លទ្ធផលជំនួប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ គីម ជីណា អនុរដ្ឋមន្ត្រីទី២ នៃក្រសួងការបរទេសកូរ៉េ!

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥នេះ បានទទួលជួបពិភាក្សាការងារ ជាមួយលោកជំទាវ គីម ជីណា (KIM JINA) អនុរដ្ឋមន្ត្រីទី២ នៃក្រសួងការបរទេសសាធារណរដ្ឋកូរ៉េ និងសហការី នៅទីស្ដីការក្រសួងមហាផ្ទៃ។ ភាគីទាំងពីរ បានផ្លាស់ប្ដូរយោបល់ប្រកបដោយការស្ថាបនាត្រង់ទៅត្រង់មកជាមួយគ្នាក្នុងស្មារតីសហប្រតិបត្តិការខ្ពស់ ព្រមទាំងបានឯកភាពលើចំណុចសំខាន់ៗ ចំនួន៣ ដើម្បីផ្ដល់ថាមពលបន្ថែមទៀត ដល់កិច្ចសហប្រតិបត្តិការបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើឆបោកតាមប្រព័ន្ធអនឡាញ។ ទី១.ក្រសួងមហាផ្ទៃកម្ពុជា និងភាគីកូរ៉េ នឹងបង្កើតក្រុមការងារ Task Force ដូចដែលកម្ពុជាធ្លាប់ធ្វើជាមួយបណ្ដាប្រទេសផ្សេងៗទៀត ដើម្បីជំរុញសន្ទុះការងារឱ្យកាន់តែប្រកបដោយប្រសិទ្ធភាព សម្រាប់កិច្ចសហប្រតិបត្តិការបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើឆបោកតាមប្រព័ន្ធអនឡាញ។ ក្នុងយន្តការនេះ លោកជំទាវ គីម ជីណា Read more

បង្ក្រាបគ្រឿងញៀនក្នុងក្លឹបមួយកន្លែងនៅកោះពេជ្រ ដកហូតបានថ្នាំញៀនមួយចំនួនធំ និងឃាត់ខ្លួនជនសង្ស័យ ២៥៧នាក់ យកមកសួរនាំ

ភ្នំពេញ៖ អនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលសហការដឹកនាំមន្ទីរប្រឆាំងគ្រឿនញៀន និងដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅម៉ោង១២ និង៣០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ កម្លាំងនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានសហការជាមួយស្នងការដ្ឋានរាជធានីភ្នំពេញ ដោយមានការដឹកនាំសម្របសម្រួលពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក គឹម ហុងសាន បានឆ្មក់ចូលបង្ក្រាបករណីរក្សារទុក ជួញដូរ ចាត់ចែងសម្រួលឱ្យប្រើប្រាស់ Read more

បទល្មើសនេសាទរីកដូចផ្សិត ក្នុងស្រុកបុរីជលសា និងស្រុកកោះអណ្ដែត ក្នុងខេត្តតាកែវ ខណៈមានមន្ត្រី កងរាជអាវុធហត្ថម្នាក់ ជាអ្នករត់ការ សម្របសម្រួលបង់ប្រាក់របៀបពុករលួយ ច្រេះស៊ីដែក  សូមថ្នាក់ដឹកនាំនិងស្ថាប័នពាក់ព័ន្ធចុះត្រួតពិនិត្យផងទាន

