បទល្មើសនេសាទកំពុងតែរីកដូចផ្សិតនៅក្នុងភូមិសាស្ត្រ ឃុំក្តីដូង រហូតមកដល់ទំនប់បង្ហារទឹក ភូមិកំពង់គោ ឃុំកំពង់គោ  ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ សូមសមត្ថកិច្ចជំនាញប្រចាំតំបន់ចុះបង្ក្រាបផងទាន

កំពង់ធំ÷សកម្មភាពបទល្មើសនេសាទកើតឡើងយ៉ាងពេញបន្ទប់ ទាំងយប់ទាំងថ្ងៃនៅ ឃុំក្តីដូង ស្រុកកំពង់ស្វាយ បទល្មើសនេសាទនេះចាប់ផ្ដើម នៅវេលាម៉ោង ៧ម៉ោង ៨ម៉ោង ៩យប់ ថ្ងៃទី២ខែធ្នូឆ្នាំ ២០២៥ ក្រោយបានទទួលព័ត៌មានពីប្រជាពលរដ្ឋរាយការណ៏មក ក្រុមអ្នកសារព័ត៌មានយើង  បានចុះទៅថតយករូបភាពជាក់ស្ដែង នៅបទល្មើសនេសាទប្រើឧបករណ៍ដាក់អួនកាត់ស្ទឹង  ពីត្រើយម្ខាងទៅដល់ត្រើយម្ខាង  ចំណុចចាប់ពីមុខសាលារៀនអូរសំបួរ  ឃុំក្តីដូង រហូតដល់ទំនប់បង្ហារទឹកភូមិកំពង់គោ ឃុំកំពង់គោ  ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដាក់គ្មានញញើតនិងច្បាប់បន្តិចសោះឡើយ ទោះជា មន្ត្រីជំនាញនិងសមត្ថកិច្ចកំពុងតែធ្វើការបង្ក្រាប ដូចភ្លៀងរលឹមក៏ដោយ  រីឯបទល្មើសបានកើតឡើងជាបន្តបន្ទាប់ គឺបទល្មើសនេសាទប្រើប្រាស់ឧបករណ៍អួនកាំង កាត់ស្ទឹងយ៉ាងអានាធិបតេយ្យនៅដងស្ទឹងសែនដដែល  មន្ត្រីជំនាញពាក់ព័ន្ធនៅក្នុងមូលដ្ឋាន កន្លងមកតែងតែធ្វើការបង្ក្រាបយ៉ាងសស្រាក់ សស្រាំ  ជាបន្តបន្ទាប់ តែហាក់ដូចជាគ្មានប្រសិទ្ធភាពទាល់តែសោះ កន្លងមក ឃើញតែ មន្ត្រីជំនាញនិងសមត្ថកិច្ចបង្ក្រាប បានតែឧបករណ៍ខុសច្បាប់ ហើយនិងដករហូតបានតែវត្ថុតាងសម្ភារៈប៉ុណ្ណោះ  ចំណែកម្ចាស់ ដែលប្រព្រឹត្តមិនដែលត្រូវបានសមត្ថកិច្ចជំនាញពាក់ព័ន្ធ ឃាត់ខ្លួនយកមកពិន័យជាអន្តរកាលតាមច្បាប់ស្ដីពីជល់ផល  ឬធ្វើកិច្ចសន្យាអ្វីនោះទេ។។

ហេតុនេះហើយទើបធ្វើឲ្យអ្នកប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់ទាំងនោះ  នៅតែ បន្តការលួចរករបរនេសាទខុសច្បាប់ដដែលៗ។

