បំបែកសំណុំរឿងចោរលួចម៉ូតូ! កម្លាំងអាវុធហត្ថខេត្តបាត់ដំបង បើកប្រតិបត្តិការឆ្លងខេត្ត ក្រសោបបានទាំងចោរ និងអ្នកទទួលផលចោរកម្ម

​ខេត្តបាត់ដំបង÷ ក្រោមការបញ្ជាដឹកនាំផ្ទាល់ពីសំណាក់ លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង កម្លាំងជំនាញបានបង្ហាញនូវស្នាដៃយ៉ាងត្រចះត្រចង់ ក្នុងការស្រាវជ្រាវតាមប្រមាញ់ និងឃាត់ខ្លួនក្រុមជនសង្ស័យចំនួន ០៣នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីលួច និងទទួលផលចោរកម្ម។ ​កិច្ចប្រតិបត្តិការដ៏ម៉ឺងម៉ាត់នេះ បានចាប់ផ្ដើមឡើងបន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ ហង់ គឹមហុង ដែលត្រូវបានចោរលួចម៉ូតូនៅចំណុចមុខរោងភាពយន្តបាត់ដំបង កាលពីល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦។ មិនទុកឲ្យជនល្មើសមានឱកាសគេចខ្លួនយូរ សមត្ថកិច្ចអាវុធហត្ថបានធ្វើការស្រាវជ្រាវយ៉ាងក្ដៅគគុក៖ ​ជំហានទី ១ នៅថ្ងៃទី១១ ខែឧសភា កម្លាំងអាវុធហត្ថបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ រស់ ខេមរា (ហៅម៉ាន់) នៅសង្កាត់អូរចារ ក្រុងបាត់ដំបង។ ជំហានទី ២ កិច្ចសហការឆ្លងខេត្ត ដោយមានការសហការយ៉ាងស្អិតរមួតជាមួយកម្លាំងអាវុធហត្ថខេត្តប៉ៃលិន នៅថ្ងៃទី១២ ខែឧសភា សមត្ថកិច្ចបានឈានទៅឃាត់ខ្លួនបក្ខពួក Read more

ខេត្តប៉ៃលិន ប្រារព្ធខួបលើកទី១៩ ទិវា«អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ១២ ខែឧសភា ឆ្នាំ២០២៦»

ខេត្តប៉ៃលិន៖ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ខេត្តប៉ៃលិន ប្រារព្ធខួបលើកទី១៩ ទិវា «អតីតយុទ្ធជន និង និវត្តជនកម្ពុជា ១២ ខែឧសភា» ស្ថិតក្រោមអធិបតីភាពលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាល ខេត្ត ប៉ៃលិន និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត ដើម្បីរំឭកអំពីវីរភាព និងផ្តល់កិត្តិយសឱ្យ ស័ក្តិសម ទៅនឹង គុណបំណាច់ របស់អតីតយុទ្ធជន ចំពោះជាតិ និងប្រជាជន កម្ពុជា។ ថ្លែងនាឱកាសនោះលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ លើកឡើងថា៖ អតីតយុទ្ធជន និងនិវត្តជនមិនត្រូវបានមើលរំលងឡើយ ពោលគឺទទួលបានការយកចិត្តទុកដាក់ជាខ្លាំងពី Read more

អភិបាលខេត្តប៉ៃលិន ពិនិត្យមើលការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធនិងសោភ័ណភាព នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ

ខេត្តប៉ៃលិន៖ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញ ពិនិត្យមើលការរៀបចំកែរលម្អហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណភាព នៅច្រកទ្វារព្រំដែន អន្តរជាតិព្រំ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិនដើម្បីបម្រើដល់ប្រយោជន៍សាធារណៈ សម្រាប់ជាតិ និងប្រជាជន។ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍លើកឡើងថា៖ ក្រោមគោលនយោបាយឈ្នះឈ្នះ និងក្រោម មាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រទេសជាតិទទួលបាននូវសុខសន្តិភាពពេញលើផ្ទៃប្រទេស មានស្ថេរភាពនយោបាយ ជាពិសេសបានធ្វើឱ្យខេត្តប៉ៃលិន ដែលជាខេត្តជាយដែន និងធ្លាប់ជាសមរភូមិយ៉ាងក្តៅគគុកមានការអភិវឌ្ឍ និងរីកចម្រើន លើគ្រប់វិស័យ Read more

ក្រុមប្រឹក្សាខេត្តប៉ៃលិនបើកកិច្ចប្រជុំសាមញ្ញលើកទី២៤ ជំរុញការដោះស្រាយពលករត្រឡប់ពីក្រៅប្រទេស

