ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីសារសំខាន់នៃតួអង្គស្រ្តី នៅគ្រប់វិស័យការងាររបស់បុរស

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី នៃពិធីអបអរសាទរ ខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ក្នុងនាមជាបុរស បើពុំមានវត្តមានដ៏មានតម្លៃរបស់លោកយាយ ម្តាយ អ្នកមីង ឬបងស្រីនៅក្បែរដើម្បីជ្រោមជ្រែង និងអប់រំទូន្មានទេនោះ បុរសមិនអាចមានឱកាសពេញលេញ បំពេញតួនាទី និងការងារបានល្អនោះឡើយ។ នៅចំពោះមុខលោកជំទាវ កែ សួនសុភី ស សុខា ជាភរិយា ឯកឧត្តមអភិសន្តិបណ្ឌិត បានសង្កត់ធ្ងន់ថា សម្រាប់បុរសក្នុងភាពជាអ្នកដឹកនាំ ឬជាមន្រ្តីបម្រើជាតិគ្រប់វិស័យ ពិសេសវីរយុទ្ធជនជួរមុខ ទាំងកងទ័ព និងនគរបាល គឺស្ត្រី បានដើរតួនាទីយ៉ាងសំខាន់ Read more

ក្តៅៗ ឃាត់ខ្លួនឃាតករដៃឆៅកាប់សម្លាប់ស្ត្រីម្នាក់យ៉ាងសាហាវព្រៃផ្សាយ នៅ កំពង់ស្ពឺ រួចរត់គេចខ្លួនមិនដល់ ២៤ម៉ោងផងត្រូវជាប់ខ្នោះ

​កំពង់ស្ពឺ៖ កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការស្រាវជ្រាវយ៉ាងក្តៅគគុក រហូតឈានដល់ការឃាត់ខ្លួនបុរសម្នាក់ ដែលបានធ្វើសកម្មភាពកាប់សម្លាប់ស្ត្រីម្នាក់យ៉ាងសាហាវឃោឃៅ កាលពីយប់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ កន្លងទៅនេះ។​ករណីឃាតកម្មគិតទុកជាមុននេះ បានកើតឡើងកាលពីវេលាម៉ោង ២០:៣០នាទី យប់ថ្ងៃទី០៤ ខែមីនា នៅលើផ្លូវលំក្នុងភូមិព្រៃស្យា ឃុំសែនដី ស្រុកសំរោងទង។ ជនរងគ្រោះត្រូវបានគេស្គាល់អត្តសញ្ញាណឈ្មោះ ពៅឃន ភេទស្រី អាយុ ៥៦ឆ្នាំ ត្រូវបានឃាតករប្រើកាំបិតផ្គាក់កាប់ចិញ្ច្រាំលើ ក ក្បាល និងដៃទាំងសងខាង (ដាច់កដៃខាងស្តាំ) បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័មនៅកន្លែងកើតហេតុ។​ក្រោមបទបញ្ជាផ្ទាល់ពី លោក ឧត្តមសេនីយ៍ទោ ខឹម សុខខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី សម សាក់ ស្នងការរងទទួលផែនព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង ដឹកនាំដោយ លោកវរសេនីយ៍ឯក ឃុត Read more

អធិការដ្ឋាននគរបាលក្រុងបាត់ដំបងចុះអប់រំណែនាំ ក្មេងគេចសាលា ដើម្បីតម្រង់ទិសអនាគតយុវជន

​បាត់ដំបង៖ ក្រោមបទបញ្ជាដឹកនាំយ៉ាងម៉ឺងម៉ាត់ និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ដាញ់ អេង ប៊ុនចាន់ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ពេជ្រសា រ៉ែនអធិការនគរបាលក្រុងបាត់ដំបង បានដាក់ចេញនូវផែនការសកម្មភាពយ៉ាងសកម្ម ដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ១០ សង្កាត់ ដើម្បីពង្រឹងសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ជាពិសេសការអប់រំតម្រង់ទិសដល់ក្ដីសង្ឃឹមរំពឹងរបស់ជាតិ។​ជាក់ស្ដែង នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ០៩:៣០នាទី ព្រឹក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរម៉ាល់ បានចុះប្រមូលផ្ដុំប្អូនៗសិស្សានុសិស្ស (ថ្នាក់ទី៧ និងទី៨) ដែលបានគេចសាលាមកជួបជុំគ្នានៅតាមទីសាធារណៈក្នុងម៉ោងសិក្សា ដើម្បីយកមកធ្វើការអប់រំ និងណែនាំ។​ក្នុងសកម្មភាពប្រកបដោយវិជ្ជាជីវៈ និងទឹកចិត្តមេត្តាធម៌ មន្ត្រីនគរបាលបានពន្យល់ណែនាំប្អូនៗអំពី៖​ផលប៉ះពាល់ដល់គ្រោះថ្នាក់នៃគ្រឿងញៀន ដែលបំផ្លាញអនាគត និងគ្រួសារ។បញ្ហាក្មេងទំនើង និងផលវិបាកផ្លូវច្បាប់ផ្សេងៗ។​ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃ។​ក្រោយការអប់រំយ៉ាងយកចិត្តទុកដាក់ សមត្ថកិច្ចក៏បានអញ្ជើញអាណាព្យាបាលសិស្សមកទទួលយកប្អូនៗទៅវិញ ក្នុងគោលបំណងសហការគ្នាអប់រំបន្តនៅតាមមូលដ្ឋាន។ សកម្មភាពនេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំនគរបាលខេត្តបាត់ដំបង ក្នុងការទប់ស្កាត់រាល់បាតុភាពអសកម្ម និងជួយតម្រង់ទិសយុវជនឱ្យដើរលើផ្លូវដ៏ត្រឹមត្រូវ Read more

