ពិធីផ្ទេរភារកិច្ច និងតែងតាំងអធិការនគរបាលស្រុកបាទី ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ម៉ែន លី

​ខេត្តតាកែវ÷នារសៀលថ្ងៃសុក្រ ១០រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦នេះ អធិការដ្ឋាននគរបាលស្រុកបាទី បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងអធិការថ្មី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ឧត្តមសេនីយ៍ទោ ម៉ែនលី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និង លោក ភូន ឈឹម អភិបាលនៃគណៈអភិបាលស្រុកបាទី។​យោងតាមសេចក្តីប្រកាស ភារកិច្ចថ្មីត្រូវបានប្រគល់ជូន លោក វរសេនីយ៍ ទោ មូល សារ៉ាត់ ដែលអតីតជាអធិការរងនៃអធិការដ្ឋាននគរបាលស្រុកអង្គរបូរី ឥឡូវត្រូវបានតែងតាំងជា អធិការនៃអធិការដ្ឋាននគរបាលស្រុកបាទី។​ពិធីដ៏មានអត្ថន័យនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់៖​លោកឧត្តមសេនីយ៍ និងវរសេនីយ៍ជាស្នងការរងទាំង ១២ផែន។​លោក-លោកស្រីអភិបាលរងក្រុង-ស្រុកពាក់ព័ន្ធ។​លោកនាយការិយាល័យជំនាញទាំង ៣៣ ចំណុះស្នងការដ្ឋាននគរបាលខេត្ត។​លោកអធិការនគរបាលក្រុង-ស្រុកទាំង ០៩ និងលោក-លោកស្រីអធិការរងទទួលផែនជំនាញ។​លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុក និងលោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្រុកបាទី ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។​ការផ្ទេរភារកិច្ច Read more

ថ្មី! ឯកឧត្តម បណ្ឌិត ប៉ាន់ ខែម ប៊ុនថន ចុះពិនិត្យនិងជំរុញការកែលម្អ សួនច្បារ តេជោឈ្នះឈ្នះ ឲ្យកាន់តែមាន សោភ័ណភាព

​ខេត្តបន្ទាយមានជ័យ÷ នៅថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ប៉ាន់ ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្ដេចធិបតីនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងប៉ោយប៉ែត អមដំណើរដោយ លោក គាតហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត រួមជាមួយក្រុមការងារបច្ចេកទេស បានចុះពិនិត្យផ្ទាល់ស្ថានភាពសួនច្បារប៉ោយប៉ែត តេ ជោ ឈ្នះ ឈ្នះ ដើម្បីត្រៀមរៀបចំផែនការកែលម្អបន្ថែមឱ្យកាន់តែមានភាពទាក់ទាញ។ ​គួររំលឹកផងដែរថា កាលពីមុន តំបន់សួនច្បារនេះគឺជាទីតាំងមិនរៀបរយ ដែលសម្បូរទៅដោយសំណង់អនាធិបតេយ្យសាងសង់លើចំណីផ្លូវជាតិលេខ៥ និងដីចំណីផ្លូវរថភ្លើង។ ប៉ុន្តែក្រោមការដឹកនាំ និងការដោះស្រាយប្រកបដោយប្រសិទ្ធភាពពីសំណាក់ ឯកឧត្តមបណ្ឌិត ប៉ាន់ ខែម ប៊ុនថន តំបន់នេះត្រូវបានប្រែក្លាយទៅជាសួនច្បារសាធារណៈដ៏ស្រស់ស្អាត ក្រោមឈ្មោះថា សួនច្បារប៉ោយប៉ែត តេ ជោ ឈ្នះឈ្នះ ដែលជាមោទនភាពថ្មីសម្រាប់ប្រជាពលរដ្ឋក្នុងក្រុងជាប់ព្រំដែនមួយនេះ។សកម្មភាពសំខាន់ៗ Read more

លោក ឧត្តមសេនីយ៍ទោ សោម ស៊ុនមេបញ្ជាការ ពង្រឹងស្មារតីកងទ័ពខេត្ត ឲ្យត្រៀមលក្ខណៈការពារ បូរណភាពទឹកដីក្នុងបរិបទថ្មី

