អាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជូនក្រុមចោរកាច់សោម៉ូតូនិងប្រើប្រាស់គ្រឿងញៀន ៤ នាក់ទៅតុលាការ
ខេត្តបន្ទាយមានជ័យ÷កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានបង្ក្រាប និងឃាត់ខ្លួនក្រុមសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីអំពើលួចមានស្ថានទម្ងន់ទោស (កាច់សោកម៉ូតូ) យ៉ាងសកម្ម និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី។យោងតាមការបញ្ជាក់ពី លោកវរៈសេនីយ៍ត្រីសុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ កិច្ចប្រតិបត្តិការនេះបានបែងចែកជា ២ដំណាក់កាល៖ថ្ងៃទី២៦ ខែមិនា ឆ្នាំ២០២៦ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ រ៉ន រិទ្ធអាយុ ២៣ឆ្នាំ នៅចំណុចភូមិកំពង់ស្វាយ ព្រមទាំងដកហូតម៉ូតូបាន ២គ្រឿង (ចំណែកបក្ខពួកម្នាក់ទៀតឈ្មោះ បាត់ បានគេចខ្លួន)។ថ្ងៃទី ២៧ ខែមីនាឆ្នាំ២០២៦ឈានដល់ការឃាត់ខ្លួនបក្ខពួក ៣នាក់បន្ថែមទៀត រួមមានឈ្មោះ ចិន ថាត់(១៧ឆ្នាំ) ពួក រស្មី (១៧ឆ្នាំ) និងមេក្លោងឈ្មោះ ប៊ន រ៉ាត់(៤៣ឆ្នាំ) នៅចំណុចវត្តច័ន្ទស៊ី ស្រុកអូរជ្រៅ Read more










