ភាគីកម្ពុជានិងភាគីថៃនឹងរៀបចំកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC)

ឯកឧត្ដម ទៀ សីហា ៖ ភាគីកម្ពុជានិងភាគីថៃនឹងរៀបចំកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ កម្ពុជារំពឹងយ៉ាងមុតមាំថា ភាគីទាំងពីរនឹងអាចពិភាក្សាគ្នាក្នុងបរិយាកាសមិត្តភាព ការស្ថាបនា និងប្រកបដោយសុឆន្ទៈខ្ពស់ លើបញ្ហាអាទិភាពទាំងឡាយ ដោយគោរពយ៉ាងខ្ជាប់ខ្ជួនតាមស្មារតីនៃកិច្ចព្រមព្រៀងដែលភាគីទាំងពីរសម្រេចកន្លងមក ជាពិសេសពាក់ព័ន្ធនឹងការកែសម្រួលនូវយុទ្ធោបករណ៍និងសម្ភារយោធាធុនធ្ងន់ ដែលត្រូវអនុវត្តនៅក្រោមការត្រួតពិនិត្យនិងផ្ទៀងផ្ទាត់ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។ ចំពោះបញ្ហាផ្សេងទៀតដូចជាការដោះមីនមនុស្សធម៌, កិច្ចសហប្រតិបត្តិការដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសឆ្លងដែនរួមបញ្ចូលទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សង្ឃឹមថាកិច្ចពិភាក្សារវាងភាគីទាំងពីរនឹងទទួលបានលទ្ធផលជាវិជ្ជមាន។ ក្នុងន័យនេះ កម្ពុជាជឿជាក់ថាកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នឹងទទួលបានលទ្ធផលជាផ្លែផ្កា និងចូលរួមចំណែកទៅដល់ការលើកកម្ពស់សន្តិភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញបានឆាប់រហ័ស។ Cambodia and Thailand will organize the 2nd Read more

សម្តេចធិបតី និងលោកជំទាវបណ្ឌិតអញ្ចើញបើកសម្ពោធជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិតេជោ (TIA)

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត  នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះ  បានអញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីញបើកសម្ពោធជាផ្លូវការនៃអាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) ស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ អាកាសយានដ្ឋានអន្តរជាតិតេជោ គឺមិនមែនគ្រាន់តែជាច្រកទ្វារមួយទៅកាន់ ពិភពលោក នោះទេ ក៏ជាកាតាលីករសេដ្ឋកិច្ច និងជានិមិត្តរូបរបស់ប្រទេសជាតិ ប្រជាជន ស្ថេរភាព សន្តិភាព និងវឌ្ឍនភាព របស់ប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ និង សម្តេចធិបតី។ ក្រុមហ៊ុន OCIC ជាក្រុមហ៊ុនអភិវឌ្ឍអចលទ្រព្យ និងហេដ្ឋារចនាសម្ព័ន្ធដ៏ធំមួយ ដែលបានទទួល សិទ្ធិពីរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍ និងសាងសង់អាកាសយានដ្ឋាន អន្តរជាតិ ដែល Read more

ស្នងការនគរបាលខេត្តប៉ៃលិន អញ្ជេីញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពី ការចាត់តាំងសមាសភាពនិងក្រុមការងាររៀបចំដំណើរការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ សម្រាប់ឆ្នាំ២០២៥

ខេត្តប៉ៃលិន៖ នៅថ្ងៃអាទិត្យ ទី១៩ ខែតុលា ឆ្នាំ២០២៥ នេះ លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានអញ្ជេីញដឹកនាំកិច្ចប្រជុំរៀបចំផែនការ និងផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការចាត់តាំងសមាសភាពអនុគណៈកម្មការ និងក្រុមការងារ រៀបចំដំណើរការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិសម្រាប់ឆ្នាំ២០២៥ ឱ្យចូលបម្រើការងារនៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន។ កិច្ចប្រជុំនេះដែរ មានការអញ្ជើញចូលរួមពី តំណាងអគ្គនាយកដ្ឋានធនធានមនុស្ស តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ លោកស្នងការរង លោកនាយ នាយរងការិយាល័យ នាយ នាយរងផ្នែក និងមន្រ្តីជំនាញដែលពាក់ព័ន្ធជាច្រេីនរូបទៀតផងដែរ៕ដោយលោក សសារឿន