​ខេត្តកំពង់ធំ÷នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុនមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គអប់រំចិត្តសាស្ត្រ និងផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ជូនដល់នាយទាហាន នាយទាហានរង និងពលទាហានទូទាំងបញ្ជាការដ្ឋាន។ លោកមេបញ្ជាការបានលើកឡើងពីបញ្ហាប្រឈមនៅខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ដែលភាគីថៃបានរំលោភលើកិច្ចព្រមព្រៀងនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) តាមរយៈការដាក់ទូកុងតឺន័រ និងជីកប្រឡាយឯកតោភាគី ដែលផ្ទុយពីស្មារតីនៃកិច្ចប្រជុំកាលពីចុងឆ្នាំ២០២៥។ការពង្រឹងវិន័យនិងភក្តីភាព÷ យោធិនទាំងអស់ត្រូវបានណែនាំឱ្យគោរពច្បាប់លក្ខន្តិកៈកងយោធពលខេមរភូមិន្ទ និងបទបញ្ជារបស់រាជរដ្ឋាភិបាលយ៉ាងម៉ឺងម៉ាត់ ជាពិសេសត្រូវជឿជាក់លើការដឹកនាំរបស់សម្ដេច តេជោហ៊ុនសែន និងសម្ដេចធិបតីហ៊ុនម៉ាណែត ​ឧត្តមសេនីយ៍ត្រី ង៉ាង ស មេបញ្ជាការរង បានឧទ្ទេសនាមអំពីវិធានការពង្រឹងវិន័យ និងលំហាត់របៀប ដើម្បីលើកកម្ពស់សមត្ថភាព និងសីលធម៌កងទ័ពឱ្យស្របតាមបរិបទវិវត្តន៍នៃសន្តិសុខតំបន់ និងសកលលោក។​តាមរយៈវគ្គសិក្សានេះ កងទ័ពក្នុងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្តេជ្ញាចិត្តការពារជាតិ សាសនា ព្រះមហាក្សត្រ និងបូរណភាពទឹកដីដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិជាធរមាន។ដោយមុតចិត្រា ប្រម៉ាញ់ជាយដែន

សិទ្ធិមនុស្សកម្ពុជា ប្រាប់អ្នកសម្របសម្រួល UN ប្រចាំកម្ពុជាអំពីទង្វេីរំលោកភបំពានសិទ្ធមនុស្សពីសំណាក់យោធាថៃមកលេីពលរដ្ឋកម្ពុជា និងអធិបតេយ្យភាពកម្ពុជា

ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) និងលោកលោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា (UN Resident Coordinator) បានជួបពិភាក្សាការងារ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦។ ក្នុងឱកាសនោះឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី បានទទួលការស្វាគមន៍លោកស្រី Vladanka Andreeva និងសហការី ហើយបានគូសបញ្ជាក់អំពីស្ថានភាពជាក់ស្តែងនៅតាមតំបន់ព្រំដែន កម្ពុជា-ថៃ ដែលបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរយោងច្បាប់អន្តរជាតិ ជាពិសេសច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ រួមមាន ការរើសអើង និងការប្រើប្រាស់អំពើហិង្សាលើពលករទេសន្តប្រវេសន៍កម្ពុជា, ការប្រព្រឹត្តអំពើហិង្សាផ្លូវភេទលើស្ត្រីពលករកម្ពុជាពីសំណាក់កងទ័ពថៃ, ការប្រើប្រាស់សំឡេងមានកម្រិតដេស៊ីបែលខ្ពស់ និងសំឡេងរំខានផ្សេងៗ ដែលបង្កការ ប៉ះពាល់ផ្លូវចិត្តដល់ប្រជាជននៅតាមតំបន់ព្រំដែន, ការវាយប្រហារដោយមិនរើសគោលដៅ ដោយប្រើប្រាស់អាវុធធុនធ្ងន់ Read more

អភិបាលខេត្តប៉ៃលិន បញ្ចុះបឋមសីលាសាងសង់រង្វង់មូល«រូបសំណាកនៅព្រះវិស្ណុ» លើដងផ្លូវជាតិលេខ ៥៧ ដើម្បីលើកកម្ពស់សោភ័ណភាព និងបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍

