អាវុធហត្ថក្រុងសិរីសោភ័ណ បង្ក្រាបមកសញ្ញាជួញដូរគ្រឿងញៀន និងកាន់កាប់អាវុធខុសច្បាប់ ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ

​បន្ទាយមានជ័យ  ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី បោន ប៊ិនមេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កើត វណ្ណា រ៉េតព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងកងរាជអាវុធហត្ថបានបន្តបេសកកម្មយ៉ាងសកម្មក្នុងការលុបបំបាត់បទល្មើសគ្រឿងញៀន និងអាវុធខុសច្បាប់នៅក្នុងមូលដ្ឋាន។
​កាលពីវេលាម៉ោង ១៣:៤៥នាទី ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយ លោកវរសេនីយ៍ត្រី សុខ ឡេងបានចុះប្រតិបត្តិការផ្ទាល់នៅចំណុចភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់៖
១.ឈ្មោះសារ៉ាយ សាំងអាយុ ៤០ឆ្នាំ (មុខរបរកម្មករ)៖ ជាប់ពាក់ព័ន្ធករណីជួញដូរ ប្រើប្រាស់ និងកាន់កាប់អាវុធ។
២. ឈ្មោះសៀវិចិត្រ(ហៅហោះ)អាយុ ៣៨ឆ្នាំ (មុខរបររត់តាក់ស៊ី)៖ ជាប់ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន។
គ្រឿងញៀន​ ប្រភេទម្សៅក្រាមពណ៌សថ្លា (ICE) ចំនួន ០៣កូនថង់ (ទម្ងន់ ១,៥៤ក្រាម)។
​ កាំបិតកែច្នៃប្រវែង ៥២សង់ទីម៉ែត្រ ចំនួន ០១ដើម។
​ ម៉ូតូ ០១គ្រឿង, ទូរស័ព្ទ ០២គ្រឿង និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

​យោងតាមការបញ្ជាក់ពី លោកវរសេនីយ៍ទោ ព្រហ្មថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស បានឱ្យដឹងថា ជនសង្ស័យទាំងពីរបានឆ្លើយសារភាពចំពោះមុខសមត្ថកិច្ចនូវទង្វើល្មើសច្បាប់របស់ខ្លួន។
​ដោយប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈ និងក្រមសីលធម៌ខ្ពស់ ក្រោយកសាងសំណុំរឿងរួចរាល់ នៅព្រឹកថ្ងៃអាទិត្យ ទី០១ ខែមីនា ឆ្នាំ២០២៦ នេះ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃកងរាជអាវុធហត្ថខេត្ត បានបញ្ជូនជនសង្ស័យទាំងពីរទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។ ដោយមុត ចិត្រា ប្រម៉ាញ់ជាយដែន