​ខេត្តប៉ៃលិន÷នាព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ រដ្ឋបាលខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាពលោក ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និង លោកស្រីបណ្ឌិត បាន ស្រីមុំអភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ដើម្បីពិនិត្យលទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅការងារបន្ត។​កិច្ចប្រជុំបានផ្ដោតសំខាន់លើចំណុចស្នូលចំនួន ៣ រួមមាន៖​ពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៣។​ពិនិត្យ និងអនុម័តរបាយការណ៍ការងារប្រចាំខែមេសា ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្ត។​ពិភាក្សាលើបញ្ហាប្រឈមផ្សេងៗដែលកើតមានក្នុងមូលដ្ឋាន។​ក្នុងឱកាសនោះ លោកជំទាវ បណ្ឌិត បានស្រីមុំ បានផ្ដល់អនុសាសន៍ណែនាំដល់មន្ទីរជំនាញ និងអាជ្ញាធរក្រុង-ស្រុក នូវចំណុចគន្លឹះដូចខាងក្រោម៖ ដោះស្រាយក្រោមបញ្ហាពលរដ្ឋឲ្យទាន់ពេល មិនត្រូវទុកបញ្ហាចោលនោះទេ ត្រូវឆ្លើយតបនឹងតម្រូវការរបស់ពលរដ្ឋឱ្យបានរហ័ស។គគាំទ្រពលករមកពីក្រៅប្រទេស ត្រូវយកចិត្តទុកដាក់ខ្ពស់លើជីវភាព និងសុខទុក្ខរបស់ពលករដែលទើបត្រឡប់មកពីប្រទេសថៃ ដោយជួយសម្របសម្រួលស្វែងរកការងារធ្វើជូនពួកគាត់។ពង្រឹងសេវាសាធារណៈ បន្តអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព និងការផ្តល់សេវាឱ្យមានប្រសិទ្ធភាពខ្ពស់។ការវាយតម្លៃខ្ពស់លើការអភិវឌ្ឍន៍ លោលោកជា ចាន់ឌិ Read more

ឯកឧត្តម កែវ វណ្ណថន ប្រជុំផ្សព្វផ្សាយផែនការ ស្តីពីការ បន្តនិរន្តរភាពយុទ្ធនាការ ទប់ស្កាត់ សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅខេត្តប៉ៃលិន

ខេត្តប៉ៃលិន៖ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម កែវ វណ្ណថន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញ ជា អធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការ ស្តីពីការបន្តនិរន្តរភាពយុទ្ធនាការ ទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធ បច្ចេក វិទ្យា (Online Scams) នៅក្នុងព្រះរាជាណាចក្រ កម្ពុជា និងបូកសរុបលទ្ធផលនៃការចាត់តាំងការអនុវត្ត គោលនយោ បាយ «ភូមិឃុំសង្កាត់មានសុវត្ថិភាព» ប្រចាំត្រីមាសទី៦ ឆ្នាំ២០២៦ រដ្ឋបាលខេត្តប៉ៃលិន។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុម ប្រឹក្សាខេត្ត, លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត, តំណាង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត, Read more

​បែកធ្លាយរឿង ចម្រងចម្រាស់ ទុរេន នាំចូល ពីប្រទេសថៃ តើមន្ត្រី “គ្រាប់ល្ពៅស្ងោរ”មន្ទីរកបប ខេត្តបាត់ដំបងមានអ្វីលាក់បាំង?

​ខេត្តបាត់ដំបង÷ បញ្ហានាំចូលទុរេនពីប្រទេសថៃដោយខុសច្បាប់ តាមរយៈច្រកព្រំដែនក្នុងខេត្តបាត់ដំបង កំពុងផ្ទុះការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន។ បន្ទាប់ពីមានការទម្លាយការពិតពីសំណាក់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «អា ឡែន» (ឈ្មោះពិត លឿន សាក់ឡែន) ថាតើអាជ្ញាធរ និងមន្ត្រីជំនាញ ជាពិសេសមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តបាត់ដំបង ដែលមហាជនបានដាក់រហស្សនាមថា “មន្ត្រីគ្រាប់ល្ពៅស្ងោរ” នឹងមានចំណាត់ការបែបណា ចំពោះមុខការកុហកបោកប្រាស់មហាជនកន្លងមក? ហហេតុការណ៍ផ្ទុះការសង្ស័យនិងការសារភាពរបស់ម្ចាស់គណនី​រឿងរ៉ាវនេះបានចាប់ផ្តើមនៅពេលដែលមានការផ្សព្វផ្សាយ និងការទម្លាយសារសំឡេងនៅលើបណ្ដាញសង្គម ដោយបញ្ជាក់ច្បាស់ថា ផ្លែទុរេនដែលដាក់លក់នៅផ្សារភូពុយ ខេត្តបាត់ដំបង គឺត្រូវបាននាំចូលពីប្រទេសថៃ តាមច្រកកាប៊ីន។ ប៉ុន្តែផ្ទុយទៅវិញ មុនពេលការសារភាពនេះ មន្ត្រីជំនាញបានអះអាង និងផ្សព្វផ្សាយប្រាប់មហាជនថា ទុរេនទាំងនោះនាំមកពីខេត្តកំពង់ចាម ដែលជាហេតុធ្វើឱ្យមហាជនផ្ទុះកំហឹង និងចោទប្រកាន់ថា មន្ត្រីជំនាញកំពុងលាក់បាំងការពិត និងមានចេតនាបោកប្រាស់សាធារណជន។ ​យោងតាម សេចក្តីប្រកាសព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចុះនៅថ្ងៃទី ៤ Read more

