ក្តៅៗ ឃាត់ខ្លួនឃាតករដៃឆៅកាប់សម្លាប់ស្ត្រីម្នាក់យ៉ាងសាហាវព្រៃផ្សាយ នៅ កំពង់ស្ពឺ រួចរត់គេចខ្លួនមិនដល់ ២៤ម៉ោងផងត្រូវជាប់ខ្នោះ

​កំពង់ស្ពឺ៖ កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការស្រាវជ្រាវយ៉ាងក្តៅគគុក រហូតឈានដល់ការឃាត់ខ្លួនបុរសម្នាក់ ដែលបានធ្វើសកម្មភាពកាប់សម្លាប់ស្ត្រីម្នាក់យ៉ាងសាហាវឃោឃៅ កាលពីយប់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ កន្លងទៅនេះ។​ករណីឃាតកម្មគិតទុកជាមុននេះ បានកើតឡើងកាលពីវេលាម៉ោង ២០:៣០នាទី យប់ថ្ងៃទី០៤ ខែមីនា នៅលើផ្លូវលំក្នុងភូមិព្រៃស្យា ឃុំសែនដី ស្រុកសំរោងទង។ ជនរងគ្រោះត្រូវបានគេស្គាល់អត្តសញ្ញាណឈ្មោះ ពៅឃន ភេទស្រី អាយុ ៥៦ឆ្នាំ ត្រូវបានឃាតករប្រើកាំបិតផ្គាក់កាប់ចិញ្ច្រាំលើ ក ក្បាល និងដៃទាំងសងខាង (ដាច់កដៃខាងស្តាំ) បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័មនៅកន្លែងកើតហេតុ។​ក្រោមបទបញ្ជាផ្ទាល់ពី លោក ឧត្តមសេនីយ៍ទោ ខឹម សុខខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី សម សាក់ ស្នងការរងទទួលផែនព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង ដឹកនាំដោយ លោកវរសេនីយ៍ឯក ឃុត Read more

អធិការដ្ឋាននគរបាលក្រុងបាត់ដំបងចុះអប់រំណែនាំ ក្មេងគេចសាលា ដើម្បីតម្រង់ទិសអនាគតយុវជន

​បាត់ដំបង៖ ក្រោមបទបញ្ជាដឹកនាំយ៉ាងម៉ឺងម៉ាត់ និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ដាញ់ អេង ប៊ុនចាន់ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ពេជ្រសា រ៉ែនអធិការនគរបាលក្រុងបាត់ដំបង បានដាក់ចេញនូវផែនការសកម្មភាពយ៉ាងសកម្ម ដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ១០ សង្កាត់ ដើម្បីពង្រឹងសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ជាពិសេសការអប់រំតម្រង់ទិសដល់ក្ដីសង្ឃឹមរំពឹងរបស់ជាតិ។​ជាក់ស្ដែង នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ០៩:៣០នាទី ព្រឹក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរម៉ាល់ បានចុះប្រមូលផ្ដុំប្អូនៗសិស្សានុសិស្ស (ថ្នាក់ទី៧ និងទី៨) ដែលបានគេចសាលាមកជួបជុំគ្នានៅតាមទីសាធារណៈក្នុងម៉ោងសិក្សា ដើម្បីយកមកធ្វើការអប់រំ និងណែនាំ។​ក្នុងសកម្មភាពប្រកបដោយវិជ្ជាជីវៈ និងទឹកចិត្តមេត្តាធម៌ មន្ត្រីនគរបាលបានពន្យល់ណែនាំប្អូនៗអំពី៖​ផលប៉ះពាល់ដល់គ្រោះថ្នាក់នៃគ្រឿងញៀន ដែលបំផ្លាញអនាគត និងគ្រួសារ។បញ្ហាក្មេងទំនើង និងផលវិបាកផ្លូវច្បាប់ផ្សេងៗ។​ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃ។​ក្រោយការអប់រំយ៉ាងយកចិត្តទុកដាក់ សមត្ថកិច្ចក៏បានអញ្ជើញអាណាព្យាបាលសិស្សមកទទួលយកប្អូនៗទៅវិញ ក្នុងគោលបំណងសហការគ្នាអប់រំបន្តនៅតាមមូលដ្ឋាន។ សកម្មភាពនេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំនគរបាលខេត្តបាត់ដំបង ក្នុងការទប់ស្កាត់រាល់បាតុភាពអសកម្ម និងជួយតម្រង់ទិសយុវជនឱ្យដើរលើផ្លូវដ៏ត្រឹមត្រូវ Read more