(ខេត្តតាកែវ)៖ ករណី បទល្មើសនេសាទនៅក្នុងភូមិសាស្ត្រ ស្រុកបុរីជលសារ និងស្រុកកោះអណ្ដែត ខេត្តតាកែវ ក្រោមការគ្រប់គ្រងបែងចែកផលប្រយោជន៍ពីសំណាក់លោកមន្ត្រី ប៉េអឹមម្នាក់ ជាអ្នករត់ការ សម្របសម្រួល បង់ប្រាក់របៀបពុករលួយ ច្រេះស៊ីដែក ចាប់អនុវត្តការងារនៃបទល្មើសនេសាទ និងបើកដៃអោយជន ជាតិវៀតណាម ចាប់ផ្ដើមចូលមកនេសាទនៅក្នុងទឹកដីខ្មែរដែលស្ថិតក្នុងដែនសមត្ថកិច្ច របស់ខ្លួន។ មន្ត្រីកងរាជអាវុធហត្ថ ម្នាក់នេះពិតជាមានឥទ្ធិពល នៅក្នុង ទឹកដី ខេត្តតាកែវ ទោះបីជាមានការផ្លាស់ប្ដូរអភិបាលខេត្តជាច្រើន ជំនាន់ក្តី ករណីបទ ល្មើសនេសាទនៅក្នុងទឹកដីខេត្តតាកែវ មួយនេះ ស្ថិតក្រោមកណ្ដាប់ដៃបែងចែកផល ប្រយោជន៍ ពីសំណាក់មន្ត្រីកងរាជអាវុធហត្ថ  ម្នាក់នេះដដែល។ អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថា លោក(ញ៉ិប ស្រ៊ន )ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តតាកែវ  និងចុះត្រួតពិនិត្យ នៅក្នុងករណីបទល្មើសនេសាទ  ស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ផងទាន។ អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ Read more

កងកម្លាំងចម្រុះថៃ នៅតែបន្តសកម្មភាពឈូសឆាយឈ្លានពានទឹកដីកម្ពុជាទាំងខុសច្បាប់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ

នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ កងកម្លាំងចម្រុះថៃ កងកម្លាំងចម្រុះថៃ បានបន្តសកម្មភាពឈូសឆាយឈ្លានពានទឹកដីកម្ពុជាទាំងខុសច្បាប់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោយពីពួកគេចូលមកព័ទ្ធបន្លាលួស កាលពីថ្ងៃទី១៣ ខែសីហា ដែលនេះគឺជាការរំលោភលើបទឈប់បាញ់ និងកិច្ចព្រមព្រៀងនានារវាងភាគីទាំងពីរ។ សកម្មភាពនៃការរំលោភបំពានរបស់យោធាថៃមកលើអធិបតេយ្យកម្ពុជានៅតំបន់ភូមិព្រៃចាន់ និងភូមិជោគជ័យ តាមរយៈការរាយបន្លាលួស និងការរឹបអូសយកផ្ទះសម្បែងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋខ្មែរ គឺជាការរំលោភ បំពានធ្ងន់ធ្ងរលើសិទ្ធិមនុស្សជាពិសេសរំលោភបំពានកិច្ចព្រមព្រៀងបទឈប់បាញ់ និងស្មារតីនៃកិច្ចប្រជុំ (GBC) ក៏ដូចជា លទ្ធផលនៃកិច្ចប្រជុំ (RBC) រវាងយោធភូមិភាគកម្ពុជានិងថៃនាពេលកន្លងមក។ គួរបញ្ជាក់ផងដែរថា កាលពីយប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ ពួកយោធាថៃ ក៏បានចាក់សំឡេងរំខានម្តងទៀត ដូចជា សំឡេងខ្មោចលង សំឡេងឆ្កែលូ សំឡេងយន្តហោះទម្លាក់គ្រាប់បែកក្នុងគោលបំណងបង្កការរំខានដល់ ប្រជាពលរដ្ឋខ្មែរយើងនិងធ្វើឱ្យប៉ះពាល់ដល់សុខភាព ប៉ះពាល់ដល់ការទទួលទានដំណេក ធ្វើឱ្យថប់អារម្មណ៍និងបង្កឱ្យមានការមិនសុខស្រួលផ្លូវកាយដល់ប្រជាជនរស់នៅក្នុងតំបន់នោះ រួមទាំងស្រ្តី Read more

លោកវរសេនីយ៍ទោទឹមវិឆ័យអធិការ បានដឹកនាំកម្លាំងជំនាញ សហការជាមួយ កងកម្លាំងជួរមុខព្រំដែន បង្រាបករណីនាំមនុស្សបម្រុងឆ្លងដែនចូលទៅប្រទេសថៃឃាត់ខ្លួនជនសង្ស័យជាមេខ្យល់ចំនួន០៣នាក់

