កម្លាំងនគរបាលស្រុកសំពៅកូនបន្តយុទ្ធនាការល្បាតពង្រឹងសន្តិសុខ ដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ធ

បាត់ដំបង  អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកវរសេនីយ៍ទោ ទឹម វិស័យ អធិការនគរបាលស្រុកសំពៅលូន នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦នេះ កម្លាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានបើកប្រតិបត្តិការចុះល្បាតចម្រុះក្នុងភូមិសាស្ត្រស្មុគស្មាញ ដើម្បីបង្កើនការការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈជូនបងប្អូនប្រជាពលរដ្ឋ។

លោកអធិការបានបញ្ជាឱ្យកម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ០៦ ឃុំ។
​មានការចូលរួមយ៉ាងសកម្មពីកម្លាំងប្រជាការពារ ដើម្បីបន្តកិច្ចការងារភូមិ-ឃុំ មានសុវត្ថិភាព។
​ចុះល្បាតតាមដាន និងបង្ការរាល់បទល្មើសផ្សេងៗ ជាពិសេសការទប់ស្កាត់ការចែកចាយ និងប្រើប្រាស់គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងក្មេងទំនើង។

​យុទ្ធនាការនេះ មិនត្រឹមតែជាការបង្ក្រាបបទល្មើសប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបង្ហាញវត្តមានរបស់សមត្ថកិច្ចនៅក្បែរប្រជាពលរដ្ឋគ្រប់ពេលវេលា។ លោកអធិការបានសង្កត់ធ្ងន់ថា ការការពារសន្តិសុខជូនពលរដ្ឋ គឺជាកាតព្វកិច្ចចម្បងដែលត្រូវធ្វើជានិច្ចកាល ដើម្បីធានាបាននូវភាពសុខសាន្តក្នុងមូលដ្ឋាន។
កិច្ចសហការរវាងនគរបាលនិងប្រជាកាពារគឺជាកម្លាំងចលករបងសំខាន់ក្នុងការលុបបំបាត់បទល្មើសនាំមកនូវភាពញញឹមជូនសហគមន៍ ស្រុកសំពៅលូន នគរបាលជាតិ ភូមិឃុំមានសុវត្ថិភាព សន្តិសុខសណ្តាប់ធ្នាប់ ។