សមត្ថកិច្ចនគរបាលខេត្តស្វាយរៀង បង្ក្រាបករណីដឹកជញ្ជូន ជួញដូរគ្រឿងញៀនដោយខុសច្បាប់ ដកហូតវត្ថុតាងបានមួយចំនួននៅស្រុកចន្ទ្រា

ស្វាយរៀង ៖ អនុវត្តតាមបទបញ្ជារដ៍មុឺងម៉ាត់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការយកចិត្តទុកដាក់ចង្អុលណែនាំពី លោក ឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្ត កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ លោកវរសេនីយ៍ទោ ជិន សុភឿន អធិការនគរបាលស្រុកចន្រ្ទា បានដឹកនាំកម្លាំងជំនាញដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះនិងសារធាតុញៀន នៅចំណុចឃុំមេសថ្ងក ស្រុកចន្រ្ទា ខេត្តស្វាយរៀង ដោយមានការសង័្សយបានធ្វើការត្រួតពិនិត្យលើរថយន្តតាក់០១គ្រឿង មានដឹកអ្នកដំណើរម្នាក់ពីរាជធានីភ្នំពេញ គោលដៅមកកាន់ព្រំដែនឃុំសំរោង ស្រុកចន្ទ្រា នៅពេលធ្វើការត្រួតពិនិត្យ និងឆែកឆែរក្នុងកាបូបស្ពាយរបស់អ្នកដំណើរក៏រកឃើញវត្ថុតាងថ្នាំញៀន ប្រភេទមេតំហ្វេតាមីន ចំនួន០២ដុំធំ(ទម្ងន់១,៩៩៨.០៦ក្រាម)ជិត០២គីឡូក្រាម។

សមត្ថកិច្ចបានឃាត់ខ្លួនមុខសញ្ញាជួញដូរ០១នាក់ ឈ្មោះ ចាន់ មករា ភេទប្រុស អាយុ៣៣ឆ្នាំ ជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅរាជធានីភ្នំពេញ។
បច្ចុប្បន្នជនសង័្សយ និងវត្ថុតាងត្រូវបានកម្លំាងការិយាល័យជំនាញប្រឆាំងគ្រឿងញៀនបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់៕