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ចុះ ពង្រឹងសន្តិសុខ និងត្រួតពិនិត្យអាវុធជាតិផ្ទុះដើម្បីសុវត្ថិភាព ជូនប្រជាពលរដ្ឋ

​បន្ទាយមានជ័យ៖ ក្រោមការបញ្ជាដឹកនាំយ៉ាងម៉ឺងម៉ាត់ពីសំណាក់ លោកឧត្តមសេនីយ៍ទោ សិទ្ធិឡោះស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ និងមានការចង្អុលបង្ហាញផ្ទាល់ពី លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត កម្លាំងសមត្ថកិច្ចបានបន្តសកម្មភាពចុះពង្រឹងសន្តិសុខយ៉ាងសកម្ម។​​នៅយប់ថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ កម្លាំងប្រចាំបញ្ជាវេនទី២ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត បានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងពិនិត្យជាតិអាល់កុល នៅចំណុចផ្លូវបំបែកការ៉ាសសាំងផ្សារត្រី ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។​ប្រតិបត្តិការនេះដឹកនាំដោយផ្ទាល់ដោយ លោក វរសេនីយ៍ត្រី បុឹងដូ អធិការរង (លេខទូរស័ព្ទ៖ ០១២ ៦៤០ ៦៤១) ដោយមានការចូលរួមពី៖​កម្លាំងអន្តរាគមន៍​កម្លាំងចរាចរណ៍​កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត ​ជាលទ្ធផលនៃការចុះអនុវត្តច្បាប់យ៉ាងខ្ជាប់ខ្ជួន និងប្រកបដោយវិជ្ជាជីវៈខ្ពស់ ស្ថានភាពសន្តិសុខតាមដងផ្លូវមានភាពល្អប្រសើរ Read more

អគ្គិភ័យកំពុងឆាបឆេះឃ្លាំងអេតចាយមួយកន្លែងនៅស្រុកហោរាល់ សមត្ថកិច្ចចម្រុះជាច្រើនស្ថាប័ន បានកំពុងអន្តរាគមន៍យ៉ាងស្រសាក់ ស្រស្រាំ

​កំពង់ស្ពឺ៖ ហេតុការណ៍គ្រោះអគ្គិភ័យដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង កាលពីវេលាម៉ោង ៤:០០ រសៀល ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ នេះ ដោយបានឆាបឆេះឃ្លាំងស្តុកកូនចាយ (អេតចាយ) របស់ជនជាតិចិនមួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងភូមិមនោរម្យ ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។​​នៅក្នុងប្រតិបត្តិការសង្គ្រោះនេះ គេសង្កេតឃើញមានវត្តមានផ្ទាល់ពីសំណាក់៖ លោក ងួន វាសនាអភិបាលនៃគណៈអភិបាលស្រុកឱរ៉ាល់​លោក ប៊ុតប៊ុនធឿន អធិការនគរបាលស្រុកឱរ៉ាល់​ថ្នាក់ដឹកនាំទាំងពីររូបបានចុះបញ្ជាការផ្ទាល់នៅកន្លែងកើតហេតុ ដើម្បីដឹកនាំកម្លាំងសមត្ថកិច្ច និងសម្របសម្រួលបច្ចេកទេសពន្លត់ បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្ថិភាព និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។​​រហូតមកដល់ពេលនេះ រថយន្តពន្លត់អគ្គិភ័យសរុបចំនួន ១៥គ្រឿង មកពីស្ថាប័នចម្រុះ រួមមាន៖​កម្លាំងអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់​កម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ​កម្លាំងកងរាជអាវុធហត្ថខេត្ត/ស្រុក​កម្លាំងជំនាញកំពុងប្រើប្រាស់ទឹកបាញ់ពន្លត់យ៉ាងមមាញឹក ប៉ុន្តែដោយសារស្ថានភាពក្នុងឃ្លាំងមានសម្ភារងាយឆេះច្រើន ទើបមកទល់ពេលនេះ ភ្លើងនៅមិនទាន់រលត់ទៅវិញជាស្ថាពរនៅឡើយទេ។​​តាមការសន្និដ្ឋានបឋម និងការដាក់ការសង្ស័យពីអ្នកនៅកន្លែងកើតហេតុ គ្រោះអគ្គិភ័យនេះអាចបណ្តាលមកពីការ ការដុតយកកន្ទុយខ្សែភ្លើង ដើម្បីយកស្ព័ន្ធលក់អេតចាយ រួចក៏បង្កជាអណ្តាតភ្លើងឆាបឆេះរាលដាលខ្លាំងគ្រប់គ្រងមិនបាន។ប្រជាពលរដ្ឋ សូមសរសើរ និងលើកទឹកចិត្តយ៉ាងខ្លាំងចំពោះ ស្មារតីទទួលខុសត្រូវខ្ពស់របស់អាជ្ញាធរស្រុកឱរ៉ាល់ Read more

