បទល្មើសនេសាទរីកដូចផ្សិត ក្នុងស្រុកបុរីជលសា និងស្រុកកោះអណ្ដែត ក្នុងខេត្តតាកែវ ខណៈមានមន្ត្រី កងរាជអាវុធហត្ថម្នាក់ ជាអ្នករត់ការ សម្របសម្រួលបង់ប្រាក់របៀបពុករលួយ ច្រេះស៊ីដែក  សូមថ្នាក់ដឹកនាំនិងស្ថាប័នពាក់ព័ន្ធចុះត្រួតពិនិត្យផងទាន

(ខេត្តតាកែវ)៖ ករណី បទល្មើសនេសាទនៅក្នុងភូមិសាស្ត្រ ស្រុកបុរីជលសារ និងស្រុកកោះអណ្ដែត ខេត្តតាកែវ ក្រោមការគ្រប់គ្រងបែងចែកផលប្រយោជន៍ពីសំណាក់លោកមន្ត្រី ប៉េអឹមម្នាក់ ជាអ្នករត់ការ សម្របសម្រួល បង់ប្រាក់របៀបពុករលួយ ច្រេះស៊ីដែក ចាប់អនុវត្តការងារនៃបទល្មើសនេសាទ និងបើកដៃអោយជន ជាតិវៀតណាម ចាប់ផ្ដើមចូលមកនេសាទនៅក្នុងទឹកដីខ្មែរដែលស្ថិតក្នុងដែនសមត្ថកិច្ច របស់ខ្លួន។

មន្ត្រីកងរាជអាវុធហត្ថ ម្នាក់នេះពិតជាមានឥទ្ធិពល នៅក្នុង ទឹកដី ខេត្តតាកែវ ទោះបីជាមានការផ្លាស់ប្ដូរអភិបាលខេត្តជាច្រើន ជំនាន់ក្តី ករណីបទ ល្មើសនេសាទនៅក្នុងទឹកដីខេត្តតាកែវ មួយនេះ ស្ថិតក្រោមកណ្ដាប់ដៃបែងចែកផល ប្រយោជន៍ ពីសំណាក់មន្ត្រីកងរាជអាវុធហត្ថ  ម្នាក់នេះដដែល។

អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថា លោក(ញ៉ិប ស្រ៊ន )ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តតាកែវ  និងចុះត្រួតពិនិត្យ នៅក្នុងករណីបទល្មើសនេសាទ  ស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ផងទាន។

អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ ឯកឧត្តម( វ៉ី សំណាង )អភិបាលនៃគណ:អភិបាលខេត្ត តាកែវ និងលោក ឧត្តមសេនីយ៍ទោ( ម៉ែន លី )ស្នងការនគរបាលខេត្តតាកែវ  សូមចាត់វិធានការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទរបស់ជនជាតិវៀតណាមលួចចូលមកនេសាទនៅក្នុងទឹកដីខ្មែរដែលជាកក្តាល្មើសច្បាប់ យ៉ាងធ្ងន់ធរ ។

អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ ឯកឧត្តម (ឌិត ទីណា )រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមមេត្តាចាត់វិធានការ និងទប់ស្កាត់ បទល្មើសនេសាទ ដែលបានរៀបរាប់ខាងលលើ មិនគួរបណ្តែតបណ្តោយ អោយជនអន្តោប្រវេសន៍ ជនជាតិវៀតណាម មកទន្ទានលូចចូលមកនេសាទខុសច្បាប់ នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាដោយក្តីអនុគ្រោះ។

អង្គភាពសារព័ត៌មានយើងខ្ញុំ ផ្សព្វផ្សាយព័ត៌មាននេះ គ្រាន់តែចង់ជម្រាបជូនមហាជន នឹងថ្នាក់ដឹកនាំ ជ្រាបជាព័ត៌មាន  ក្នុងព្រឹត្តិការណ៍អ្វីដែលកើតមាននៅក្នុងមូលដ្ឋានតែប៉ុណ្ណោះ។

អង្គភាព យើងខ្ញុំ គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ ក្នុងន័យស្ថាបនា  និងសូមរង់ចាំទទួលការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការតាមរបប  អ្នកសារព័ត៌មាន សូមអរគុណ៕