រដ្ឋបាលស្រុកសំពៅលូន ប្រកាស សមាសភាពលេខាធិការដ្ឋាន និងសាខាសមាគមអតីតយុទ្ធជនកម្ពុជាទាំង ៦ឃុំ ដើម្បីពង្រឹងយន្តការការងារឲ្យកាន់តែប្រសើរ
ខេត្តបាត់ដំបង÷ស្រុកសំពៅលូន នាព្រឹកថ្ងៃអង្គារ ១៣កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ នេះ រដ្ឋបាលស្រុកសំពៅលូន បានរៀបចំពិធីប្រកាសសមាសភាពលេខាធិការដ្ឋានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាស្រុក រួមជាមួយសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាឃុំទាំង៦ ចំណុះឱ្យស្រុកសំពៅលូន។អង្គពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំធំសាលាស្រុកសំពៅលូនក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់៖លោក ផុន ផែន ប្រធានក្រុមប្រឹក្សាស្រុកសំពៅលូនលោក ហម សំ ខាន់ អភិបាលនៃគណៈអភិបាលស្រុក និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាស្រុកសំពៅលូន។ក្នុងឱកាសនោះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកវរសេនីយ៍ទោ ទឹម វិ ឆ័យ អធិការនគរបាលស្រុកសំពៅលូន ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងសមាជិកសមាគមសរុបចំនួន ៩៨ នាក់ (ស្រី ១៨ Read more