ក្រុមចោរ ដែល ធាក់កាប់ និងវាយប្លន់ យកម៉ូតូរបស់ប្រជាពលរដ្ឋ យ៉ាងសកម្ម ត្រូវបានសមត្ថកិច្ច ស្រាវជ្រាវ ឃាត់ខ្លួនបានហើយ

ភ្នំពេញ÷ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្ដម ឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៧ខែ តុលា ឆ្នាំ២០២៥.ក្រោមការបញ្ជារពីរ លោកស្នងការរង ប៊ុន សត្យា ទទួលផែនការងារព្រហ្មទណ្ឌ រាជធានីភ្នំពេញ.លោកប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ.លោកវរៈសេនីយ៍ឯក ម៉ម សាវន បានដឹកនាំកំលាំងចុះបង្ក្រាបដោយផ្ទាល់ នឹងបានឃាត់ខ្លួន ជនសង្ស័យចំនួន ៦នាក់ និងម៉ូតូ៤គ្រឿង ដាវ(ធ្វេីសកម្មភាពកាប់ជនរងគ្រោះ) ២ដេីម។ -ការិយាល័យជំនាញនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវបង្រ្កាប : -ករណីទី១: លួចមានស្ងានទម្ងន់ទោស បណ្តាលអោយជនរងគ្រោះម្នាក់រងរបួសធ្ងន់ (ធ្លាយពោះ) កាប់ប្លន់ (យកម៉ូតូ) នៅចំណុច ផ្លូវមហាវិថីឈ្នះឈ្នះ ក្រុមទី១៤ ភូមិបាក់ខែងលេីសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ Read more

កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីលួចម៉ូតូ និងទូរស័ព្ទ ដោយឃាត់ខ្លួនជនសង្ស័យ៣នាក់

ភ្នំពេញ÷នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ ជនរងគ្រោះឈ្មោះ ង៉ែត បូណា ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ បានមកដាក់ពាក្យបណ្ដឹង នៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បន្ទាប់ពីទទួលបណ្ដឹងរួច បានបញ្ជាកម្លាំងជំនាញចុះ ស៊ើបអង្កេតស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យត្រង់ចំណុចប្រឡាយលូ ភូមមានជ័យ២ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ បានចំនួន៣នាក់៖ -ឈ្មោះ ហ.ព ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ Read more

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា យកកំណើនសិស្សជាប់និទ្ទេស A នៅខេត្តព្រៃវែង មកធ្វើជាសក្ខីភាពនៃការរីកចម្រើនវិស័យអប់រំនៅកម្ពុជា

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានចាត់ទុកសិស្សប្រឡងជាប់និទ្ទេស A ចំនួន ១០នាក់ នៅស្រុកបាភ្នំ រួមទាំងកំណើនសិស្សជាប់និទ្ទេស A នៅខេត្តព្រៃវែងទាំងមូល ថាជាការឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់អំពីភាពរីកចម្រើននៃវិស័យអប់រំនៅកម្ពុជា ស្របតាមចក្ខុវិស័យដ៏វែងឆ្ងាយរបស់រាជរដ្ឋាភិបាល។ ថ្លែងក្នុងពិធីសម្ពោធឆ្លងក្លោងទ្វារ សួនច្បារ រូបសំណាក និងសមិទ្ធផលនានា នៅសាលាបឋមសិក្សាទ្រា ស្ថិតក្នុងភូមិទ្រា ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង នារសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចាត់ទុកសមិទ្ធផលនេះ ថាជាចំណែកដ៏សំខាន់មួយទៀតនៃការរីកចម្រើនវិស័យអប់រំ និងក៏ជាការបញ្ជាក់ពីសុខសន្តិភាព ដែលកម្ពុជា ទទួលបានដោយលំបាកបំផុត ក្រោយសម័យសង្គ្រាម ពោលគឺចាប់តាំងពីប្រទេសមិនមានសល់អ្វីសោះ រហូតបច្ចុប្បន្នមានការអភិវឌ្ឍ និងរីកចម្រើនស្ទើរគ្រប់វិស័យ Read more

