អភិបាលខេត្តប៉ៃលិនទទួលជួបពិភាក្សាការងារជាមួយឯកឧត្តមរដ្ឋទូតចិនដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញការវិនិយោគ
ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន កាលពីរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ាងវិ នប៊ីន (WANG Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដើម្បីសិក្សាពីសក្តានុពល និងពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងខេត្តប៉ៃលិន និងភាគីចិន។ក្នុងជំនួបនោះ លោកជំទាវអភិបាលខេត្ត បានជម្រាបជូនអំពីស្ថានភាពភូមិសាស្ត្រ សន្តិសុខ និងការរីកចម្រើននៃសេដ្ឋកិច្ចខេត្ត។ លោកជំទាវបានគូសបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-ចិន គឺជា មិត្តភាពដែកថែប ដែលមិនអាចកាត់ថ្លៃបាន។ កន្លងមក រដ្ឋាភិបាល និងប្រជាជនចិន បានជួយជ្រោមជ្រែងយ៉ាងខ្លាំងដល់ខេត្តប៉ៃលិន លើវិស័យសំខាន់ៗដូចជា៖កសិកម្ម ពាណិជ្ជកម្ម និងទេសចរណ៍។ការកសាងហេដ្ឋារចនាសម្ព័ន្ធ (ស្ពាន ថ្នល់ សាលារៀន មន្ទីរពេទ្យ) និងប្រព័ន្ធធារាសាស្ត្រ។ជាការឆ្លើយតប ឯកឧត្តម Read more