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ចុះ ពង្រឹងសន្តិសុខ និងត្រួតពិនិត្យអាវុធជាតិផ្ទុះដើម្បីសុវត្ថិភាព ជូនប្រជាពលរដ្ឋ

​បន្ទាយមានជ័យ៖ ក្រោមការបញ្ជាដឹកនាំយ៉ាងម៉ឺងម៉ាត់ពីសំណាក់ លោកឧត្តមសេនីយ៍ទោ សិទ្ធិឡោះស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ និងមានការចង្អុលបង្ហាញផ្ទាល់ពី លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត កម្លាំងសមត្ថកិច្ចបានបន្តសកម្មភាពចុះពង្រឹងសន្តិសុខយ៉ាងសកម្ម។​​នៅយប់ថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ កម្លាំងប្រចាំបញ្ជាវេនទី២ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត បានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងពិនិត្យជាតិអាល់កុល នៅចំណុចផ្លូវបំបែកការ៉ាសសាំងផ្សារត្រី ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។​ប្រតិបត្តិការនេះដឹកនាំដោយផ្ទាល់ដោយ លោក វរសេនីយ៍ត្រី បុឹងដូ អធិការរង (លេខទូរស័ព្ទ៖ ០១២ ៦៤០ ៦៤១) ដោយមានការចូលរួមពី៖​កម្លាំងអន្តរាគមន៍​កម្លាំងចរាចរណ៍​កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត ​ជាលទ្ធផលនៃការចុះអនុវត្តច្បាប់យ៉ាងខ្ជាប់ខ្ជួន និងប្រកបដោយវិជ្ជាជីវៈខ្ពស់ ស្ថានភាពសន្តិសុខតាមដងផ្លូវមានភាពល្អប្រសើរ Read more

អគ្គិភ័យកំពុងឆាបឆេះឃ្លាំងអេតចាយមួយកន្លែងនៅស្រុកហោរាល់ សមត្ថកិច្ចចម្រុះជាច្រើនស្ថាប័ន បានកំពុងអន្តរាគមន៍យ៉ាងស្រសាក់ ស្រស្រាំ

​កំពង់ស្ពឺ៖ ហេតុការណ៍គ្រោះអគ្គិភ័យដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង កាលពីវេលាម៉ោង ៤:០០ រសៀល ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ នេះ ដោយបានឆាបឆេះឃ្លាំងស្តុកកូនចាយ (អេតចាយ) របស់ជនជាតិចិនមួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងភូមិមនោរម្យ ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។​​នៅក្នុងប្រតិបត្តិការសង្គ្រោះនេះ គេសង្កេតឃើញមានវត្តមានផ្ទាល់ពីសំណាក់៖ លោក ងួន វាសនាអភិបាលនៃគណៈអភិបាលស្រុកឱរ៉ាល់​លោក ប៊ុតប៊ុនធឿន អធិការនគរបាលស្រុកឱរ៉ាល់​ថ្នាក់ដឹកនាំទាំងពីររូបបានចុះបញ្ជាការផ្ទាល់នៅកន្លែងកើតហេតុ ដើម្បីដឹកនាំកម្លាំងសមត្ថកិច្ច និងសម្របសម្រួលបច្ចេកទេសពន្លត់ បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្ថិភាព និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។​​រហូតមកដល់ពេលនេះ រថយន្តពន្លត់អគ្គិភ័យសរុបចំនួន ១៥គ្រឿង មកពីស្ថាប័នចម្រុះ រួមមាន៖​កម្លាំងអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់​កម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ​កម្លាំងកងរាជអាវុធហត្ថខេត្ត/ស្រុក​កម្លាំងជំនាញកំពុងប្រើប្រាស់ទឹកបាញ់ពន្លត់យ៉ាងមមាញឹក ប៉ុន្តែដោយសារស្ថានភាពក្នុងឃ្លាំងមានសម្ភារងាយឆេះច្រើន ទើបមកទល់ពេលនេះ ភ្លើងនៅមិនទាន់រលត់ទៅវិញជាស្ថាពរនៅឡើយទេ។​​តាមការសន្និដ្ឋានបឋម និងការដាក់ការសង្ស័យពីអ្នកនៅកន្លែងកើតហេតុ គ្រោះអគ្គិភ័យនេះអាចបណ្តាលមកពីការ ការដុតយកកន្ទុយខ្សែភ្លើង ដើម្បីយកស្ព័ន្ធលក់អេតចាយ រួចក៏បង្កជាអណ្តាតភ្លើងឆាបឆេះរាលដាលខ្លាំងគ្រប់គ្រងមិនបាន។ប្រជាពលរដ្ឋ សូមសរសើរ និងលើកទឹកចិត្តយ៉ាងខ្លាំងចំពោះ ស្មារតីទទួលខុសត្រូវខ្ពស់របស់អាជ្ញាធរស្រុកឱរ៉ាល់ Read more

