ស្មារតីសាមគ្គីភាព និងទឹកចិត្តមនុស្សធម៌លោកអធិការស្រុកសំពៅលូន ដឹកនាំមន្ត្រីចុះសួរសុខទុក្ខ និងរំលែកទុក្ខគ្រួសារសពមន្ត្រីក្រោមឱវាទ

បាត់ដំបង÷​ស្រុកសំពៅលូន ក្នុងស្មារតីសាមគ្គីភាពជាធ្លុងមួយ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់មន្ត្រីក្រោមឱវាទ នាព្រឹកថ្ងៃពុធ ២កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានដឹកនាំ លោកអធិការរង នាយ-នាយរងផ្នែក នាយប៉ុស្តិ៍ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប អញ្ជើញចុះសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារ លោកវរសេនីយ៍ត្រី ហេង វុណ្ឌី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសន្តិភាព។​ការចុះជួបដោយផ្ទាល់នេះ ធ្វើឡើងបន្ទាប់ពីទទួលបានដំណឹងដ៏សោកសៅថា ប្អូនប្រុសបង្កើតរបស់លោកនាយប៉ុស្តិ៍ បានទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅ។ ​ក្នុងឱកាសដ៏ក្រៀមក្រំនោះ លោកអធិការ និងសហការី បានសម្តែងនូវការសោកស្តាយជាពន់ពេក និងបាននាំយកនូវសម្ភារឧបភោគបរិភោគ រួមជាមួយថវិកាចំនួន Read more

តុលាការខេត្តកណ្ដាល បង្គាប់ឱ្យឃុំខ្លួនក្រុមក្មេងទំនើង ១៦នាក់ ពាក់ព័ន្ធករណីធាក់ប្លន់ម៉ូតូ និងកាន់កាប់អាវុធខុសច្បាប់

​ខេត្តកណ្ដាល៖ ចៅក្រមស៊ើបសួរសាលដំបូងខេត្តកណ្ដាល លោក លាង លីហៀង បានសម្រេចចេញដីកាឃុំខ្លួនក្រុមក្មេងទំនើងចំនួន ១៦នាក់ ដាក់ពន្ធនាគារបណ្ដោះអាសន្ន កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦។ ការសម្រេចនេះធ្វើឡើងបន្ទាប់ពីតំណាងអយ្យការ លោកស្រី ផាន់ សុគន្ធថង បានចោទប្រកាន់ពួកគេពីបទ «កាន់កាប់អាវុធប្រហារដោយគ្មានការអនុញ្ញាត» យោងតាមបញ្ញត្តិមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ។ ​សកម្មភាពបង្ក្រាប និងការឃាត់ខ្លួន​យោងតាមរបាយការណ៍ពីលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានឱ្យដឹងថា ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងជំនាញបានបើកប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបបានចំនួន ៤ករណីផ្សេងគ្នា៖ ​ករណីទី១ និងទី៤៖ បង្ក្រាបអំពើលួចមានស្ថានទម្ងន់ទោស (ធាក់ប្លន់យកម៉ូតូ) នៅសង្កាត់ស្វាយរលំ និងសង្កាត់រកាខ្ពស់ ដោយដកហូតម៉ូតូប្រគល់ជូនជនរងគ្រោះវិញ។​ករណីទី២ និងទី៣៖ ឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងការកាន់កាប់អាវុធប្រហារខុសច្បាប់ នៅលើមហាវិថីស៊ីជិនពីង (ផ្លូវក្រវ៉ាត់ក្រុងទី៣) Read more

កងរាជអាវុធហត្ថស្រុកព្រៃនប់ បង្ក្រាបករណីគ្រឿងញៀនទ្រង់ទ្រាយធំ ឃាត់ខ្លួនជនសង្ស័យ ១០ នាក់

