ទីតាំងល្បែងស៊ីសងទូបាញ់ត្រីកំពុងលាក់ខ្លួនពួនអាត្មាជ្រកក្រោមដំបូល ភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ ម៉ាស្សា ស្ប៉ា និងអាហារដ្ឋានកំពង់ផែបើកដំណើរការយ៉ាងរលូនមិនដឹងថាសម្ថតកិច្ចជំនាញពាក់ពន្ធ័ក្រុងព្រះសីហនុហ៊ានធ្វើការបង្រ្កាបដែរទេ

ក្រុងព្រះសីហនុ ៖ ទីតាំងល្បែងស៊ីសងទូបាញ់ត្រីកំពុងលាក់ខ្លួនពួនអាត្មាជ្រកក្រោមដំបូលភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ ម៉ាស្សា ស្ប៉ា និងអាហារដ្ឋានកំពង់ផែបើកដំណើរការយ៉ាងរលូន ជិតសាលា បឋម កាំពេញ ប្លុក ខាងក្រោយ ណានហៃ ក្នុងសង្កាត់ លេខ៣ ក្រុងព្រះសីហនុ មិនដឹងថា លោកវរសេនីយ៍ឯក តី វិសាល អធិការក្រុងព្រះសីហនុ លោក ស អក្ខរា អភិបាលក្រុងសីហនុ និងលោកឧត្តមសេនីយ៍ឯក ស រដ្ឋា ស្នងការខេត្តព្រះសីហនុ បានជ្រាប់ដែរទេ.!ចំពោះទីតាំងទូរបាញ់ត្រីខាងលើដែលកំពុងទាក់ទាញក្រុមញៀនល្បែងដែលជាពលរដ្ឋខ្មែរ និងជនបរទេស ចូលទៅលេខម៉ាសេរី ។

កន្លងមកសម្ដេច តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាបីតា សន្តិភាពបានក្រើនរំលឹកនិងដាក់បញ្ជាយ៉ាងមុឺងម៉ាត់ សូមអោយចាត់វិធានការបង្រ្កាបល្បែងស៊ីសង អោយបានទាន់ពេលវេលានិងដាច់ណាត់បំផុតហើយនិងប្រមានដក អភិបាលខេត្ត រាជធានី អភិបាលស្រុក អភិបាលខណ្ឌ អភិបាលក្រុងនិងមន្រ្តីនគរបាលថ្នាក់ណាក៍ដោយ អោយតែរកឃើញមិនទទួលខុសត្រូវ លើមុខងារខ្លួន និងត្រូវតែបង្រ្កាប់បនល្បែងស៊ីសងអោយខាន់តែបាន ហើយល្បែងស៊ីសងទាំងនេះមិនមែនជាកំនើនសេដ្ឋកិច្ចកិច្ចជាតិនោះទេ មានតែធ្វើអោយពលរដ្ឋក្រីក្រជាងមុនទៀត។

ចំណែក សម្ដេច មហា បវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា ល្បែងស៊ីសងមិនត្រូវផ្ដល់អាជ្ញាប័ណ្ណ ឬបន្ថែមនោះទេ ព្រោះវាមិនបានចំនេញ គោលដៅរាជរដ្ឋាភិបាល គឺពង្រាយរោងចក្រ ពង្រាយការងារ បង្កើនចំណូលទៅដល់ប្រជាពលរដ្ឋ មិនត្រូវការពង្រាយទីតាំងល្បែងស៊ីសងស្របច្បាប់ក៍ដោយ ស្អីនៅក្រោមផ្ទះទៅដល់ភូមិឃុំនោះទេ លុបចោលទៅវាអត់ចំនេញនោះទេ។

សង្ឃឹមថា លោក វរសេនីយ៍ឯក តី វិសាល អធិការក្រុង ព្រះសីហនុ លោក ស អក្ខរា អភិបាលក្រុងព្រះសីហនុ និងលោកឧត្តមសេនីយ៍ឯក ស រដ្ឋា ស្នងការខេត្តព្រះសីហនុនិងចាត់វិធានការទប់សង្កាត់និងបង្រ្កាបទីតាំងទូបាញ់ត្រី នៅចំណុចខាងលើ តាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ចំណុច ដែលក្រសួងមហាផ្ទៃដាក់ចេញ។ ជាពិសេសប្រសាសន៍ សម្ដេច តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេច មហា បវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទាំងទ្វេទៅអនុវត្តបន្តដើម្បីលុបបំបាត់ល្បែងស៊ីសងទាំងនោះ អោយទាន់ពេលវេលាក្នុងស្មារតីទទួលខុសត្រូវតាមតួនាទី។

នៅថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ២០២៥ នេះក្រុមការងារយើងបានរាយការណ៍ជូន លោក វរសេនីយ៍ឯក តី វិសាល អធិការក្រុងព្រះសីហនុ តាមប្រពន្ធតេលេក្រាម (Telegram ) ដែរ លោកចូលមើលតែមិនឆ្លើយតប។ចំណែ លោក ស អក្ខរា អភិបាលក្រុងព្រះសីហនុ វិញក៍មិនខុសគ្នាដែរ។រីឯ លោកឧត្តមសេនីយ៍ឯក ស រដ្ឋា ស្នងការដ្ឋានខេត្តព្រះសីហនុ ក្រុមការងារយើងមិនអាចទំនាក់ទំនងបានទេ ព្រោះគ្មានលេខទូរស័ព្ទទំនាក់ទំនង។
អង្គភាពសារព័ត៌មានយើងខ្ញុំ ផ្សព្វផ្សាយព័ត៌មាននេះ គ្រាន់តែចង់ជម្រាបជូនមហាជន នឹងថ្នាក់ដឹកនាំ ជ្រាបជាព័ត៌មាន  ក្នុងព្រឹត្តិការណ៍អ្វីដែលកើតមាននៅក្នុងមូលដ្ឋានតែប៉ុណ្ណោះ។

អង្គភាព គេហទំព័រ ប្រម៉ាញ់ជាយ ដែន tv យើង គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ ក្នុងន័យស្ថាបនា  និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការតាមរបប  អ្នកសារព័ត៌មាន សូមអរគុណ។