បទល្មើសនេសាទកំពុងតែរីកដូចផ្សិតនៅក្នុងភូមិសាស្ត្រ ឃុំក្តីដូង រហូតមកដល់ទំនប់បង្ហារទឹក ភូមិកំពង់គោ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ សូមសមត្ថកិច្ចជំនាញប្រចាំតំបន់ចុះបង្ក្រាបផងទាន
កំពង់ធំ÷សកម្មភាពបទល្មើសនេសាទកើតឡើងយ៉ាងពេញបន្ទប់ ទាំងយប់ទាំងថ្ងៃនៅ ឃុំក្តីដូង ស្រុកកំពង់ស្វាយ បទល្មើសនេសាទនេះចាប់ផ្ដើម នៅវេលាម៉ោង ៧ម៉ោង ៨ម៉ោង ៩យប់ ថ្ងៃទី២ខែធ្នូឆ្នាំ ២០២៥ ក្រោយបានទទួលព័ត៌មានពីប្រជាពលរដ្ឋរាយការណ៏មក ក្រុមអ្នកសារព័ត៌មានយើង បានចុះទៅថតយករូបភាពជាក់ស្ដែង នៅបទល្មើសនេសាទប្រើឧបករណ៍ដាក់អួនកាត់ស្ទឹង ពីត្រើយម្ខាងទៅដល់ត្រើយម្ខាង ចំណុចចាប់ពីមុខសាលារៀនអូរសំបួរ ឃុំក្តីដូង រហូតដល់ទំនប់បង្ហារទឹកភូមិកំពង់គោ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដាក់គ្មានញញើតនិងច្បាប់បន្តិចសោះឡើយ ទោះជា មន្ត្រីជំនាញនិងសមត្ថកិច្ចកំពុងតែធ្វើការបង្ក្រាប ដូចភ្លៀងរលឹមក៏ដោយ រីឯបទល្មើសបានកើតឡើងជាបន្តបន្ទាប់ គឺបទល្មើសនេសាទប្រើប្រាស់ឧបករណ៍អួនកាំង កាត់ស្ទឹងយ៉ាងអានាធិបតេយ្យនៅដងស្ទឹងសែនដដែល មន្ត្រីជំនាញពាក់ព័ន្ធនៅក្នុងមូលដ្ឋាន កន្លងមកតែងតែធ្វើការបង្ក្រាបយ៉ាងសស្រាក់ សស្រាំ ជាបន្តបន្ទាប់ តែហាក់ដូចជាគ្មានប្រសិទ្ធភាពទាល់តែសោះ កន្លងមក ឃើញតែ មន្ត្រីជំនាញនិងសមត្ថកិច្ចបង្ក្រាប បានតែឧបករណ៍ខុសច្បាប់ ហើយនិងដករហូតបានតែវត្ថុតាងសម្ភារៈប៉ុណ្ណោះ ចំណែកម្ចាស់ Read more