​ខេត្តព្រះសីហនុ÷ក្រោមស្មារតីទទួលខុសត្រូវខ្ពស់លើសន្តិសុខសង្គម និងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ដោយជោគជ័យ កាលពីថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះ។​​យោងតាមបទបញ្ជាយ៉ាងខ្ជាប់ខ្ជួនពី លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ និងក្រោមការដឹកនាំផ្ទាល់ពី លោកវរសេនីយ៍ត្រី ម៉ែន វណ្ណា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ កម្លាំងជំនាញបានសម្រុកចូលបង្ក្រាបគោលដៅសង្ស័យស្ថិតនៅចំណុចភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់។​ជាលទ្ធផលនៃប្រតិបត្តិការដ៏មុតស្រួចនេះ សមត្ថកិច្ចបានសម្រេច៖​ឃាត់ខ្លួនជនសង្ស័យ៖ ចំនួន ១០ នាក់ (ស្រី ០១ នាក់)។​ដកហូតវត្ថុតាងរួមមាន៖ គ្រឿងញៀនប្រភេទក្រាមសថ្លា ចំនួន ០៤ កញ្ចប់, ម៉ូតូ ០១ គ្រឿង, ទូរស័ព្ទដៃ ១០ គ្រឿង ព្រមទាំងសម្ភារៈវេចខ្ចប់មួយចំនួនធំ។ ​ការប្តេជ្ញាចិត្តដើម្បីសុខសុវត្ថិភាពសហគមន៍​សកម្មភាពបង្ក្រាបដ៏ទាន់ពេលវេលានេះ បានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ និងវិជ្ជាជីវៈខ្ពស់របស់កងរាជអាវុធហត្ថ Read more

​អាវុធហត្ថខេត្តតាកែវ បង្ក្រាបករណីហិង្សា និងរក្សាទុកអាវុធខុសច្បាប់ឃាត់ខ្លួនជនសង្ស័យ ០៨នាក់ បញ្ជូនទៅតុលាការ

​(តាកែវ)៖ ក្រោមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីផ្ទាល់ពី លោក ឡុង សិកា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ កម្លាំងកងរាជអាវុធហត្ថបានបើកប្រតិបត្តិការបង្ក្រាបបទល្មើសយ៉ាងក្តៅគគុក ឈានដល់ការឃាត់ខ្លួនក្រុមជនសង្ស័យជាបន្តបន្ទាប់ចំនួន ០២ករណី ផ្សេងគ្នា។​ប្រតិបត្តិការដ៏ជោគជ័យនេះ ដឹកនាំដោយ លោកវរសេនីយ៍ឯក កែន វណ្ណៈ មេបញ្ជាការរងទទួលការងារនគរបាលយុត្តិធម៌ ដោយមានការសហការយ៉ាងស្អិតរមួតរវាង កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស រួមជាមួយកម្លាំងអាវុធហត្ថស្រុកសំរោង និងស្រុកបាទី។​១. បង្ក្រាបករណីហិង្សាដោយចេតនា (ស្រុកសំរោង)​កាលពីវេលាម៉ោង ១២:៣០នាទី ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចផ្លូវកៅស៊ូ ក្នុងភូមិត្រពាំងស្ទង ឃុំរវៀង ស្រុកសំរោង កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ រួមមាន៖​ឈ្មោះ លី ដេវីត ភេទប្រុស អាយុ ២១ឆ្នាំ (កម្មកររោងចក្រ)។​ឈ្មោះ សឿង Read more

​ជប៉ុនផ្តល់ស្ពានបេតុងថ្មីមួយកន្លែង នៅស្រុកប្រាសាទសំបូរ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ

​ខេត្តកំពង់ធំ៖ ស្ពានបេតុងថ្មីសន្លាងមួយកន្លែង ស្ថិតក្នុងភូមិអន្សរក្រហាយ ឃុំឈូក ស្រុកប្រាសាទសំបូរ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋប្រើប្រាស់ជាផ្លូវការហើយ កាលពីរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក ឃីម សុខឃាង អភិបាលស្រុកប្រាសាទសំបូរ។ ​ព័ត៌មានលម្អិតអំពីស្ពាន៖​ទំហំបណ្តោយ ១៨ ម៉ែត្រ និងទទឹង ៥ ម៉ែត្រ។​ប្រភពថវិកា៖ ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូច សន្តិសុខមនុស្សជាតិ (គម្រោងគូសាណូណិ) ពីរដ្ឋាភិបាល និងប្រជាជនជប៉ុន។​តម្លៃសាងសង់សរុបចំនួន ១៨៥,៥៥៣ ដុល្លារអាមេរិក។​​លោកអភិបាលស្រុកបានបញ្ជាក់ថា ស្ពាននេះនឹងបម្រើប្រយោជន៍ដោយផ្ទាល់ដល់ពលរដ្ឋចំនួន ៦៩ គ្រួសារ (៣៤១ នាក់) ក្នុងភូមិអន្សរក្រហាយ និងភូមិសិរីសុខា។ ពីមុនមក ការធ្វើដំណើរក្នុងរដូវវស្សាមានការលំបាកខ្លាំង ដោយសារត្រូវឆ្លងទូកក្នុងស្ថានភាពទឹកហូរខ្លាំង។​អត្ថប្រយោជន៍ចម្បងៗរួមមាន៖​សម្រួលដល់ការធ្វើដំណើរប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ។​បង្កលក្ខណៈងាយស្រួលដល់សិស្សានុសិស្សក្នុងការទៅសាលារៀន។​ជួយឱ្យការដឹកជញ្ជូនកសិផល និងការទៅទទួលសេវាសុខភាពបានលឿន និងសុវត្ថិភាព។​ក្នុងឱកាសនោះ លោកអភិបាលស្រុកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា ដែលតែងតែជួយជ្រោមជ្រែងដល់ការអភិវឌ្ឍនៅមូលដ្ឋានផ្ទាល់ ដែលឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ៕ដោយសំនៀង

