ក្តៅៗ! នគរបាលស្រុកអង្គស្នួលបំបែកសំបុក គ្រឿងញៀន ក្នុងបន្ទប់ជួលឃាត់ខ្លួនមនុស្សប្រុសស្រី ៧ នាក់ ខណៈម្នាក់ទៀតរត់គេចខ្លួនបាត់
ខេត្តបាត់ដំបង÷កម្លាំងនគរបាលស្រុកអង្គស្នួល បានបើកប្រតិបត្តិការស្រាវជ្រាវ និងឈានដល់ការឆ្មក់បង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្មមួយកន្លែង ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ៧នាក់ (ស្រី ៣នាក់) កាលពីវេលាម៉ោង ១១:២០នាទីព្រឹក ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។ លោកវរសេនីយ៍ឯក មានសំណាង អធិការនគរបាលស្រុកអង្គស្នួល បានឱ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនមេខ្លោងដែលជាម្ចាស់បន្ទប់ជួលឈ្មោះសឿន ដេវីត ភេទប្រុស អាយុ ២៥ឆ្នាំ ដែលរូបគេគឺជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ ៦ខែ ពីបទគ្រឿងញៀនរួចមកហើយ។ រួមជាមួយបក្សពួក ៦នាក់ទៀត (ប្រុស ៣ ស្រី ៣) ខណៈជនសង្ស័យម្នាក់ទៀតឈ្មោះ តន់ សុហនីន Read more