បាត់ដំបង÷ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ពីលោកឧត្តមសេនីយ៍ទោ ដាញ់អេងប៊ុនចាន់ ស្នងការនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ ទឹមវិឆ័យ ជាអធិការ នៅថ្ងៃទី ០៩ ខែ តុលា ឆ្នាំ២០២៥ វេលាម៉ោង ១១ និង ៣០ នាទី បានដឹកនាំកម្លាំងជំនាញផ្នែកយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូនសហការ ជាមួយកម្លាំងជួរមុខ រួមមាន៖ កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧.កម្លាំងវរសេនាតូចថ្មើរជើងលេខ៥៣៣ និងកម្លាំងផ្នែកសឹករងស្រុកសំពៅលូន បានបង្ក្រាបករណី ការនាំចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន ( បម្រុងនាំឆ្លងដែនពីប្រទេសកម្ពុជាចូលប្រទេសថៃ)ចំណុចមាត់អូរព្រំដែន កម្ពុជា-ថៃ ស្ថិតនៅក្រុមទី០១ ភូមិអូរ  ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលបង្កឡើងដោយជនសង្ស័យចំនួន០៤ នាក់ ៖ ១-ឈ្មោះ រឿម រិទ្ធ (ហៅ ទូច )ភេទប្រុស អាយុ Read more

ជាន់សង្ស័យម្នាក់ជាសញ្ញាចោរលួច ត្រូវកម្លាំងសមត្ថកិច្ចនគរបាលស្រុកសំពៅលូន សហការជាមួយកម្លាំងជួរមុខ ចាប់ឃាត់ខ្លួនយកមកអនុវត្តតាមនីតិវិធី

បាត់ដំបង÷អនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបាត់ដំបង និងក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ទោ ទឹម វិឆ័យ ជាអធិការ នគរបាលស្រុកសំពៅលូន ។កាលនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១១ និង ៣០ នាទី នៅចំណុចមាត់អូរព្រំដែនកម្ពុជា-ថៃ ក្រុមទី០១ ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន សហការជាមួយកម្លាំងជួរមុខ :-កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧-កម្លាំងវរសេនាតូចថ្មើរជើងលេខ៥៣៣បានបង្ក្រាបករណី អំពើលួច (លួចម៉ូតូមកពីប្រទេសថៃ) ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ គិន គឹមសិទ្ឋ Read more

ថ្នាក់ដឹកនាំបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ កុំចេះតែហ៊ាន បង់មួយសំណាញ់ក្រឡាញឹក ចាប់មួយចង្កោម ពាក់ព័ន្ធ​បទល្មើស​នាំជនជាតិថៃ​ឆ្លងដែន​ចូល​មកកម្ពុជា​ ដោយល្មើសបទបញ្ជាថ្នាក់ដឹកនាំបានប្រគល់ជូន

បន្ទាយមានជ័យ÷នៅយប់ថ្ងៃទី​ ៨​ ខែ​ តុលា​ ឆ្នាំ​ ២០២៥​ កម្លាំងយោធាកងពល​តូចថ្មើរជើងលេខ​ ៥១​ សហការជាមួយកម្លាំង កងរាជ​អាវុធ​ហត្ថ​ខេត្ត​បន្ទាយមានជ័យ​ ដឹកនាំ​បញ្ជា​ ផ្តាល់ ដោយលោកឧត្ដមសេនីយ៍ទោ​ សេង​ ធារិន​ មេបញ្ជាការ​រង និង​ជា​នាយសេនាធិការ​យោធភូមិភាគ​៥​ ដឹកនាំកម្លាំងបានឃាត់ខ្លួន​ មន្ត្រី​នគរបាល​នៃវរៈការពារព្រំដែនគោកលេខ៨៩១ខេត្ត​បន្ទាយមានជ័យ​ ចំនួន​ ៦នាក់​ ពាក់​ព័ន្ធ​បទល្មើស​នាំ​មនុស្ស​ឆ្លង​ដែន​ខុសច្បាប់​ នៅ​ចំណុច​ ប៉ុស្តិ៍​ការពារ​ព្រំដែន​គោក​អូរល្ហុង​ ។  មន្រ្តី​នគរបាល​ដែល​ត្រូវ​ ឃាត់​ខ្លួន​រួមមាន​ ៖​១-លោក​វរសេនីយ៍​ត្រី​ សុខ សំអុល​ (ហៅតុង​ )តួនាទី មេបញ្ជាការរង វរ:សេនាតូចការពារព្រំដែន៨៩១​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ។២-​ លោកវរៈសេនីយ៍ត្រី​ ព្រឹម​ ដែន​ ភេទតួនាទី​ Read more