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវដល់ពលរដ្ឋធ្វើដំណើរកម្សាន្ដនៅក្រៅប្រទេសកុំឱ្យសាកថ្មទូរស័ព្ទនៅតាមUSBឱ្យសោះ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្វើដំណើរកម្សាន្តនៅក្រៅប្រទេស ជៀសវាងការសាកថ្មទូរស័ព្ទតាម USB ដើម្បីបង្ការហានិភ័យលួចយកទិន្នន័យសំខាន់ៗ។ ការអំពាវនាវនេះ ត្រូវបានលើកឡើងក្នុងពិធី “យុទ្ធនាការគាំទ្រទិវាសុវត្ថិភាពអ៊ីនធឺណិត ឆ្នាំ២០២៦” ក្រោមប្រធានបទ «ប្រើប្រាស់ AI ប្រកបដោយសុវត្ថិភាព ក្រមសីលធម៌ និងការទទួលខុសត្រូវ» ដែលរៀបចំនៅសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលធ្វើដំណើរទៅកម្សាន្តនៅបរទេស ជាពិសេសអ្នកធ្វើដំណើរញឹកញាប់ គួរជៀសវាងការប្រើប្រាស់ និងសាកថ្មតាម USB សាធារណៈ ព្រោះអាចបង្កឱ្យមានការលួចយកទិន្នន័យតាមឧបករណ៍។ ឯកឧត្តមបានណែនាំថា ការសាកថ្មតាមព្រីភ្លើងធម្មតា មានសុវត្ថិភាពជាង ហើយបើមិនចាំបាច់ គួរជៀសវាងការប្រើ Read more

​នគរបាលស្រុកសំពៅលូន ត្រៀមលក្ខណៈជានិច្ច៖ ពង្រឹងសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណា

​ស្រុកសំពៅលូន៖ ដើម្បីធានាបាននូវភាពសុខសាន្ត និងបង្កបរិយាកាសសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ ចិន និងវៀតណាម ឆ្នាំ២០២៦ ដែលនឹងខិតជិតមកដល់នាពេលខាងមុខនេះ កងកម្លាំងនគរបាលស្រុកសំពៅលូន បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការការពារសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។​​នៅព្រឹកថ្ងៃសុក្រ ១១រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោកឧត្តមសេនីយ៍ទោ ដាញ់ អ៊េងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង, លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានចាត់តាំងឱ្យ លោកវរសេនីយ៍ទោ គង់ តូ អធិការរងទទួលផែនការងារសេនាធិការ ដឹកនាំ​កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកអធិការរងផែនជំនាញពាក់ព័ន្ធ, លោក-លោកស្រី នាយ_នាយរងផ្នែក និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៦ឃុំ ចំណុះឱ្យអធិការដ្ឋាននគរបាលស្រុកសំពៅលូន។​​ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ថ្នាក់ដឹកនាំ កងកម្លាំងនគរបាលស្រុកសំពៅលូនតែងតែបង្ហាញនូវ៖​ភាពម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់៖ មិនថាថ្ងៃឈប់សម្រាក Read more

