កងរាជអាវុធហត្ថបង្ក្រាបករណីគ្រឿងញៀនក្នុងស្រុកទ្រាំងឃសត់ជនសង្ស័យ ម្នាក់រួមនិងវត្ថុតាងមួយចំនួន
ខេត្តតាកែវ៖ ក្រោមការដឹកនាំបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ឯក ឆេង ហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញបានបន្តបើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនយ៉ាងសកម្ម ដើម្បីពង្រឹងសន្តិសុខជូនប្រជាពលរដ្ឋ។កាលពីវេលាម៉ោង ១៣:៥០នាទី ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស ដឹកនាំដោយ លោកអនុ សេនីយ៍ឯក ជួនតូរ:ត:នាយការិយាល័យប្រឆាំងគ្រឿងញៀន បានចុះប្រតិបត្តិការបង្ក្រាបករណី រក្សាទុក ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនជាក់ស្ដែង នៅចំណុចលើទួលខាងកើតភូមិ ស្ថិតក្នុងភូមិសំរោង ឃុំត្រឡាច ស្រុកទ្រាំង ខេត្តតាកែវ។ជាលទ្ធផល កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់៖ឈ្មោះ គួយ សាខនភេទប្រុស អាយុ ២៦ឆ្នាំ (មុខរបរមិនពិតប្រាកដ) មានទីលំនៅភូមិត្រពាំងទន្លេរ Read more