កម្លាំងនគរបាលស្រុកសំពៅកូនបន្តយុទ្ធនាការល្បាតពង្រឹងសន្តិសុខ ដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ធ

បាត់ដំបង ៖ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកវរសេនីយ៍ទោ ទឹម វិស័យ អធិការនគរបាលស្រុកសំពៅលូន នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦នេះ កម្លាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានបើកប្រតិបត្តិការចុះល្បាតចម្រុះក្នុងភូមិសាស្ត្រស្មុគស្មាញ ដើម្បីបង្កើនការការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈជូនបងប្អូនប្រជាពលរដ្ឋ។​លោកអធិការបានបញ្ជាឱ្យកម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ០៦ ឃុំ។​មានការចូលរួមយ៉ាងសកម្មពីកម្លាំងប្រជាការពារ ដើម្បីបន្តកិច្ចការងារភូមិ-ឃុំ មានសុវត្ថិភាព។​ចុះល្បាតតាមដាន និងបង្ការរាល់បទល្មើសផ្សេងៗ ជាពិសេសការទប់ស្កាត់ការចែកចាយ និងប្រើប្រាស់គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងក្មេងទំនើង។​​យុទ្ធនាការនេះ មិនត្រឹមតែជាការបង្ក្រាបបទល្មើសប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបង្ហាញវត្តមានរបស់សមត្ថកិច្ចនៅក្បែរប្រជាពលរដ្ឋគ្រប់ពេលវេលា។ លោកអធិការបានសង្កត់ធ្ងន់ថា ការការពារសន្តិសុខជូនពលរដ្ឋ គឺជាកាតព្វកិច្ចចម្បងដែលត្រូវធ្វើជានិច្ចកាល ដើម្បីធានាបាននូវភាពសុខសាន្តក្នុងមូលដ្ឋាន។កិច្ចសហការរវាងនគរបាលនិងប្រជាកាពារគឺជាកម្លាំងចលករបងសំខាន់ក្នុងការលុបបំបាត់បទល្មើសនាំមកនូវភាពញញឹមជូនសហគមន៍ ស្រុកសំពៅលូន នគរបាលជាតិ ភូមិឃុំមានសុវត្ថិភាព សន្តិសុខសណ្តាប់ធ្នាប់ ។

អាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជូនមុខសញ្ញាជួញដូរគ្រឿងញៀនចំនួន 4 នាក់ទៅតុលាការជាមួយវត្ថុតាងជិត ៧០០ក្រាម

