រាជធានី÷ផ្សារបឹងត្របែកផ្លាសា ជាន់ខាង លើរសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ កំពុងតែធ្វើអាជីវកម្ម ក្លឹបកំសាន្តផឹកស៊ី អោបថើប ប្រើប្រាស់ថ្នាំគ្រវី ថែមទាំងមានល្បែងស៊ីសង ផ្សេងៗ ភ្នាល់ដាក់ប្រាក់រាប់ពាន់មុឺនដុល្លារ។
ទីតាំងប្រព្រឹត្តបទល្មើស ដ៏សំបូរ បែប ខាងលើនេះ អាជ្ញាធរមូលដ្ឋានកន្លងមក ធ្លាប់ចុះទៅពិនិត្យ ប៉ុន្តែក្រោយមកទៀត ទីតាំងខាងលើនេះ នៅតែបន្តបើកដំណើរការ ល្បែងស៊ីសងខុសច្បាប់ផ្សេងៗ បានដោយរលូន និងបន្តប្រើប្រាស់ នូវសារធាតុញៀន ថ្នាំគ្រវី ដដែល ជាដដែល ហាក់ដូចជាគ្មានខ្លាច ច្បាប់បន្តិចសោះឡើយ។
បញ្ជាក់ផងថា ទីតាំង ខារ៉ាអូខេ ក្លឹបកំសាន្ត ខាងលើ មានជួញដូរផ្លូវភេទ និងបង្កប់ល្បែងស៊ីសងខុសច្បាប់ ផ្សេងៗ ទីតាំងខាងលើនេះ ក៏មានអ្នកកាង ថែមទៀតផង។
អង្គភាពអ្នកសារព័ត៌មានយើងខ្ញុំ នឹងប្រជាពលរដ្ឋ សូមសំណូមពរ លោក (កៀងលក្ស) អភិបាលនៃគណៈអភិបាល ខណ្ឌចំការមន នឹង លោក រសេនីយ៍ទោ( ហូរម៉េងហួន)ជាអធិការនគរបាល ខណ្ឌចំការមន
អង្គភាពអ្នកសារព័ត៌មានយើង សូមសំណូមពរ ដល់ ឯកឧត្តម( ឃួង ស្រេង) អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ
អង្គភាពអ្នកសារព័ត៌មានយើងសូមសំណូមពរដល់ឯកឧត្តម( ជួន ណារិន្ទ )អគ្គស្នងការរង ជាស្នងការនគរបាលរាជធានីភ្នំពេញ សូមចាត់មន្ត្រីជំនាញចុះបង្ក្រាបទីតាំងខាងលើនេះដោយក្តីអនុគ្រោះ៕
សូមរំលឹកថា: កាលពីថ្ងៃ ទី១៨ ខែកុម្ភះ ឆ្នាំ២០២៤ សម្តេចបវរធិបតី {ហ៊ុន ម៉ាណែត} បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។
អង្គភាពសារព័ត៌មានយើងខ្ញុំ ផ្សព្វផ្សាយព័ត៌មាននេះ គ្រាន់តែចង់ ជម្រាបជូន មហាជន នឹងថ្នាក់ដឹកនាំ ជ្រាបជាព័ត៌មាន ក្នុងព្រឹត្តិការណ៍អ្វីដែលកើតមាននៅក្នុងមូលដ្ឋានតែប៉ុណ្ណោះ។
អង្គភាព គេហទំព័រ ប្រម៉ាញ់ជាយ ដែន tv យើង គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ ក្នុងន័យស្ថាបនា និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការតាមរបប អ្នកសារព័ត៌មាន សូមអរគុណ។