កម្លាំងនគរបាលស្រុកសំពៅកូនបន្តយុទ្ធនាការល្បាតពង្រឹងសន្តិសុខ ដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ធ

បាត់ដំបង ៖ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកវរសេនីយ៍ទោ ទឹម វិស័យ អធិការនគរបាលស្រុកសំពៅលូន នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦នេះ កម្លាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានបើកប្រតិបត្តិការចុះល្បាតចម្រុះក្នុងភូមិសាស្ត្រស្មុគស្មាញ ដើម្បីបង្កើនការការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈជូនបងប្អូនប្រជាពលរដ្ឋ។​លោកអធិការបានបញ្ជាឱ្យកម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ០៦ ឃុំ។​មានការចូលរួមយ៉ាងសកម្មពីកម្លាំងប្រជាការពារ ដើម្បីបន្តកិច្ចការងារភូមិ-ឃុំ មានសុវត្ថិភាព។​ចុះល្បាតតាមដាន និងបង្ការរាល់បទល្មើសផ្សេងៗ ជាពិសេសការទប់ស្កាត់ការចែកចាយ និងប្រើប្រាស់គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងក្មេងទំនើង។​​យុទ្ធនាការនេះ មិនត្រឹមតែជាការបង្ក្រាបបទល្មើសប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបង្ហាញវត្តមានរបស់សមត្ថកិច្ចនៅក្បែរប្រជាពលរដ្ឋគ្រប់ពេលវេលា។ លោកអធិការបានសង្កត់ធ្ងន់ថា ការការពារសន្តិសុខជូនពលរដ្ឋ គឺជាកាតព្វកិច្ចចម្បងដែលត្រូវធ្វើជានិច្ចកាល ដើម្បីធានាបាននូវភាពសុខសាន្តក្នុងមូលដ្ឋាន។កិច្ចសហការរវាងនគរបាលនិងប្រជាកាពារគឺជាកម្លាំងចលករបងសំខាន់ក្នុងការលុបបំបាត់បទល្មើសនាំមកនូវភាពញញឹមជូនសហគមន៍ ស្រុកសំពៅលូន នគរបាលជាតិ ភូមិឃុំមានសុវត្ថិភាព សន្តិសុខសណ្តាប់ធ្នាប់ ។

អាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជូនមុខសញ្ញាជួញដូរគ្រឿងញៀនចំនួន 4 នាក់ទៅតុលាការជាមួយវត្ថុតាងជិត ៧០០ក្រាម

​បន្ទាយមានជ័យ÷កម្លាំងជំនាញនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃចន្ទ ទី០២ ខែមីនា ឆ្នាំ២០២៦នេះ បានបញ្ជូនខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនយ៉ាងសន្ធឹកសន្ធាប់ ទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់។​​កិច្ចប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង ១២:០៥នាទី ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចបន្ទប់ជួលមួយកន្លែង ក្នុងភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។ ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រីបានប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលពី ឯកឧត្តម កើតវណ្ណា រ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានដឹកនាំកម្លាំងចុះបង្ក្រាបផ្ទាល់។​​ជនសង្ស័យទាំង ៤នាក់ ដែលត្រូវបានឃាត់ខ្លួនរួមមាន៖ ១.ឈ្មោះ ចាប ចំរើន (ហៅ មើន) អាយុ Read more

ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា បើកសន្និបាតចំខួប៥ឆ្នាំ ដោយរំលេចពីសមិទ្ធផលសម្រេចបាន ក្រោមមាគ៌ា ស.ស.យ.ក.

