បន្ទាយមានជ័យ÷កម្លាំងជំនាញនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃចន្ទ ទី០២ ខែមីនា ឆ្នាំ២០២៦នេះ បានបញ្ជូនខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនយ៉ាងសន្ធឹកសន្ធាប់ ទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
កិច្ចប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង ១២:០៥នាទី ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចបន្ទប់ជួលមួយកន្លែង ក្នុងភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។ ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រីបានប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលពី ឯកឧត្តម កើតវណ្ណា រ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានដឹកនាំកម្លាំងចុះបង្ក្រាបផ្ទាល់។
ជនសង្ស័យទាំង ៤នាក់ ដែលត្រូវបានឃាត់ខ្លួនរួមមាន៖
១.ឈ្មោះ ចាប ចំរើន (ហៅ មើន) អាយុ ២៩ឆ្នាំ។
២.ឈ្មោះហង្សរស្មី អាយុ ១៩ឆ្នាំ។
៣.ឈ្មោះ ឈុំ ចំរើន(ហៅ ង៉ា) អាយុ ៣១ឆ្នាំ។
៤.ឈ្មោះ រ៉េត ដានិតអាយុ ២៧ឆ្នាំ។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតនូវវត្ថុតាងរួមមាន គ្រឿងញៀនប្រភេទម្សៅក្រាមថ្លា (lCE): ចំនួន ០១កញ្ចប់ធំ និង ០៤ថង់កិប (ទម្ងន់សរុប ៦៩៣,៩ក្រាម)។
ថ្នាំញៀនអ៊ិចស្តាស៊ី (Ecstasy): ចំនួន ០១កញ្ចប់ (ទម្ងន់ ៥,៥០ក្រាម)។
មធ្យោបាយ និងសម្ភារៈ: ម៉ូតូ ០២គ្រឿង, ទូរស័ព្ទដៃ ០៤គ្រឿង, ជញ្ជីងថ្លឹងគ្រឿងញៀន ០២គ្រឿង ព្រមទាំងឧបករណ៍ប្រើប្រាស់មួយចំនួនទៀត។
លោក វរសេនីយ៍ទោព្រហ្ម ថេងប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស.បានបញ្ជាក់ថាក្រោយធ្វើការសាកសួរ.ជនសង្ស័យបានឆ្លើយសារភាពថាពួកខ្លួនពិតជាបានជួយដូរនិងប្រើប្រាស់នូវសាធារណៈពិតប្រាកដមែន ដោយផ្អែកតាមចម្លើយសារភាព និងវត្ថុតាមជាក់ស្ដែងកម្លាំងជំនាញកំពុងកសាងក្នុងរឿងបញ្ជូនទៅតុលាការដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់។ ដោយមុត ចិត្រា ប្រម៉ាញ់ជាយដែន