ឬមួយមានអ្វីនៅពីក្រោយខ្នង នៃជនខិលខូចទាំងនោះ ទើបមិនបានឃាត់ខ្លួនយកមកពិន័យជាប្រាក់ ឬក៏អនុវត្តតាមច្បាប់ ។ប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលរស់នៅក្នុង  ឃុំក្តីដូង និងឃុំកំពង់គោ ដែលរករបរនេសាទជាលក្ខណៈគ្រួសារ បានលួចបង្ហើបប្រាប់អ្នកសារព័ត៌មានយើងឲ្យដឹងថា ÷វិធានការរបស់អស់លោកមន្ត្រីជំនាញពាក់ព័ន្ធក្នុងមូលដ្ឋាន ធ្វើការបង្ក្រាបបទល្មើសនេសាទគឺមិនស្មើភាពគ្នានោះទេ។

បទល្មើសនេសាទធ្វើឡើងជាប្រចាំហើយប្រើប្រាស់ឧបករណ៍ខុសច្បាប់ នៅតែកើតឡើងយ៉ាងគក្លើនដដែល  គ្មានទីបញ្ចប់ ជាពិសេសនៅចំណុចភូមិសាស្ត្រ ខាង លើ  ប្រជាពលរដ្ឋសន្និដ្ឋានថា បើគ្មាន ការបើកដៃពីមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋាននោះទេ  បទល្មើនេសាទ និងមិនអាចកើតមាននោះទេ។ ម្យ៉ាងទៀតប្រជាពលរដ្ឋរស់នៅក្នុងភូមិឃុំខាងលើ សុំមិនបញ្ចេញ ឈ្មោះ បានបង្ហើបខ្សឹបឱ្យដឹងទៀតថា មន្ត្រីជំនាញពាក់ព័ន្ធនៅក្នុងមូលដ្ឋានជចុះចាប់រឹបអូសសម្ភារៈឧបករណ៍ខុសច្បាប់ចុះចំតែចំណុចណាដែលម្ចាស់មិនបាន ទៅជួបជាមួយមន្ត្រីជំនាញ ជាមុនតែប៉ុណ្ណោះ។  តែបើពួកអ្នកដែលប្រព្រឹត្តបទល្មើស គេបានទៅជួបហើយគឺរួចខ្លួន។  នេះសូមបញ្ជាក់ឲ្យឃើញថាមន្ត្រីជំនាញចុះអនុវត្តកន្លងមក គឺមិនមែនអនុវត្តតាមច្បាប់នោះទេ គឺអនុវត្តតាមការណាត់ជួបជាមុន ។បើមិនដូច្នោះជនខិលខូចច្បាស់ជាគ្មានឱកាសបានដាក់អួនឡើយ  ហើយបើដាក់ ក៏មិនរួចខ្លួនដែរ  ប្រជាពលរដ្ឋស្នើសុំដល់មន្ត្រីជំនាញពាក់ព័ន្ធបង្ក្រាបឲ្យបានស្មើភាពគ្នា។

ប្រជាពលរដ្ឋរស់នៅក្នុង ភូមិឃុំខាងលើ សូមអំពាវនាវទៅដល់ ឯកឧត្តម (នួន ផារ័ត្ន)អភិបាលខេត្តកំពង់ធំ លោក(ប៉ែន សុវណ្ណរិទ្ធ )និង លោក (ជិន ស៊ីថា)នាយខណ្ឌរដ្ឋបាលផល ជាពិសេស ឯកឧត្តម ឧត្តមសេនីយ៍ទោ (សោម ស៊ុន )មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ  មេត្តាជួយមានវិធានការនិងទប់ស្កាត់បទល្មើសនេសាទ ប្រកបដោយប្រសិទ្ធភាពដោយក្តីអនុគ្រោះផងទាន។