សមត្ថកិច្ចនគរបាលខេត្តស្វាយរៀង បង្ក្រាបករណីដឹកជញ្ជូន ជួញដូរគ្រឿងញៀនដោយខុសច្បាប់ ដកហូតវត្ថុតាងបានមួយចំនួននៅស្រុកចន្ទ្រា

ស្វាយរៀង ៖ អនុវត្តតាមបទបញ្ជារដ៍មុឺងម៉ាត់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការយកចិត្តទុកដាក់ចង្អុលណែនាំពី លោក ឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្ត កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ លោកវរសេនីយ៍ទោ ជិន សុភឿន អធិការនគរបាលស្រុកចន្រ្ទា បានដឹកនាំកម្លាំងជំនាញដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះនិងសារធាតុញៀន នៅចំណុចឃុំមេសថ្ងក ស្រុកចន្រ្ទា ខេត្តស្វាយរៀង ដោយមានការសង័្សយបានធ្វើការត្រួតពិនិត្យលើរថយន្តតាក់០១គ្រឿង មានដឹកអ្នកដំណើរម្នាក់ពីរាជធានីភ្នំពេញ គោលដៅមកកាន់ព្រំដែនឃុំសំរោង ស្រុកចន្ទ្រា នៅពេលធ្វើការត្រួតពិនិត្យ និងឆែកឆែរក្នុងកាបូបស្ពាយរបស់អ្នកដំណើរក៏រកឃើញវត្ថុតាងថ្នាំញៀន ប្រភេទមេតំហ្វេតាមីន ចំនួន០២ដុំធំ(ទម្ងន់១,៩៩៨.០៦ក្រាម)ជិត០២គីឡូក្រាម។ សមត្ថកិច្ចបានឃាត់ខ្លួនមុខសញ្ញាជួញដូរ០១នាក់ ឈ្មោះ ចាន់ មករា ភេទប្រុស អាយុ៣៣ឆ្នាំ ជាតិខ្មែរ មុខរបរមិនពិតប្រាកដ Read more

នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អញ្ជើញជាអធិបតីជួបសំណេះសំណាលជាមួយ សិស្សប្រឡងចប់មធ្យមសិក្សាទុតិយភូមិ ទូទាំងស្រុកឯកភ្នំ ចំនួន ២៥៨នាក់

បាត់ដំបង ៖ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឯកភ្នំ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសិស្សប្រឡងចប់មធ្យមសិក្សាទុតិយភូមិ ទូទាំងស្រុកឯកភ្នំ ចំនួន ២៥៨ នាក់ នាសម័យប្រឡង ២៨ សីហា ឆ្នាំ២០២៥ ដែលពិធីនេះធ្វើឡើងនៅសាលាស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ក្នុងឱកាសសំណេះសំណាលនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយក បានថ្លែងអំណរគុណ និងអបអរសាទរដល់មាតាបិតា អាណាព្យាបាល លោកគ្រូ អ្នកគ្រូ ក្រុមការងារគ្រប់លំដាប់ថ្នាក់ដែលបានយកចិត្តទុកដាក់ជួយជ្រោមជ្រែងដល់សិស្សានុសិស្សទាំងអស់ រហូតដល់ការសិក្សារបស់សិស្សទទួលបានលទ្ធផលល្អ។ ទន្ទឹមនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយក បានមានប្រសាសន៍បន្ថែមថា Read more

ស្នងការនគរបាលខេត្តប៉ៃលិន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំខែតុលា ឆ្នាំ២០២៥