ប៉ៃលិន៖ ព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន អមដំណើរដោយថ្នាក់ដឹកនាំ មន្ទីរអង្គភាពជុំវិញខេត្ត បានអញ្ជើញបញ្ចុះបឋមសីលា សាងសង់រង្វង់មូលថ្មីបន្ថែម ទៀត«រូបសំណាកនៅព្រះវិស្ណុ» នៅលើដងផ្លូវជាតិ លេខ ៥៧ កន្លែងផ្លូវបំបែកជា៤ ចំណុចវត្តអូរច្រា ស្ថិតក្នុងសង្កាត់ ទួលល្វា ក្រុងប៉ៃលិន ដើម្បីលើក កម្ពស់ សោភ័ណភាព និងបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ ធានាសុវត្ថិភាពក្នុងការធ្វើដំណើរ របស់ប្រជាពលរដ្ឋ។ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ក្រោម គោលនយោបាយឈ្នះៗ និងក្រោមមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធ Read more

អភិបាលខេត្តប៉ៃលិនសំណេះសំណាលលើកទឹកចិត្តមន្ត្រីរាជការជាស្ត្រីក្នុងឱកាសខួបទី ១៤៥ ទិវាអន្តរជាតិនារី ៨មីនា

​ប៉ៃលិន៖ នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ លោក ជំទាវ បណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងផ្តល់វត្ថុអនុស្សាវរីយ៍ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាស្ត្រីនៃរដ្ឋបាលខេត្ត ដើម្បីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា កក្រោមប្រធានបទសន្តិភាព សន្តិសុខ សម្រាប់ស្ត្រី និងគ្រួសារសារៈសំខាន់នៃសន្តិភាពនិងតួនាទីរបស់ស្ត្រី។ ​ក្នុងឱកាសនោះ លោកជំទាវបណ្ឌិតអភិបាលខេត្ត បានលើកឡើងថា ការរៀបចំទិវានេះឡើង គឺក្នុងគោលបំណងរំលេចពីតម្លៃមិនអាចកាត់ថ្លៃបាននៃសន្តិភាព និងសន្តិសុខ ដែលជាគ្រឹះសម្រាប់ស្ត្រី និងក្រុមគ្រួសារ។ លោកជំទាវបានសង្កត់ធ្ងន់ថា៖​សន្តិភាព គឺជាបុរេលក្ខខណ្ឌចាំបាច់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពសង្គម។ ស្រ្តី គឺជាកម្លាំងចលករយ៉ាងសកម្មក្នុងការកសាង និងថែរក្សាសន្តិភាពយូរអង្វែង។ការយកចិត្តទុកដាក់លើសុខភាពផ្លូវចិត្ត​ឆ្លុះបញ្ចាំងពីស្ថានភាពបច្ចុប្បន្ន លោកជំទាវបណ្ឌិត បានលើកឡើងដោយក្តីបារម្ភចំពោះផលប៉ះពាល់ផ្លូវចិត្តរបស់ប្រជាពលរដ្ឋ ដែលបង្កឡើងដោយជម្លោះព្រំដែន និងការឈ្លានពាននានា។ លោកជំទាវបានគូសបញ្ជាក់ថា៖ ការផ្ដាច់ញាចិត្តលើកកម្ពស់សមធម៌យេនឌ័រ​ជាកិច្ចបញ្ចប់ លោកជំទាវអភិបាលខេត្ត Read more

សម្តេចតេជោ ហ៊ុន សែន៖ អ្វីដែល កន្និដ្ឋា លើកឡើង មានចរិតជាការគំរាមកំហែងមកលើពលរដ្ឋ នៃរដ្ឋអធិបតេយ្យមួយ ដែលសូម្បីរដ្ឋាភិបាលអាមេរិក ក៏ប្រហែលជាមិនហ៊ាននិយាយពាក្យនេះផង

