បាត់ដំបង៖ នារសៀលថ្ងៃទី ៥ ខែ ធ្នូ ឆ្នាំ២០២៥លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង ប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិកម្ពុជាខេត្តបាត់ដំបង (ស.ម. ន) បានចាត់តាំងតំណាងគឺលោកវរសេនីយ៍ឯក ដួង ស៊ីណែត ស្នងការរងផែនការងារធនធានមនុស្ស និងជាអនុប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិកម្ពុជាខេត្តបាត់ដំបង ចូលរួមជាមួយលោកវរសេនីយ៍ឯក ភួង ច័ន្ទតារា ស្នងការរងផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច លោកវរសេនីយ៍ ឯក ឡុង យោធាវីរៈ នាយការិយាល័យបុគ្គ លិក លោក លោកស្រីនាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នាយរងការិយាល័យបុគ្គលិកនិងមន្ត្រីក្រោមឱវាទទៅ ចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកអនុសេ នីយ៍ឯក ពុត ឆេង នាយរងផ្នែកនៃការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខណៈលោកទទួលមរណភាពកាល ពីថ្ងៃទី៤ខែ ធ្នូ ឆ្នាំ២០២៥ដោយ បញ្ហាបេះដូង ក្នុងជន្មាយុ ៥៥ឆ្នាំ ហេីយសពបានរៀបចំធ្វេីបុណ្យនៅគេហដ្ឋាននៃសព ស្ថិតនៅភូមិអូរខ្ជា យ សង្កាត់ ព្រែក ព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ជាមួយគ្នានោះបាននាំយកនូវសារលិខិតរំលែកទុក្ខព្រម ទាំងថវិការបស់ ៖
-សមាគមមិត្តនគរបាលជាតិកម្ពុជាចំនួន ៦,០០០,០០០ រៀល(ប្រាំមួយលានរៀល)
-ថវិកាលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត ចំនួន ៥០០,០០០ រៀល(ហាសិបម៉ឺនរៀល)
-ថវិកាចូលរួមពីលោក លោកស្រី ក្នុងផែនការងារនគរ បាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចំនួន ១,៧៦០,០០០រៀល(មួយលាននិងចិតសិបប្រាំមួយម៉ឺនរៀល) ប្រគល់ជូនគ្រួសារសព ដើម្បីចាត់ចែងធ្វើបុណ្យតាមគន្លងប្រពៃណី។
ថ្នាក់ដឹកនាំនិងកងកម្លាំងនគរបាលទាំងអស់សូមចូលរួមសម្តែងនូវមរណៈទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារសព និងសូមដួងវិ ញ្ញាណក្ខ័ន្ធលោក ពុត ឆេង បានបដិសន្ធិក្នុងសុគតិភពកុំបីឃ្លាងឃ្លាតឡើយ៕