ប៉ៃលិន៖ លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំខែតុលា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនកាលពីរថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ។កិច្ចប្រជុំនេះដែរ មានការអញ្ជើញចូលរួមពី លោក-លោកស្រី ស្នងការរង លោកនាយ-នាយរងការិយាល័យ លោកអធិការ-អធិការរងក្រុង-ស្រុក លោកមេបញ្ជាការ-មេបញ្ជាការរង វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២១ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង០៨ ឃុំ/សង្កាត់។ ទន្ទឹមនោះលោកស្នងការបានមានមតិបូកសរុប និងមានប្រសាសន៍ណែនាំមួយចំនួនដល់កម្លាំងតាមបណ្តាផែន និងការិយាល័យគ្រប់ជំនាញ ត្រូវបន្តយកចិត្តទុកដាក់លើការអនុវត្តតួនាទីភារកិច្ចឱ្យបានល្អប្រសើរ និងចូលរួមគោរពវិន័យ ក្រមសិលធម៌ វិជ្ជាជីវៈនគរបាល ប្រកបដោយស្មារតីទទួលខុសត្រូវ ជាពិសេសនៅតាមបណ្តាផែនត្រូវពង្រឹងលើវេនប្រចាំបញ្ជា២៤/២៤ម៉ោង។ ជាចុងក្រោយលោកស្នងការ បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ចំពោះអធិការនគរបាលក្រុង/ស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវបន្តពង្រឹងវិធានការបង្ការទប់ស្កាត់ នូវរាល់បទល្មើសគ្រប់ប្រភេទ និងសកម្មភាពក្មេងទំនើង ដែលអាចបង្ករឱ្យមានផលប៉ះពាល់ដល់សន្តិសុខ Read more

កម្លាំងសមត្ថកិច្ចចម្រុះសហការបង្ក្រាបឃាត់ខ្លួនជន់សង្ស័យចំនួន 3 នាក់ ប្រើប្រាស់ ទូក ដឹកសាច់បង្កកគេចពន្ធពីប្រទេសថៃ

(កោះកុង)៖ កម្លាំងសមត្ថកិច្ចចម្រុះខេត្តកោះកុងបានបង្ក្រាបទូក១គ្រឿងដឹកសាច់បង្កកគេចពន្ធពីប្រទេសថៃ នៅឆ្នេរខ្សាច់ពាមក្រសោប ស្រុកមណ្ឌលសីមា នៅវេលាម៉ោង៣ទាបភ្លឺ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥។ ក្នុងប្រតិបត្តិការនេះសម្ត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣នាក់ និងរឹបអូសទំនិញជាវត្ថុតាងជាច្រើន។ការបង្ក្រាបខាងលើធ្វើឡើងក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញារងខេត្ត និងអាជ្ញាធរខេត្ត សមត្ថកិច្ចបានទប់ស្កាត់ទូកដឹកទំនិញខុសច្បាប់ សង្ស័យថាមានគោលដៅឆ្ពោះទៅព្រែកចាក ខេត្តកំពត។ ម្ចាស់ទូកឈ្មោះ អ៊ុក ណារ៉ូ និងជនសង្ស័យ២នាក់ទៀត មានទីលំនៅសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ។ពួកគេដឹកទំនិញគេចពន្ធពីផែខ្លងស្រ៊ុន ស្រុកខ្លងយ៉ៃ ខេត្តត្រាត ប្រទេសថៃ ដោយគ្រោងឡើងទំនិញនៅព្រែកឆ្មាបាត់ តាមច្រកពាមក្រសោប និងបន្តដឹកតាមរថយន្ត។ជនសង្ស័យសារភាពថា ពួកគេស៊ីឈ្នួលដឹកទំនិញខុសច្បាប់ ទទួលថ្លៃ១២,០០០-១៥,០០០បាតក្នុង១ជើង និងបានធ្វើសកម្មភាពនេះអស់២ខែ។ទំនិញរួមមាន ក្តាមសក២៩កេស (តូចធំ) ក្តាមបង្កក៥កេស ជើងមាន់បង្កក១២កេស សរុបជាង១តោន ព្រមទាំងថ្នាំលាបកំប៉ុង ថ្នាំសារធាតុប្រតិកម្មអាស៊ីត កាហ្វេកញ្ចប់ ស្លឹកកាធម ស្រោមដៃក្រណាត់ និងសំបកដបទឹក។ Read more