ក្តុកក្តួល! យុវជនម្នាក់បើកម៉ូតូបុកជាមួយរថយន្តដឹកធ្យូងពេញទំហឹងស្លាប់យ៉ាងអាណោចអាធ័មនៅស្រុករវៀង
ខេត្តព្រះវិហារ÷យុវជនម្នាក់បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័មនៅក្នុងថ្លុកឈាម ក្រោយពីបើកបរម៉ូតូខ្វះការប្រុងប្រយ័ត្ន ហើយជ្រុលទៅបុកជាមួយរថយន្តដឹកធ្យូងពេញទំហឹង កាលពីវេលាម៉ោង ០២:២០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦។ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅលើផ្លូវជាតិលេខ ៦២ ចន្លោះគីឡូម៉ែត្រលេខ ៣៧-៣៨ ស្ថិតក្នុងភូមិជីអោក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។តាមរបាយការណ៍ពីសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា មុនពេលកើតហេតុ មានរថយន្តម៉ាក ហុឺយ៉ាន់ដាយ (Hyundai)ពណ៌ស ពាក់ស្លាកលេខកំពង់ចាម 3A-86.71 បើកបរដោយឈ្មោះ និនរតន:ភេទប្រុស អាយុ ៣៨ឆ្នាំ (មិនមានរងរបួស) ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុ ក៏មានម៉ូតូម៉ាក ស៊េរីឆ្នាំ២០២៣ សង់សេ១២៥(C125) ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ.1S-76.09បើកបរដោយឈ្មោះ លើ សុខកៀន ភេទប្រុស អាយុ Read more