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានចេញសារទប់ស្កាត់ផលប៉ះពាល់ ដែលលើកឡើងដោយ អ្នកនាង កន្និដ្ឋា ដែលថា អាមេរិកអាចមកចាប់បងប្អូនខ្មែរឥស្លាម ដែលកាន់សាសនាបែបអ៉ីរ៉ង់នៅកម្ពុជា។ ពាក់ព័ន្ធនឹងបញ្ហានេះ សម្តេចបានបញ្ជាក់ថា អ្វីដែល កន្និដ្ឋា លើកឡើង មានចរិតជាការគំរាមកំហែងមកលើពលរដ្ឋនៃរដ្ឋអធិបតេយ្យមួយ ដែលសូម្បីរដ្ឋាភិបាលអាមេរិក ក៏ប្រហែលជាមិនហ៊ាននិយាយពាក្យនេះផង។ តាមបណ្តាញសង្គម សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖«ប៉ុន្មានថ្ងៃនេះ មានការជជែកលើរឿងក្មួយស្រីកន្និដ្ឋា ដែលចេញមកបញ្ចេញមតិលើរឿង ដែលថា អាមេរិកអាចមកចាប់បងប្អូនខ្មែរឥស្លាម ដែលកាន់សាសនាបែបអ៉ីរ៉ង់នៅកម្ពុជា។ ខ្ញុំមិនគួរចូលពាក់ព័ន្ធជាមួយរឿងនេះទេ ប៉ុន្តែបើខ្ញុំមិនទប់ស្កាត់ទេរឿងនេះ វារីកកាន់តែធំព្រោះអ្វីដែលកន្និដ្ឋា លើកឡើង វាមានចរិតជាការគំរាមកំហែងមកលើពលរដ្ឋ នៃរដ្ឋអធិបតេយ្យមួយ ដែលសូម្បីរដ្ឋាភិបាលអាមេរិក ក៏ប្រហែលជាមិនហ៊ាននិយាយពាក្យនេះផង។ អ្វីដែលគ្រោះថ្នាក់ជាងនេះទៀត គឺបង្កគ្រោះថ្នាក់ Read more

អាជ្ញាធរ ស្រុកពញាឮ រងការរិះគន់ថា~ធ្មេច~ភ្នែក~បណ្ដោយឲ្យមានការចាក់ដីរំលោភច្រាំងទន្លេនិងសាងសង់សំណង់រឹងមាំយ៉ាងអនាធិបតេយ្យ

​ខេត្តកណ្ដាល÷ កំពុងមានការរិះគន់យ៉ាងខ្លាំងពីមហាជនជុំវិញករណីសំណង់រឹងមួយកន្លែង ដែលបាននិងកំពុងបុកគ្រឹះ ចាក់ដីរំលោភចូលច្រាំងទន្លេមេគង្គ ស្ថិតក្នុងឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្ដាល។ សកម្មភាពនេះកំពុងរងការសង្ស័យថា អាចជាការសាងសង់ដោយគ្មានច្បាប់អនុញ្ញាត ឬមានការបិទភ្នែកពីសំណាក់អាជ្ញាធរមូលដ្ឋាន ខណៈដែលដីច្រាំងទន្លេគឺជាសម្បត្តិសាធារណៈរបស់រដ្ឋ។​​ផ្អែកលើទិដ្ឋភាពច្បាប់ សកម្មភាពសាងសង់ខាងលើហាក់កំពុងដើរផ្ទុយពីបទដ្ឋានគតិយុត្តជាធរមាន រួមមាន៖ ​ច្បាប់ស្ដីអំពីសំណង់÷ មាត្រា ២៦ និង ៣៨ ដែលតម្រូវឱ្យមានលិខិតអនុញ្ញាតសាងសង់ និងលិខិតបើកការដ្ឋានពីអាជ្ញាធរមានសមត្ថកិច្ច។អនុក្រឹត្យលេខ ២២៤ អ ន ក្រ. បក÷ស្តីពីលិខិតអនុញ្ញាតសាងសង់ ដែលកំណត់យ៉ាងច្បាស់ពីនីតិវិធីនៃការសុំច្បាប់មុននឹងដំណើរការសាងសង់។អនុក្រឹត្យលេខ៩៨អនក្រ.បក÷ ស្តីពីការគ្រប់គ្រងអាងទន្លេ (មាត្រា ៨) ដែលហាមដាច់ខាតការសាងសង់រំលោភលើដីចំណីមាត់ច្រាំងទន្លេ។​​ពាក់ព័ន្ធនឹងករណីនេះ លោក ថន សុវណ្ណាអភិបាលស្រុកពញាឮ បានឆ្លើយតបយ៉ាងខ្លីថា លោកនឹងចាត់មន្ត្រីឱ្យចុះទៅពិនិត្យ។ ដោយឡែក លោក ប្រាក់ ឡាក់ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល Read more

