងជាច្រើន ប្រភេទទៀត បើកអោយពលរដ្ឋខ្មែរ និងជនជាតិវៀតណាមយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់

ខេត្តព្រៃវែង ៖ប្រភពពីប្រជាពលរដ្ឋបានបញ្ជាក់ឲ្យដឹងថា កាស៊ីណូគ្មានស្លាកយីហោដែលមានរបងជញ្ជាំងសង្ក័សីពណ៌ខៀវ បង្កប់ល្បែងស៊ីសងមាន់ជល់បៀអាប៉ោងយូគីនិងល្បែងជាច្រើនប្រភេទទៀតបើកអោយក្រុមញៀនល្បែងដែលពលរដ្ឋខ្មែរ និងជនអន្តោប្រវេសន៍វៀតណាមឆ្លងដែនចេញចូលលេងល្បែងស៊ីសងខុសច្បាប់ យ៉ាងគគ្រឹកគគ្រេង ចំណែកឯសមត្ថកិច្ចមូលដ្ឋាន និងមេច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី រក្សាភាពស្ងៀមស្ងាត់ មិនហ៊ានចាត់វិធានការទប់ស្កាត់និងបង្រ្កាបនោះទេ ដែលមានទី តាំងស្ថិតនៅ ភូមិគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង ។ អង្គភាពសារព័ត៌មានយើងស្នើរសុំដល់ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត និងឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សូមមេត្តាចាត់មន្ត្រីជំនាញ ចុះត្រួតពិនិត្យ ដោយក្តីអនុគ្រោះ។  សូមរំលឹកថា: កាលពីថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ Read more

តើមេឈ្មួញជានរណា ថ្លើមធំ នាំបារីជាច្រើនប៊ិចឆ្លងដែនទៅប្រទេសសៀម ត្រូវសមត្ថកិច្ចបង្ក្រាបបាន សូមសមត្ថកិច្ចស្រាវជ្រាវយកមេឈ្មួញ មកអនុវត្តតាមនីតិវិធី

បាត់ដំបង÷ស្រុកភ្នំព្រឹក បារី១១១ប៊ិច ដែលមេឈ្មួញបម្រុងនាំឆ្លងដែនទៅប្រទេសសៀម ត្រូវបានបង្ក្រាបនៅក្រោយប៉ុស្តិ៍នគរបាលការពារព្រំដែនអូររំដួល ៨១៩ កាលពីថ្ងៃសុក្រ ទី១៩ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចTV.16849.62161 ស្ថិតក្នុង ភូមិភ្នំតូច ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង នេះជាចំណុចសមរភូមិក្តៅ របស់មេឈ្មួញ ដែលតែងតែនាំបារីឆ្លងដែនទៅប្រទេសសៀម ។ ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានខ្សឹប ខ្សៀវគ្នាតាមតុកាហ្វេ នៅក្បែរកន្លែងកើតហេតុបានបង្ហើបប្រាប់អ្នកសារព័ត៌មានយើងឲ្យដឹងថា.ការនាំចេញបារីឆ្លងដែនទៅប្រទេសសៀមនេះ ក្រោយពីមានការបែកធ្លាយ ទើបឈានដល់ការបង្ក្រាបតែម្ដងទៅ ក្នុងហេតុការណ៍នោះសមត្ថកិច្ចបានចាប់ បានមនុស្ស ជាកម្មករចំនួន ០៧នាក់ ត្រាក់ទ័រហ្វត១គ្រឿង និងបារីចំនួន ១១១ប៊ិច ចំណែកមេឈ្មួញមិនដឹងជាអ្នកណានោះទេ។ លោក សុងសុភ័ក្រ្ត អភិបាលស្រុកភ្នំព្រឹកបានប្រាប់អ្នកសារព័ត៌មានយើងឲ្យដឹងថា÷មកទល់ពេលនេះសមត្ថកិច្ចមិនទាន់ស្រាវជ្រាវរកមុខសញ្ញា មេឈ្មួញនាំបារីឆ្លងដែន ឃើញនៅឡើយទេ។

លោកបណ្ឌិត ទូច សុឃៈ | ក្រសួងមហាផ្ទៃ នឹងផ្អាកការងារ លោក ពៅ វុទ្ធី “ធីស្នា” ឯលោក ពៅ រតនា ក្រសួងកំពុងស្រាវជ្រាវ ករណីនាំផលិតផល និង នាំមនុស្សឆ្លងដែនខុសច្បាប់

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ នេះ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបង្ហាញថា ក្រសួងមហាផ្ទៃ នឹងចេញសេចក្តីសម្រេចផ្អាកការងារជាបណ្តោះអាសន្នចំពោះ វរៈសេនីយ៍ទោ ពៅ វុទ្ធី ឬ “ធីស្នា” មេបញ្ជាការរងវរៈសេនាតូច ៨៩១ ដែលត្រូវបានចោទពាក់ព័ន្ធជាមួយឈ្មួញក្នុងការលួចនាំផលិតផលថៃចូលប្រទេសខុសច្បាប់ តាមច្រកព្រំដែនក្រុងប៉ោយប៉ែត។ ការផ្អាកការងារនេះ គឺដើម្បីបើកផ្លូវឲ្យតុលាការបន្តអនុវត្តនីតិវិធីតាមផ្លូវច្បាប់។ ខណៈពេលដូចគ្នា ករណីមួយទៀតដែលពាក់ព័ន្ធនឹងកូនប្រុសរបស់លោក ពៅ វុទ្ធី គឺ វរសេនីយ៍ត្រី ពៅ រតនា ដែលជា មេប៉ុស្តិ៍ការពារព្រំដែនគោកស្ពានម៉ាឡៃ ត្រូវបានសង្ស័យថា មានជាប់ពាក់ព័ន្ធក្នុងការនាំមនុស្សឆ្លងដែនទៅធ្វើការក្នុងប្រទេសថៃ ដោយខុសច្បាប់។ ក្រុមការងាររបស់ក្រសួង កំពុងបន្តស្រាវជ្រាវ និងស៊ើបបញ្ជាក់បន្ថែម Read more