​លោក នូ ស៊ីថា រងការរិះគន់ថា ប្រើលេស “ប្រមូលពន្ធជូនជាតិ” ដើម្បីពង្រឹងបណ្ដាញពុករលួយជាប្រព័ន្ធ

​ភ្នំពេញ៖ លោក នូ សុីថា ប្រធាននាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កំពុងរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់ក្រុមអាជីវករ និងមជ្ឈដ្ឋានទូទៅ ពាក់ព័ន្ធនឹងការប្រើប្រាស់អំណាចតួនាទី ដើម្បីបង្កើតបណ្ដាញ “ជម្រិត” យកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន ក្រោមផ្លាកកំណែទម្រង់សេដ្ឋកិច្ច។​ចំណុចអវិជ្ជមាន និងភាពមិនប្រក្រតីសំខាន់ៗ៖​ការប្រើប្រាស់ជនស៊ីវិលជា “ភ្នាក់ងារស្រមោល”៖ លោក នូ ស៊ីថា ត្រូវបានគេរាយការណ៍ថា បានដាក់ពង្រាយមនុស្សជំនិត និងជនស៊ីវិលឱ្យតាមដានឡានដឹកទំនិញគ្រប់ច្រកល្ហក។ នេះគឺជាទង្វើខុសច្បាប់ដែលយកជនស៊ីវិលមកប្រើប្រាស់ក្នុងកិច្ចការរដ្ឋ ដើម្បីដើរគាបសង្កត់ឈ្មួញ និងជម្រិតទារលុយក្រៅផ្លូវការ។​លុយចូលហោប៉ៅច្រើនជាងចូលរដ្ឋ៖ ប្រភពពីក្រុមឈ្មួញបានទម្លាយថា សកម្មភាពរបស់ក្រុមលោក នូ ស៊ីថា គឺផ្តោតលើការចរចាប្រមូលលុយជាខែ និងលុយតាមដងផ្លូវ ដែលភាគច្រើននៃចំណូលទាំងនោះមិនបានហូរចូលហិបថវិកាជាតិឡើយ ប៉ុន្តែបែជាក្លាយជាទ្រព្យសម្បត្តិមហាសាល មានទាំងភូមិគ្រឹះ និងឡានស៊េរីទំនើបសម្រាប់រូបលោកទៅវិញ។​ការធ្វើទុក្ខបុកម្នេញអាជីវករតូចតាច៖ ក្រៅពីការចរចាជាមួយឈ្មួញធំៗ ក្រុមមន្ត្រីក្រោមឱវាទលោក នូ ស៊ីថា ក៏ត្រូវបានគេស្គាល់ថាជា “ពែ” ដែលចាំជញ្ជក់ឈាមអាជីវករតូចតាច សូម្បីទំនិញបន្តិចបន្តួចក៏មិនលើកលែង ដែលបង្កឱ្យមានការប៉ះទង្គិចគ្នាជាញឹកញាប់នៅតាមព្រំដែន (ដូចជាករណីនៅប៉ោបែត។​សំណួរទៅកាន់ស្ថាប័នពាក់ព័ន្ធ៖​តើការមានទ្រព្យសម្បត្តិហូរហៀរមិនសមាមាត្រនឹងប្រាក់ខែរបស់មន្ត្រីគយរូបនេះ Read more

រដ្ឋបាលស្រុកបាកាន ចេញសេចក្តីបំភ្លឺ ករណីព័ត៌មានបង្ហោះតាមបណ្តាញសង្គម អំពីការចោទប្រកាន់គ្រូទាត់សិស្ស

