ស្មារតីសាមគ្គីភាព និងទឹកចិត្តមនុស្សធម៌លោកអធិការស្រុកសំពៅលូន ដឹកនាំមន្ត្រីចុះសួរសុខទុក្ខ និងរំលែកទុក្ខគ្រួសារសពមន្ត្រីក្រោមឱវាទ
បាត់ដំបង÷ស្រុកសំពៅលូន ក្នុងស្មារតីសាមគ្គីភាពជាធ្លុងមួយ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់មន្ត្រីក្រោមឱវាទ នាព្រឹកថ្ងៃពុធ ២កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានដឹកនាំ លោកអធិការរង នាយ-នាយរងផ្នែក នាយប៉ុស្តិ៍ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប អញ្ជើញចុះសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារ លោកវរសេនីយ៍ត្រី ហេង វុណ្ឌី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសន្តិភាព។ការចុះជួបដោយផ្ទាល់នេះ ធ្វើឡើងបន្ទាប់ពីទទួលបានដំណឹងដ៏សោកសៅថា ប្អូនប្រុសបង្កើតរបស់លោកនាយប៉ុស្តិ៍ បានទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅ។ ក្នុងឱកាសដ៏ក្រៀមក្រំនោះ លោកអធិការ និងសហការី បានសម្តែងនូវការសោកស្តាយជាពន់ពេក និងបាននាំយកនូវសម្ភារឧបភោគបរិភោគ រួមជាមួយថវិកាចំនួន Read more









