មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភដល់នាយទាហានដែលកំពុងមានជំងឺ
ខេត្តកំពង់ឆ្នាំង៖ កាលពីព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក និល ប៊ុនធឿន មេបញ្ជាការរង តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារចុះសាកសួរសុខទុក្ខ លោកវរសេនីយ៍ត្រី សោម វណ្ណារិទ្ធិ ប្រធានមន្ទីរផែនការ ប្រតិបត្តិការ និងហ្វឹកហ្វឺន ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ស្ថិតក្នុងសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។សកម្មភាពមនុស្សធម៌នេះសបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាពរបស់មន្ត្រីក្រោមឱវាទ ដែលជាស្មារតីសាមគ្គីភាព និងការរួមសុខរួមទុក្ខក្នុងអង្គភាព។ ក្នុងឱកាសនោះ លោកមេបញ្ជាការរង បានពាំនាំនូវសម្ភារឧបត្ថម្ភ និងថវិកាដែលជាការចូលរួមចំណែកពីសំណាក់លោកឧត្តមសេនីយ៍មេបញ្ជាការ ថ្នាក់ដឹកនាំ និងនាយទាហានទាំងអស់ រួមមាន៖ថវិកា៖ ១,២០០,០០០ រៀលអង្ករ៖ ៥០ គីឡូក្រាមទឹកសុទ្ធ៖ ១០ កេសទឹកស៊ីអ៊ីវ៖ ០៣ យួរ Read more


