ឯកឧត្តម អ៊ី ឈាន សំណេះសំណាលសួរសុខទុក្ខ ប្រជាពលរដ្ឋសាសនិកខ្មែរឥស្លាម នៅទូទាំងខេត្តប៉ៃលិន ក្នុងខែបួសរ៉ាម៉ាឌន
ខេត្តប៉ៃលិន៖ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិនអមដំណើរដោយ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តនិងមន្ត្រីរាជការជុំវិញខេត្ត បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយ ស្បៀងអាហារស្រាយបួសខែរ៉ាម៉ាឌន ព្រមទាំងថវិកា ជូនដល់បងប្អូនសាសនិកខ្មែរឥស្លាមទូទាំងខេត្ត នៅបរិវេណព្រះវិហារ ហាយ៉ាទុលខ្មែរអ៊ីស្លាម ស្ថិតក្នុងភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ឯកឧត្តម អ៊ី ឈាន បានមានប្រសាសន៍លើកឡើងថា៖ ប្រទេសកម្ពុជាបានក្លាយជាប្រទេសគំរូមួយនៅ លើឆាក អន្តរ ជាតិ ចំពោះការថែរក្សាសុខដុមនីយកម្មសាសនា ក្រោមដំបូលនៃសន្តិភាព ទោះបីយើងមានជំនឿសាសនាខុសគ្នា ប៉ុន្តែយើងរស់នៅក្រោមរដ្ឋធម្មនុញ្ញតែមួយ និងមានសិទ្ធិសេរីភាពពេញលេញក្នុងការប្រតិបត្តិសាសនា ក្រោមការដឹកនាំ ដ៏ Read more






