នគរបាលស្រុកថ្មគោល បង្ក្រាបមុខសញ្ញាប្លន់ប្រដាប់អាវុធយ៉ាងសកម្ម ដកហូតម៉ូតូបាន ៥គ្រឿង
ខេត្តបាត់ដំបង៖ ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត កម្លាំងនគរបាលស្រុកថ្មគោលបានបើកប្រតិបត្តិការបង្ក្រាបមុខសញ្ញាប្លន់ និងលួចយ៉ាងសកម្ម ឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦។លោកវរសេនីយ៍ឯក សេង លុច អធិការនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងផ្ទាល់ ចុះឃាត់ខ្លួនជនសង្ស័យឈ្មោះ អាន សេងហុក (ហៅរ៉ាត់) ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិបន្សាយត្រែង ឃុំបន្សាយត្រែង ស្រុកថ្មគោល។ ការឃាត់ខ្លួននេះធ្វើឡើងបន្ទាប់ពីជនសង្ស័យបានធ្វើសកម្មភាពដេញកាប់ប្លន់យកម៉ូតូពីជនរងគ្រោះនៅលើដងផ្លូវ ក្នុងភូមិគ្រួស ឃុំអន្លង់រុន ស្រុកថ្មគោល។លទ្ធផលនៃប្រតិបត្តិការ សមត្ថកិច្ចដកហូតបាន៖ម៉ូតូសរុបចំនួន ០៥គ្រឿង (ក្នុងនោះ ០៤គ្រឿងជាផលនៃអំពើចោរកម្ម និង Read more