ផ្ដួចផ្ដើមបង្កើតឡើងដោយឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងសម័យកូវីដ-១៩ កាលពីឆ្នាំ២០២១ ឥឡូវនេះ ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា ហៅកាត់ថា ក.យ.គ. ដែលមានឯកឧត្តម ស សុខា ជាប្រធាន មានអាយុ៥ឆ្នាំហើយ។ នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ ក.យ.គ. បានរៀបចំពិធីបើកសន្និបាតប្រចាំឆ្នាំ លើកទី៥ ដើម្បីបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម ស សុខា ខណៈពិធីបិទនឹងប្រារព្ធឡើងក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ហៅកាត់ថា ស.ស.យ.ក.។ រយៈពេល៥ឆ្នាំមកនេះ ឯកឧត្តម ស សុខា បានវាយតម្លៃប្រកបដោយក្ដីសោមនស្ស ចំពោះផ្លែផ្កាដែល ក.យ.គ. សម្រេចបានក្រោមមាគ៌ាដឹកនាំរបស់ Read more

លែងរួចខ្លួនហើយ នគរបាលខេត្តកំពង់ស្ពឺបំបែកសំណុំរឿង ករណីចោរលួចគាស់ផ្ទះប្រជាពលរដ្ឋយ៉ាងសកម្ម

​កំពង់ស្ពឺ ៖ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ ទោ ឃីមសុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កម្លាំងជំនាញព្រហ្មទណ្ឌបានបើកប្រតិបត្តិការបង្ក្រាបយ៉ាងក្តៅគគុក រហូតឈានដល់ការឃាត់ខ្លួនចោរគាស់ផ្ទះ ២នាក់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពលួចទ្រព្យសម្បត្តិអ្នកភូមិអស់ជាច្រើនលើក។​​ជនសង្ស័យទាំង ២នាក់ (ឈ្មោះ សៅ វ៉ាន់ឌី និង សេង រតនា) បានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពគាស់ផ្ទះពលរដ្ឋក្នុងស្រុកសំរោងទងចំនួន ៣លើក កន្លងមក ដោយលួចយកបាន៖​ប្រាក់សុទ្ធ៖ សរុបជាង ៧០០ដុល្លារ និងជាង ១លានរៀល។​គ្រឿងអលង្ការ ៖ ខ្សែក ផ្លាកទីន កងដៃ ក្រវិល និងនាឡិកាជាច្រើនគ្រឿង។​កាំបិតផ្គាក់ កាតគ្រីរថយន្ត និងឯកសារសំខាន់ៗមួយចំនួន។​​ក្រោយពីការឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចក៏បានដកហូតវត្ថុតាងរួមមាន៖ ម៉ូតូ CRF ១គ្រឿង (មធ្យោបាយជិះធ្វើសកម្មភាព), គ្រឿងអលង្ការមួយចំនួន Read more

អាវុធហត្ថក្រុងសិរីសោភ័ណ បង្ក្រាបមកសញ្ញាជួញដូរគ្រឿងញៀន និងកាន់កាប់អាវុធខុសច្បាប់ ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ

​បន្ទាយមានជ័យ ៖ ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី បោន ប៊ិនមេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កើត វណ្ណា រ៉េតព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងកងរាជអាវុធហត្ថបានបន្តបេសកកម្មយ៉ាងសកម្មក្នុងការលុបបំបាត់បទល្មើសគ្រឿងញៀន និងអាវុធខុសច្បាប់នៅក្នុងមូលដ្ឋាន។​កាលពីវេលាម៉ោង ១៣:៤៥នាទី ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយ លោកវរសេនីយ៍ត្រី សុខ ឡេងបានចុះប្រតិបត្តិការផ្ទាល់នៅចំណុចភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់៖១.ឈ្មោះសារ៉ាយ សាំងអាយុ ៤០ឆ្នាំ (មុខរបរកម្មករ)៖ ជាប់ពាក់ព័ន្ធករណីជួញដូរ ប្រើប្រាស់ និងកាន់កាប់អាវុធ។២. ឈ្មោះសៀវិចិត្រ(ហៅហោះ)អាយុ ៣៨ឆ្នាំ (មុខរបររត់តាក់ស៊ី)៖ ជាប់ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន។គ្រឿងញៀន​៖ ប្រភេទម្សៅក្រាមពណ៌សថ្លា (ICE) ចំនួន ០៣កូនថង់ (ទម្ងន់ ១,៥៤ក្រាម)។​ កាំបិតកែច្នៃប្រវែង ៥២សង់ទីម៉ែត្រ Read more