លោកឧត្តមសេនីយ៍ត្រ សឿមសា រិទ្ធិ ត្រូវបានថ្នាក់ដឹកនាំ ប្រកាស តែងតាំង ជជាស្នងការនគរបាលខេត្តបន្ទាយមានជ័យជាផ្លូវការ

​បន្ទាយមានជ័យ ៖ ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ត្រូវបានរៀបចំឡើងយ៉ាងអធិកអធម នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដែលជាតំណាងដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម អភិសន្តិ បណ្ឌិតស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ​យោងតាមសេចក្តីប្រកាសជាផ្លូវការ លទ្ធផលនៃការផ្លាស់ប្តូរមុខតំណែងមានដូចខាងក្រោម៖លោក ឧត្តមសេនីយ៍ត្រី សឿម សារិទ្ធិ.អត្ថលេខ (២២.១៥២)អតីតស្នងការ រង នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ត្រូវបានតែងតាំងជា ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អត្ថលេខ (០៩ ០៤៩ )អតីតស្នងការនគរបាលខេត្តបន្ទាយមានជ័យ ត្រូវបានផ្ទេរភារកិច្ចទៅកាន់មុខតំណែងថ្មីជា អនុប្រធាននាយកដ្ឋាន នគរបាលយុត្តិធម៌នៃអគ្គស្នងការដ្ឋាននគរបាលជាតិ Read more

​ស្នងការរដ្ឋាននគរបាលខេត្តបាត់ដំបងចាត់បញ្ជូនកងកម្លាំងថ្មីឱ្យ ចុះបំពេញភារកិច្ចតាមអង្គភាព បន្ទាប់ ពីបញ្ចប់ វគ្គ បណ្ដុះ បណ្ដាលវិន័យ និងច្បាប់

បាត់ដំបង៖ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដោយមានការអនុញ្ញាតផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ដាញ់ អេង ប៊ុនចាន់ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ដួង ស៊ីណែត ស្នងការរងផែនការងារធនធានមនុស្ស បានអញ្ជើញជួបសំណេះសំណាល និងប្រកាសបែងចែកភារកិច្ចជូនកងកម្លាំងនគរបាលជាតិ ដើម្បីទៅបំពេញការងារតាមបណ្តាអង្គភាពដែលបានចាត់តាំង។ ​ការចាត់បញ្ជូនកងកម្លាំងនាពេលនេះ ធ្វើឡើងបន្ទាប់ពីមន្ត្រីនគរបាលទាំងអស់ បានឆ្លងកាត់ការសិក្សារៀនសូត្រយ៉ាងយកចិត្តទុកដាក់លើចំណេះដឹងផ្នែកជំនាញ ច្បាប់ និងវិន័យកងកម្លាំងនគរបាលជាតិ អស់មួយរយៈពេលកន្លងមក។ ​ក្នុងឱកាសនោះ លោកស្នងការរង បានផ្តាំផ្ញើ និងសម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថា កងកម្លាំងនគរបាលដែលត្រូវចុះទៅបំពេញភារកិច្ចនៅតាមអង្គភាពនីមួយៗ នឹងត្រូវយកចំណេះជំនាញដែលបានរៀនសូត្រ ទៅប្រើប្រាស់ឱ្យចំគោលដៅ ក្នុងការបម្រើជាតិ មាតុភូមិ និងការពារសន្តិសុខជូនប្រជាពលរដ្ឋ។ ជាពិសេស ត្រូវកាន់ខ្ជាប់នូវវិន័យ ក្រមសីលធម៌វិជ្ជាជីវៈ Read more