​បន្ទាយមានជ័យ÷កម្លាំងជំនាញនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃចន្ទ ទី០២ ខែមីនា ឆ្នាំ២០២៦នេះ បានបញ្ជូនខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនយ៉ាងសន្ធឹកសន្ធាប់ ទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់។​​កិច្ចប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង ១២:០៥នាទី ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចបន្ទប់ជួលមួយកន្លែង ក្នុងភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។ ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រីបានប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលពី ឯកឧត្តម កើតវណ្ណា រ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានដឹកនាំកម្លាំងចុះបង្ក្រាបផ្ទាល់។​​ជនសង្ស័យទាំង ៤នាក់ ដែលត្រូវបានឃាត់ខ្លួនរួមមាន៖ ១.ឈ្មោះ ចាប ចំរើន (ហៅ មើន) អាយុ Read more

លែងរួចខ្លួនហើយ នគរបាលខេត្តកំពង់ស្ពឺបំបែកសំណុំរឿង ករណីចោរលួចគាស់ផ្ទះប្រជាពលរដ្ឋយ៉ាងសកម្ម

​កំពង់ស្ពឺ ៖ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ ទោ ឃីមសុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កម្លាំងជំនាញព្រហ្មទណ្ឌបានបើកប្រតិបត្តិការបង្ក្រាបយ៉ាងក្តៅគគុក រហូតឈានដល់ការឃាត់ខ្លួនចោរគាស់ផ្ទះ ២នាក់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពលួចទ្រព្យសម្បត្តិអ្នកភូមិអស់ជាច្រើនលើក។​​ជនសង្ស័យទាំង ២នាក់ (ឈ្មោះ សៅ វ៉ាន់ឌី និង សេង រតនា) បានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពគាស់ផ្ទះពលរដ្ឋក្នុងស្រុកសំរោងទងចំនួន ៣លើក កន្លងមក ដោយលួចយកបាន៖​ប្រាក់សុទ្ធ៖ សរុបជាង ៧០០ដុល្លារ និងជាង ១លានរៀល។​គ្រឿងអលង្ការ ៖ ខ្សែក ផ្លាកទីន កងដៃ ក្រវិល និងនាឡិកាជាច្រើនគ្រឿង។​កាំបិតផ្គាក់ កាតគ្រីរថយន្ត និងឯកសារសំខាន់ៗមួយចំនួន។​​ក្រោយពីការឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចក៏បានដកហូតវត្ថុតាងរួមមាន៖ ម៉ូតូ CRF ១គ្រឿង (មធ្យោបាយជិះធ្វើសកម្មភាព), គ្រឿងអលង្ការមួយចំនួន Read more

អាវុធហត្ថក្រុងសិរីសោភ័ណ បង្ក្រាបមកសញ្ញាជួញដូរគ្រឿងញៀន និងកាន់កាប់អាវុធខុសច្បាប់ ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ

​បន្ទាយមានជ័យ ៖ ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី បោន ប៊ិនមេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កើត វណ្ណា រ៉េតព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងកងរាជអាវុធហត្ថបានបន្តបេសកកម្មយ៉ាងសកម្មក្នុងការលុបបំបាត់បទល្មើសគ្រឿងញៀន និងអាវុធខុសច្បាប់នៅក្នុងមូលដ្ឋាន។​កាលពីវេលាម៉ោង ១៣:៤៥នាទី ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយ លោកវរសេនីយ៍ត្រី សុខ ឡេងបានចុះប្រតិបត្តិការផ្ទាល់នៅចំណុចភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់៖១.ឈ្មោះសារ៉ាយ សាំងអាយុ ៤០ឆ្នាំ (មុខរបរកម្មករ)៖ ជាប់ពាក់ព័ន្ធករណីជួញដូរ ប្រើប្រាស់ និងកាន់កាប់អាវុធ។២. ឈ្មោះសៀវិចិត្រ(ហៅហោះ)អាយុ ៣៨ឆ្នាំ (មុខរបររត់តាក់ស៊ី)៖ ជាប់ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន។គ្រឿងញៀន​៖ ប្រភេទម្សៅក្រាមពណ៌សថ្លា (ICE) ចំនួន ០៣កូនថង់ (ទម្ងន់ ១,៥៤ក្រាម)។​ កាំបិតកែច្នៃប្រវែង ៥២សង់ទីម៉ែត្រ Read more

