ត្រីគល់រាំងទម្ងន់ 7 គីឡូក្រាមត្រូវបានមន្ត្រីជំនាញជលផលឃុំផាត់សណ្ដាយព្រលែងទៅក្នុងទឹកទន្លេវិញ!

កំពង់ធំះ នាព្រឹកថ្ងៃទី 3 ខែធ្នូឆ្នាំ 2025 នេះនាយសង្កាត់រដ្ឋបាលជលផល ឃុំផាត់សណ្ដាយ.ស្រុកកំពង់ស្វាយខេត្តកំពង់ធំ ដែលដឹកនាំដោយលោកលឹម សុថាត បានរួមកិច្ចសហប្រតិបត្តិការជាមួយ សហគមន៍នេសាទនិងកងកម្លាំងយុទ្ធភូមិភាគទី 5 ដែលឈរជើងនៅឃុំផាត់សណ្ដាយស្រុកកំពង់ស្វាយខេត្តកំពង់ធំ បានទទួលត្រីគល់រាំងមួយក្បាលទម្ងន់ 7 គីឡូក្រាមពីប្រជានេសាទដែលមានឈ្មោះ ញ៉ែម ជា ភេទប្រុសអាយុ 59 ឆ្នាំជនជាតិខ្មែររស់នៅភូមិកំពុងចម្លង ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយខេត្តកំពង់ធំ ដែលជាប្រជាពិសាទបានយកមកប្រគល់ជូនមន្ត្រីជំនាញជលផលប្រចាំភូមិឃុំខាងលើដើម្បីឲ្យមន្ត្រីជំនាញទទួលយកត្រីគល់រាំងទៅព្រលែងក្នុងផ្ទៃបឹងទន្លេសាពេញ។

ក្រោយពីទទួលបានការប្រលែងត្រីគល់រាំងរួចមកមន្ត្រីជំនាញជលផលឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយខេត្តកំពង់ធំ ក៏បានថ្លែងអំណអរគុណចំពោះទឹកចិត្តដ៏ល្អរបស់លោក ញ៉ែម.ជាដែលជាប្រជានេសាទក្នុងកាតព្វកិច្ចជួយថែរក្សាត្រីគល់រាំងដែលជាត្រីកម្រយកមកប្រគល់ឱ្យមន្ត្រីជំនាញដើម្បីព្រលែងឲ្យចូលទៅរស់នៅក្នុងទឹកទន្លេសាបវិញ។ ព្រមទាំងបានអំពាវនាវឲ្យប្រជានេសាទូរទៅប្រសិនបើនេសាទបានត្រីគល់រាំងសូមមេត្តាកុំបរិភោគវាហើយសូមប្រលែងឲ្យត្រីប្រភេទនេះរស់នៅឱ្យបានសុខសាន្តដើម្បីឲ្យត្រីប្រភេទនេះបន្តពោងកូនជាបន្តទៀតក្នុងន័យអភិរក្សធនធានមច្ឆាជាតិឱ្យមានកំណើនកើនឡើងវិញ៕ដោយលោក÷សំនៀង