បង្ក្រាបករណីឈូសឆាយព្រៃលិចទឹកជិត ១០ហិកតា ឃាត់ខ្លួនជនសង្ស័យម្នាក់ និងត្រាក់ទ័រមួយគ្រឿង
ខេត្តកំពង់ឆ្នាំង÷អាជ្ញាធរចម្រុះខេត្តកំពង់ឆ្នាំង បានបើកប្រតិបត្តិការក្ដៅ ចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ រួមនឹងគ្រឿងចក្រ ខណៈកំពុងធ្វើសកម្មភាពឈូសឆាយដីព្រៃលិចទឹកដោយខុសច្បាប់ជិត ១០ហិកតា ស្ថិតក្នុងស្រុករលាប្អៀរ។កាលពីថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៦ ក្រុមការងារខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុករលាប្អៀរ ដឹកនាំដោយ លោក មុី សុផល្លី (អភិបាលរងស្រុក) និង លោក លី ហុងស្រេង (នាយរងខណ្ឌរដ្ឋបាលជលផល) បានចុះពិនិត្យទីតាំងជាក់ស្ដែងនៅចំណុច ត្រពាំងគឈ្មោល ភូមិកំពង់រាំង ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ បន្ទាប់ពីមានការឃាត់ចាប់គ្រឿងចក្រពីសំណាក់កងកម្លាំងសឹករងខេត្ត។ទំហំនៃបទល្មើស និងវត្ថុតាងតាមរយៈការពិនិត្យផ្ទាល់ដី ក្រុមការងារបានរកឃើញថា៖ ផ្ទៃដីរងគ្រោះ៖ ប្រមាណ ៩,៨៧ ហិកតា ត្រូវបានឈូសឆាយខូចខាតទាំងស្រុង ដែលជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់ស្ដីពីជលផល។គ្រឿងចក្រដកហូត៖ ត្រាក់ទ័រម៉ាក Kubota M6240 SUH ពណ៌ក្រហម ចំនួន ០១ គ្រឿង។ជនសង្ស័យ៖ ឈ្មោះ ចំរើន Read more




