អាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជូនមុខសញ្ញាជួញដូរគ្រឿងញៀនចំនួន 4 នាក់ទៅតុលាការជាមួយវត្ថុតាងជិត ៧០០ក្រាម
បន្ទាយមានជ័យ÷កម្លាំងជំនាញនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃចន្ទ ទី០២ ខែមីនា ឆ្នាំ២០២៦នេះ បានបញ្ជូនខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនយ៉ាងសន្ធឹកសន្ធាប់ ទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់។កិច្ចប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង ១២:០៥នាទី ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចបន្ទប់ជួលមួយកន្លែង ក្នុងភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។ ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រីបានប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលពី ឯកឧត្តម កើតវណ្ណា រ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានដឹកនាំកម្លាំងចុះបង្ក្រាបផ្ទាល់។ជនសង្ស័យទាំង ៤នាក់ ដែលត្រូវបានឃាត់ខ្លួនរួមមាន៖ ១.ឈ្មោះ ចាប ចំរើន (ហៅ មើន) អាយុ Read more









