សេចក្តីបំភ្លឺរបស់អគ្គនាយកដ្ឋានព្រៃឈើនិងសត្វព្រៃករណីបង្ក្រាបបទល្មើសព្រៃឈើនៅស្រុកអូគ្រាងជ័យសែន
អគ្គនាយកដ្ឋានព្រៃឈើ និងសត្វព្រៃ បានចេញសេចក្តីបំភ្លឺទាក់ទងនឹងការចោទប្រកាន់លើបណ្តាញសង្គមរបស់លោក តាន់ គឹមសួរ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ដោយបញ្ជាក់ពីកាលប្បវត្តិនៃការចុះអនុវត្តច្បាប់ជាក់ស្តែងដូចតទៅ៖១.ការទំនាក់ទំនងនិងការក្លាយតបដំបូងម៉ោង៦:០៨-៦:៣០ល្ងាចលោក ញឹម សសនស៊ីដា បានព្យាយាមទាក់ទងទៅលោក រុន តូនី(នាយសង្កាត់រដ្ឋបាលព្រៃឈើរលួសមានជ័យ) តាមលេខផ្ទាល់ខ្លួនក្រៅម៉ោងធ្វើការ ប៉ុន្តែលោកមិនបានទទួលព្រោះជាប់កម្មវិធីមង្គលការនៅឆ្ងាយ។លោក ម៉ែន វុទ្ធី(នាយរងសង្កាត់) បានទទួលជួបក្រុមលោក តាន់ គឹមសួរ នៅស្នាក់ការ ប៉ុន្តែដោយសារលោកគ្មាននីតិសម្បទាជាមន្ត្រីនគរបាលយុត្តិធម៌ លោកមិនអាចចាត់ការបង្ក្រាបភ្លាមៗដោយខ្លួនឯងបានទេ គឺត្រូវរាយការណ៍តាមឋានានុក្រម។២.កិច្ចសហការ និងការរៀបចំកម្លាំងម៉ោង៦:៣០-៩:០០០យប់មន្ត្រីថ្នាក់កណ្តាល និងថ្នាក់ផ្នែក បានព្យាយាមភ្ជាប់ទំនាក់ទំនងគ្នាជុំវិញការស្នើសុំកម្លាំងអន្តរាគមន៍។ទោះបីជាស្ថិតក្នុងស្ថានភាពខ្វះកម្លាំង និងនៅក្រៅម៉ោងធ្វើការ លោក ម៉ែន វុទ្ធី បានចុះទៅពិនិត្យទីតាំងសង្ស័យមុនគេតាមការណែនាំពីថ្នាក់លើ និងបានរកឃើញគំនរឈើពិតប្រាកដមែន។៣.ប្រតិបត្តិការបង្ក្រាបនិងការប្រមូលវត្ថុតាង(ម៉ោង៩:០០យប់-២:០០០រំលងអធ្រាត្រម៉ោង៩:៥៥៧យប កម្លាំងនគរបាលស្រុកអូរគ្រៀងសែនជ័យ បានមកដល់ទីតាំងកើតហេតុ។ម៉ោង១០.០០យប់លោក រុន តូនី បានមកដល់ទីតាំង និងដឹកនាំការប្រមូលវត្ថុតាង។ម៉ោង២.០០រំលងអាធ្រាត Read more