អ្នកសារព័ត៌មានយើងធ្វើការផ្សព្វផ្សាយនេះ ក្នុងគោលបំណងចូលរួមថែរក្សារការពារអភិរក្សធនធានមច្ឆាជាតិ  ឲ្យបានគង់វង្សស្ថិតស្ថេរជានិរន្ត សំរាប់កូនខ្មែជំនាន់ក្រោយ អាស្រ័យដូចនេះយើងទាំងអស់គ្នា ត្រូវសហការ ការពារមច្ឆាជាតិឲ្យចៀសផុត ពីបទល្មើសនេសាទខុសច្បាប់នានា ដោយរក្សាបាននូវតុល្យភាព រវាងការអភិវឌ្ឍន៍ និងការអភិរក្ស ដើម្បីជាប្រយោជន៍នៃប្រជាជនកម្ពុជា  ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
អង្គភាពសារព័ត៌មានយើងខ្ញុំ ផ្សព្វផ្សាយព័ត៌មាននេះ គ្រាន់តែចង់ជម្រាបជូនមហាជន នឹងថ្នាក់ដឹកនាំ ជ្រាបជាព័ត៌មាន  ក្នុងព្រឹត្តិការណ៍អ្វីដែលកើតមាននៅក្នុងមូលដ្ឋានតែប៉ុណ្ណោះ។

អង្គភាព គេហទំព័រ ប្រម៉ាញ់ជាយ ដែន tv យើង គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ ក្នុងន័យស្ថាបនា  និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការតាមរបប  អ្នកសារព័ត៌មាន សូមអរគុណ។ 

ក្រោយពីអង្គភាពសារព័ត៌មាន គេហទំព័រ ប្រម៉ាញ់ជាយដែនយើងធ្វើការចុះផ្សប់ផ្សាយ
លោ ក ជិន ស៊ីថា នាយខណ្ឌសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយលើ ដឹកនាំមន្រ្តីខណ្ឌរដ្ឋបាលជលផលកំពង់ធំ សហការជាមួយផ្នែកសឹករងក្រុងស្ទឹងសែន  ចុះត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលតាមដងស្ទឺង ក្រុមការងារ ពេលប្រតិបត្តិការដល់ចំណុច(និយាមការលេខ ៤៨០៣៤១,១៤០៣៤២៤) និងចំណុចបាក់ទូក សង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ   រហូតដល់ចំណុចកោះតាហែមក្នុងភូមិសាស្ត្រ ឃុំក្តីដូង ស្រុក កំពង់ស្វាយ  ខេត្តកំពង់ធំ ។    (និយាមកាលេខ៤៨១១៩៤,១៤០៣២១៤) បានប្រទះឃើញជនសង្ស័យកំពុងធ្វើនេសាទដោយឧបករណ៍អួនប្រយុង.  ធ្វើនេសាទដែលនាំអោយរាំងស្ទះចរាចរណ៍ត្រី(កាំងកាត់ទទឹងស្ទឹង)  គ្មានលិខិតអនុញ្ញាត ចំនួន ២វង់ ជាលទ្ធផលអនុវត្តបានចំនួន០២ករណី វត្ថុតាងទាំងអស់ត្រូវបានក្រុមការងារឃាត់ទុក្ខរជាបណ្តោះអាសន្នរង់ចាំសេចក្តីសម្រេច ពីថ្នាក់លើរួមមាន:
+ អួនប្រយុងទំហ៊ំប្រវែង ១៥០ ម៉ែត្រ សំរុង ១២ ម៉ែត្រ ក្រឡា ០,០២៥ ម៉ែត្រ ចំនួន ១ វង់ ។
-ទូកស្មាច់ភ្ជាប់ដោយម៉ាស៊ីនចំនួន ២គ្រឿង ។
+ អួនប្រយុងទំហ៊ំ ប្រវែង ១២០ ម៉ែត្រ សំរុង ១០ ម៉ែត្រ ក្រឡា ០,០២៥ ម៉ែត្រ ចំនួន ១ វង់។ សូមថ្លែងអំណ អរគុណ ដល់មន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ តែងតែយកចិត្តទុកដាក់ មានកិច្ចសហការ ចុះបង្ក្រាបទប់ស្កាត់ទាន់ពេលវេលា។