ជនសង្ស័យម្នាក់ត្រូវបាន សមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការនគរបាលស្រុកកោះញែក ធ្វើការឃាត់ខ្លួន ករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន

មណ្ឌលគិរី ៖ ដោយអនុវត្តអនុសាសនដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងបទបញ្ជាដ៏ហ្មឺងម៉ាត់ពី លោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ក្នុងការបង្រ្កាបបទល្មើសគ្រឿងញៀន ក្នុងទូទាំងខេត្ត។ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១៧និង២២នាទី នៅស្ថិតនៅត្រង់ចំណុចដងផ្លូវលំ អូរអាធុយ ក្នុងភូមិកោះម្យើល ឃុំណងឃីលិក ស្រុកកោះញែក ដោយមានការសម្របសម្រួលពីលោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី សមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀន និងកម្លាំងអធិការនគរបាលស្រុកកោះញែក ដឹកនាំលោកវរសេនីយ៍ទោ អេង ហាក់គ័ង អធិការនគរបាលស្រុក បានបង្រ្កាបចាប់ខ្លួនជនសង្ស័យ ១នាក់ ឈ្មោះ ផល្លា Read more

ក្រសួងមហាផ្ទៃ ប្រជុំក្រុមការងារអចិន្ត្រៃយ៍ទី៣ ដើម្បីត្រៀមសម្រាប់ប្រជាពលរដ្ឋភៀសសឹក នៅខេត្តប៉ៃលិន

(ខេត្តប៉ៃលិន)៖ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ លោក ងួន រតនៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំក្រុមការងារអចិន្ត្រៃយ៍ទី៣ ដើម្បីសម្របសម្រួលការរៀបចំទីតាំងសុវត្ថិភាព ជម្រកស្នាក់នៅបណ្តោះអាសន្ន ការដឹកជញ្ជូន ការដោះស្រាយសេវាសាធារណៈ សុខាភិបាល និងសន្តិសុខសណ្តាប់ធាប់សាធារណៈជូនប្រជាពលរដ្ឋភៀសសឹក នៅខេត្តប៉ៃលិន ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំកងកម្លាំងទាំងបីប្រភេទ មន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងអាជ្ញាធរក្រុង/ស្រុក ឃុំ/សង្កាត់ផងដែរ។ លោកស្រីបណ្ឌិត បាន ស្រីមុំ បានធ្វើរបាយការណ៍ថា ខេត្តប៉ៃលិនទទួលខុសត្រូវចាប់ពីខ្សែ (Y០១-៣៨) ប្រវែង ៣៨គីឡូម៉ែត្រ និងតាមបន្ទាត់ព្រំដែនប្រវែង ៥៥,២គីឡូម៉ែត្រ មានព្រំប្រទល់ ខាងជើងទល់ស្រុកកំរៀង ខេត្តបាត់ដំបង ខាងត្បូងទល់ស្រុកសំឡូត ខេត្តបាត់ដំបង Read more

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ៖ រយៈពេលជាង ២ឆ្នាំនេះ កម្ពុជា បណ្ដេញជនបរទេស ពាក់ព័ន្ធបទល្មើសអនឡាញ ជាង ១ម៉ឺននាក់

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានលើកឡើងថា រយៈពេលជាង ២ឆ្នាំមកនេះ ក្នុងនីតិកាលទី៧ នៃរដ្ឋសភា កម្ពុជា បានបណ្ដេញចេញ នូវជនបរទេសពាក់ព័ន្ធ បទល្មើសអនឡាញជាង ១៥ ០០០នាក់ រួចទៅហើយ។ ឯកឧត្តមអភិសន្ដិបណ្ឌិត បានលើកឡើងបែបនេះ នាឱកាសអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្ដីពី ការផ្លាស់ប្ដូរបទពិសោធ ក្នុងការប្រយុទ្ធប្រឆាំង បទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា និងការសម្អាតប្រាក់ នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥នេះ ដោយមានការអញ្ជើញការចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ អគ្គនាយក អគ្គលេខាធិការដ្ឋាន អគ្គាធិការដ្ឋាន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា Read more