ខេត្តពោធិ៍សាត់៖ រដ្ឋបាល ស្រុកបាកាន បានចេញសេចក្តីបំភ្លឺព័ត៌មានជាផ្លូវការ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីឆ្លើយតបទៅនឹងការចែករំលែកព័ត៌មានតាមបណ្តាញសង្គម ដែលអះអាងថា គ្រូបង្រៀនម្នាក់បានទាត់សិស្ស បណ្តាលឱ្យបាក់ជើង ដោយសារសិស្សមិនមានស្បែកជើងប៉ាតាពាក់ទៅរៀន។ តាមសេចក្តីបំភ្លឺ រដ្ឋបាលស្រុកបាកានបានបញ្ជាក់ថា ករណីនេះពាក់ព័ន្ធនឹងសិស្សឈ្មោះ លី សុវណ្ណរាជ រៀនថ្នាក់ទី៧ “C” នៃវិទ្យាល័យព្រះម្លូរ ដែលមានទីលំនៅក្នុងភូមិចាយ៉ូវ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។ សិស្សរូបនេះមានអាការឈឺជើងឆ្វេងពីមុនរួចហើយ ដោយសារលេងទាត់បាល់ និងមានរបួសគ្រិច ព្រមទាំងមុតអំបែងកែវលើបង់ មុនថ្ងៃកើតហេតុ។ នៅថ្ងៃកើតហេតុ លោកគ្រូ សេន សុថៃ កំពុងអប់រំណែនាំសិស្ស ហើយមិនបានដឹងថាសិស្សមានអាការឈឺជើងស្រាប់នោះទេ ដោយបានយកជើងឆ្លុះទម្លាក់ចេញពីលើបង់ ដែលបណ្តាលឱ្យមានការយល់ច្រឡំ និងការចោទប្រកាន់ថា គ្រូបានទាត់បាក់ជើងសិស្ស។ រដ្ឋបាលស្រុកបាកានបន្តថា Read more

ករណីអំពើហិង្សាក្នុងសាលារៀន៖ គ្រូបង្រៀនម្នាក់រងការចោទប្រកាន់ថាបានទាត់សិស្សម្នាក់រហូតបាក់ជើង ព្រោះតែគ្មានស្បែកជើងពាក់មកសាលា

ករណីប្រើហិង្សារបស់គ្រូបង្រៀនម្នាក់នៅ វិទ្យាល័យព្រះម្លូសុវណ្ណរាជ កំពុងបង្កការភ្ញាក់ផ្អើល និងការរិះគន់យ៉ាងខ្លាំងពីសាធារណជនលើបណ្តាញសង្គម បន្ទាប់ពីសិស្សអាយុ ១៣ ឆ្នាំម្នាក់ ត្រូវបានគេរាយការណ៍ថា រងរបួសបាក់ជើងយ៉ាងធ្ងន់ធ្ងរ ដោយសារការដាក់ពិន័យពាក់ព័ន្ធនឹងវិន័យសម្លៀកបំពាក់។ តាមប្រភពព័ត៌មានពីបណ្តាញសង្គមបានឱ្យដឹងថា សិស្សរងគ្រោះមិនបានពាក់ស្បែកជើងប៉ាតាមកសាលារៀនតាមការកំណត់ ដោយសារស្ថានភាពគ្រួសារលំបាក ខណៈម្តាយនៅឆ្ងាយមិនទាន់អាចផ្ញើថវិកាឱ្យទិញបាន។ មូលហេតុនេះ បានធ្វើឱ្យគ្រូបង្រៀនដាក់ពិន័យសិស្សឱ្យឈរនៅក្រៅថ្នាក់រៀន។ ប្រភពដដែលបន្តថា ដោយសារការឈររង់ចាំយូរពេក បណ្តាលឱ្យមានការឈឺចុកចាប់ជើង សិស្សរងគ្រោះបានទៅអង្គុយសម្រាកនៅលើបង់ (តុអង្គុយលេង) នៅខាងក្រៅថ្នាក់។ នៅពេលគ្រូបង្រៀនដើរមកឃើញ ជំនួសឱ្យការសាកសួរ ឬណែនាំ ត្រូវបានចោទប្រកាន់ថា គ្រូរូបនោះបានប្រើហិង្សាដោយការទាត់មួយទំហឹងទៅលើសិស្ស។ ការប្រើហិង្សានេះ បណ្តាលឱ្យសិស្សរងគ្រោះស្ទើរតែសន្លប់នៅនឹងកន្លែង ហើយបន្ទាប់ពីបានយកទៅពិនិត្យព្យាបាល គ្រូពេទ្យបានបញ្ជាក់ថា សិស្សរូបនេះបានរងរបួស បាក់ជើងយ៉ាងធ្ងន់ធ្ងរ និងមានផលប៉ះពាល់ផ្លូវស្មារតីផងដែរ។ ករណីខាងលើ ត្រូវបានមហាជនចាត់ទុកថា ជា អំពើអមនុស្សធម៌ និងរំលោភយ៉ាងធ្ងន់ធ្ងរលើក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀន ជាពិសេសការប្រើហិង្សាលើកុមារដែលកំពុងស្ថិតក្នុងវ័យសិក្សា។ Read more