ស្នងការនគរបាលខេត្តប៉ៃលិន អញ្ជេីញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពី ការចាត់តាំងសមាសភាពនិងក្រុមការងាររៀបចំដំណើរការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ សម្រាប់ឆ្នាំ២០២៥

ខេត្តប៉ៃលិន៖ នៅថ្ងៃអាទិត្យ ទី១៩ ខែតុលា ឆ្នាំ២០២៥ នេះ លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានអញ្ជេីញដឹកនាំកិច្ចប្រជុំរៀបចំផែនការ និងផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការចាត់តាំងសមាសភាពអនុគណៈកម្មការ និងក្រុមការងារ រៀបចំដំណើរការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិសម្រាប់ឆ្នាំ២០២៥ ឱ្យចូលបម្រើការងារនៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន។

កិច្ចប្រជុំនេះដែរ មានការអញ្ជើញចូលរួមពី តំណាងអគ្គនាយកដ្ឋានធនធានមនុស្ស តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ លោកស្នងការរង លោកនាយ នាយរងការិយាល័យ នាយ នាយរងផ្នែក និងមន្រ្តីជំនាញដែលពាក់ព័ន្ធជាច្រេីនរូបទៀតផងដែរ៕ដោយលោក សសារឿន