ភាពកំសោយនៃការអនុវត្តច្បាប់ ករណីមន្ត្រីនគរបាលស្រុកមេមត់ បណ្ដែត បណ្ដោយឲ្យល្បែងស៊ីសងជល់មាន់យ៉ាងគគ្រឹកគគ្រេង និងករណីប្រើអំពើហិង្សាលើអ្នកសារព័ត៌មាន?

​ខេត្តត្បូងឃ្មុំ÷សេចក្តីរាយការណ៍ និងការលាតត្រដាងការពិតពីសំណាក់អ្នកសារព័ត៌មាន បានបង្ហាញយ៉ាងច្បាស់អំពីភាពអសកម្ម និងការបណ្តែតបណ្តោយរបស់អាជ្ញាធរមានសមត្ថកិច្ចស្រុកមេមត់ ក្នុងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» របស់ក្រសួងមហាផ្ទៃ។ សកម្មភាពល្មើសច្បាប់ និងអំពើហិង្សាដែលបានកើតឡើងបង្ហាញពីការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងសិទ្ធិសេរីភាពនៃការបញ្ចេញមតិ។១.ប្រតិការណ៍នៃការរំលោភបំពាន និងប្រើអំពើហិង្សាលើអ្នកសារព័ត៌មាន​នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦ លោក អ៊ុន គីមម៉េង ចាងហ្វាងគេហទំព័ររស្មីកោះធំ បានចុះទៅយកព័ត៌មាន និងបានរាយការណ៍អំពីទីតាំងល្បែងស៊ីសងមួយកន្លែង ដែលកំពុងដំណើរការយ៉ាងរលូនក្នុងចំការកៅស៊ូ ស្ថិតក្នុងឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ​មុនពេលដែលកម្លាំងសមត្ថកិច្ចចុះមកដល់ទីតាំងកើតហេតុ ស្រាប់តែលេចមុខក្រុមអ្នកកាងល្បែង (ប្រុស-ស្រី ៦ទៅ៧នាក់) បានប្រើប្រាស់អំពើហិង្សា និងវាយដំលើលោក អ៊ុន គីមម៉េង យ៉ាងដំណំ បណ្តាលឱ្យរងរបួស។ ​បច្ចុប្បន្ន ជនរងគ្រោះបានដាក់ពាក្យបណ្តឹងរួចរាល់ហើយទៅកាន់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដើម្បីស្វែងរកយុត្តិធម៌។២.ការរិះគន់ស៊ីជម្រៅទៅលើការទទួលខុសត្រូវ របស់អាជ្ញាធរ ភាពអសកម្មនៃការបណ្ដែតបណ្ដោយ  ការដែលទីតាំងល្បែងស៊ីសងអាចបើកដំណើរការបានយ៉ាងគគ្រឹកគគ្រេង ក្នុងពេលដែលរាជរដ្ឋាភិបាលបានដាក់បទបញ្ជាយ៉ាងតឹងរ៉ឹង Read more

គណៈបញ្ជាការខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ ដើម្បីទប់ស្កាត់បទល្មើសដែលធានាដល់សន្តិសុខជូនប្រជាពលរដ្ឋ

ខេត្តប៉ៃលិន៖ រាត្រីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ដោយអនុវត្តតាមបទបញ្ជាលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានចាត់ឱ្យសមត្ថកិច្ចចម្រុះ បន្តដាក់គោលដៅ ត្រួតពិនិត្យតាមដងផ្លូវជាតិលេខ ៥៧ និងលេខ៥៩ ដោយគ្មានថ្ងៃកំណត់ ដើម្បីត្រួតពិនិត្យគ្រប់គ្រង និងទប់ស្កាត់លើជន បរទេស ខុស ច្បាប់ ដែលធ្វើដំណើរចូលមកក្នុងភូមិសាស្រ្តខេត្តប៉ៃលិន ដើម្បីលួចប្រព្រឹត្តបទល្មើសខុសច្បាប់នានា ជា ពិសេស ទប់ ស្កាត់ ការ លួចបង្កប់បទល្មើសបច្ចេកវិទ្យា(Online Scam) ក្នុងគោលបំណងការពារសន្តិសុខសណ្តាប់ ធ្នាប់ជូន ប្រជាពលរដ្ឋ និងអនុវត្តយ៉ាងម៉ឺងម៉ាត់ចំពោះវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាតបទល្មើសទាំង នេះ រហូតអស់ពី ប្រទេសកម្ពុជា។ ការបន្តយុទ្ធនាការទប់ស្កាត់ និងចុះបង្ក្រាបបទល្មើសនានា Read more