អាវុធហត្ថខេត្តសៀមរាប បង្ក្រាបទីតាំងលួចលក់ឧបករណ៍ជក់សារធាតុគីមី រឹបអូសវត្ថុតាងជាង ១ម៉ឺនគ្រឿង

សៀមរាប៖ កងរាជអាវុធហត្ថខេត្តសៀមរាប ចុះបង្ក្រាបទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ១កន្លែង ចាប់យកវត្ថុតាងបានជាង ១ម៉ឺនគ្រឿង។ អ្នកលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី និងទីតាំងស្តុក១កន្លែង ស្ថិតនៅចំណុចភូមិថ្មី សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាបខេត្តសៀមរាប ត្រូវបានកម្លាំងជំនាញ កងរាជអាវុធហត្ថខេត្តសៀមរាប សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថក្រុងសៀមរាប និងមានការសម្របសម្រួលនីតិវិធីពីលោក ងុិល សុវណ្ណារិទ្ធ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប បានចុះបង្ក្រាបជាបន្តបន្ទាប់ កាលពីវេលាម៉ោង វេលាម៉ោង ១៦ និង ៣០នាទី ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ និងបានចាប់យកវត្ថុតាង រួមមាន៖ ម៉ាសុីនចម្រុះម៉ាក សរុបចំនួន ១០,១៦៨ គ្រឿង ក្នុងនោះមាន ម៉ាស៊ីនជក់ ៤,២៦៨ដើម, ក្បាលជក់ចម្រុះម៉ាក ចំនួន ៥,៩០០ក្បាល Read more

រដ្ឋបាលខេត្តបន្ទាយមានជ័យបើកកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យថ្មី ស្ដីពីការពង្រឹងសន្តិសុខ តាមទីតាំងស្នាក់នៅប្រមូលផ្ដុំក្នុងក្រុងប៉ោយប៉ែត

​បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃពុធ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមកិច្ចប្រជុំដ៏មានសារៈសំខាន់ស្តីពីការផ្សព្វផ្សាយ អនុក្រឹត្យលេខ០៣ អ នក្រ.បករបស់រាជរដ្ឋាភិបាលកម្ពុជា។​កិច្ចប្រជុំនេះរៀបចំឡើងនៅទីស្នាក់ការក្រុងប៉ោយប៉ែត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពី៖​គណៈបញ្ជាការឯកភាពខេត្ត​ថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្ត និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត​អាជ្ញាធរក្រុងប៉ោយប៉ែត និងអង្គភាពពាក់ព័ន្ធ​ម្ចាស់ក្រុមហ៊ុន សហគ្រាស សណ្ឋាគារ ផ្ទះសំណាក់ និងម្ចាស់អគារជួលនានា។​​គោលបំណងចម្បងនៃកិច្ចប្រជុំនេះ គឺដើម្បីជំរុញការអនុវត្តអនុក្រឹត្យថ្មី (ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦) ដែលផ្តោតសំខាន់លើ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត។ វិធានការនេះធ្វើឡើងដើម្បី ធានាឱ្យបាននូវការគ្រប់គ្រងជនបរទេស និងពលរដ្ឋដែលស្នាក់នៅតាមអគារជួល និងសណ្ឋាគារឱ្យបានហ្មត់ចត់។​បង្ការ និងបង្ក្រាបរាល់សកម្មភាពខុសច្បាប់ផ្សេងៗដែលអាចកើតមានក្នុងទីតាំងស្នាក់នៅប្រមូលផ្តុំ។​បង្កើនការយល់ដឹងដល់ម្ចាស់អាជីវកម្ម និងអ្នកគ្រប់គ្រងទីតាំង ឱ្យចូលរួមសហការជិតស្និទ្ធជាមួយសមត្ថកិច្ចក្នុងការផ្តល់ព័ត៌មាន និងគ្រប់គ្រងទិន្នន័យអ្នកស្នាក់នៅ។​តាមរយៈការផ្សព្វផ្សាយនេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិឡោះ Read more