រដ្ឋបាលខេត្តបាត់ដំបង បន្តជំរុញការផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋ ដើម្បីធានាសុវត្ថិភាព អចលនវត្ថុ និងលើកកម្ពស់ជីវភាព

ខេត្តបាត់ដំបង÷ ព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ នេះ ឯកឧត្តម ផេង សិទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសុខ លូ អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិដីធ្លី) ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងភូមិអូរមុនី១ ឃុំអន្លង់វិល ស្រុកសង្កែ។ ​ក្នុងពិធីដ៏មានអត្ថន័យនេះ ក៏មានការអញ្ជើញអមដំណើរដោយ លោកវរសេនីយ៍ឯក ប៉ោ វិចិត្រ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តបាត់ដំបង ព្រមទាំងមានការចូលរួមពីមន្ត្រីជំនាញនៃមន្ទីរពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដែលពិធីនេះត្រូវបានរៀបចំឡើងនៅបរិវេណផ្សារត្នោតជូរ ភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។ ​ការផ្ដល់សិទ្ធិស្របច្បាប់÷ ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនាពេលនេះ គឺជាការឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្ត ក្នុងការបង្ខិតសេវាសាធារណៈឱ្យកៀកនឹងពលរដ្ឋ ដើម្បីធានាបាននូវសិទ្ធិលើកម្ចាស់ដីធ្លីស្របច្បាប់ និងបង្កើនភាពជឿជាក់លើការគ្រប់គ្រងអចលនវត្ថុ។ Read more

ទឹកចិត្តមហាសាល!ឯកឧត្ដម សុខ លូ ចុះដល់មូលដ្ឋាននាំយកអំណោយកាកបាទក្រហមចែកជូនពលរដ្ឋ១៧២គ្រួសារដើររងគ្រោះដោយសារខ្យល់កន្ត្រាក់នៅស្រុករុក្ខគីរី

​ខេត្តបាត់ដំបង÷ ក្នុងស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ដ៏ថ្លៃថ្លា ចែកជូនដល់គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ១៧២គ្រួសារ ស្ថិតក្នុងស្រុករុក្ខគីរី ខេត្តបាត់ដំបង។ សសកម្មភាពមនុស្សធម៌និងការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ​នៅក្នុងឱកាសដ៏មានអត្ថន័យនោះ ឯកឧត្តមសុខ លូ បានបង្ហាញនូវមនោសញ្ចេតនាឈឺឆ្អាល និងក្តីអាណិតអាសូរយ៉ាងពន្លឹកចំពោះបងប្អូនប្រជាពលរដ្ឋដែលជួបគ្រោះធម្មជាតិ។ សកម្មភាពចុះផ្ទាល់ដល់មូលដ្ឋានរបស់ឯកឧត្តម មិនត្រឹមតែជាការផ្តល់ជំនួយសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែគឺជាការផ្តល់កម្លាំងចិត្តយ៉ាងធំធេង បង្ហាញឱ្យឃើញនូវគុណសម្បត្តិដ៏ឧត្តុង្គឧត្តមក្នុងនាមជាថ្នាក់ដឹកនាំខេត្ត ដែលតែងតែនៅក្បែរ និងរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ស្របតាមទិសស្លោករបស់កាកបាទក្រហម ទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហមកម្ពុជា”។ទិន្ននៃការរងគ្រោះ​យោងតាមរបាយការណ៍ គ្រោះធម្មជាតិខ្យល់កន្ត្រាក់នេះបានបង្កផលប៉ះពាល់ដល់ឃុំចំនួន ៥ និងភូមិចំនួន ២២ ក្នុងស្រុករុក្ខគីរី ដែលក្នុងនោះរួមមាន៖​ផ្ទះរងគ្រោះសរុប៖ ១៧២ខ្នង​រលំទាំងស្រុង៖ ០៧ខ្នង​ខូចខាតធ្ងន់ធ្ងរ៖ ៦៦ខ្នង​ខូចខាតដោយអន្លើ៖ Read more