ខេត្តតាកែវ÷អង្គភាពអ្នកសារព័ត៌មានជាច្រើន បានផ្សព្វផ្សាយ រយៈកន្លងនៅចំណុចទីតាំងរោងចក្រផលិតបារីរបស់ជនជាតិចិន ចំនួន១កន្លែងរបស់ក្រុមហ៊ុន ហ្វាត ស្ទឹង ថឹប៊ែកខូ.ឯក ដែលគ្មានស្លាកយីហោ ស្ថិតនៅក្នុងភូមិ ប្រហ៊ូត.សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ដែលជាទីកន្លែងផលិតបារី ដែលគេអះអាងថាស្របច្បាប់ មានការអនុញ្ញាតិពីក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានបង់ប៉ាតុងក្តី តែអ្វីដែលអង្គភាពអ្នកសារព័ត៌មានយើង និងយកមកបើកបង្ហាញនោះគឺ នៅមិនគ្រប់គ្រាន់ នៅខ្វះឯកសារពាក់ព័ន្ធជាច្រើនទៀត ដែលរោងចក្រផលិតនិងចែកចាយ នៅមិនទាន់បើកបង្ហាញដើម្បីអោយអង្គភាពអ្នកសារព័ត៌មានយើងបានផ្សព្វផ្សាយជាសាធារណះ ក្នុងគោលបំណងបញ្ជាក់ទៅមហាជន ។
ក្រសួងឧស្សាហកម្ម និងស្ថាប័នពាក់ព័ន្ធ និងមន្ត្រីជំនាញ(ក.ប.ប)គួរតែអនុវត្តន៍ច្បាប់ដែលបានចែង នៅក្នុងព្រះរាជណាចក្រកម្ពុជា។
ការនាំចេញផលិតផល(បារី)ទៅបរទេស ដែលមានព្រំប្រទល់ជាប់និងខេត្តតាកែវ ឆ្លងទៅប្រទេសវៀតណាម គឺជាសិទ្ធិរបស់ម្ចាស់សហគ្រាស ក្រុមហ៊ុន តែអ្វីដែលអង្គភាពសារព័ត៌មានយើង ចង់បើកបង្ហាញនោះ គឺក្លិនរបស់ថ្នាំ រួមនិងសារធាតុញៀន មួយចំនួន ដែលជាមូលហេតុ ធ្វើអោយប៉ះពាល់ដល់សុខភាព និងកើតជំងឺមហាជាច្រើនគ្រប់ប្រភេទដែលកន្លងមកអង្គភាពអ្នកសារព័ត៌មាន ជាច្រើនបានចុះផ្សាយ ជាបន្តបន្ទាប់ ពីមួយទៅមួយ ក្នុងការជំរុញឲ្យមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ថាប័នពាក់ព័ន្ធជួយឆ្លើយបំភ្លឺ ចំពោះទីតាំងរបស់ក្រុមហ៊ុន ហ្វាយ.ស្ទឹតថឹប៊ែកខូឯកដែលគ្មានស្លាកយីហោ ខាងលើគឺជាកន្លែងផលិតបារីស្របច្បាប់ក្តី តែគ្រាន់តែជារនាំងបិទបាំង បង្កើនផលិតសារធាតុញៀន និងផលិតស្លាកយីហោ ផ្សេងៗជាច្រើន ។
បើយោងទៅតាមច្បាប់ដែលបានចែងនៅក្នុងក្រសួងពាណិជ្ជកម្មត្រូវបានកំណត់ម៉ាក ចំនួនផលិតផល និងឈ្មោះក្រុមហ៊ុនទៅតាមការផ្ដល់ជូនមាន ចំនួនកំណត់ជាក់លាក់នៃក្រុមហ៊ុន ខ្នាតតូច មធ្យម និងខ្នាតធំ និងចាំបាច់ត្រូវតែផ្ដល់ជូនទៅតាមចំនួនដែលបាន សុំពីម្ចាស់សហគ្រាសឬម្ចាស់ក្រុមហ៊ុនដើម្បីអនុវត្តចេញដោយក្រសួងពាណិជ្ជកម្ម។
ផ្អែកតាមច្បាប់ដែលបានកំណត់ដោយនាយកដ្ឋានពន្ធដាររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលបានផ្ដល់ជូននូវតម្លៃ និងផលិតផលបានកំណត់ត្រូវតែការបង់ពន្ធទៅតាមម៉ាកនីមួយៗ ដែលត្រូវបានចុះបញ្ជីក្រោមស្លាកយីហោរ ឬប្រភេទផលិតផល។
ទាក់ទងចំពោះការផលិតទៅនឹងវត្ថុធាតុដើមទៅតាមស្តង់ដា និងបទដ្ឋានក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏បានកំណត់នូវមុខរបររបស់ម្ចាស់សហគ្រាសឬ ក្រុមហ៊ុន ដែលមានទំហំនៃមូលធនដែលបានកំណត់ដោយច្បាប់ ត្រូវបានចែងក្នុងមូលដ្ឋាននៃច្បាប់ និងធ្វើការផលិតនូវផលិតផលទាំងអស់ឲ្យស្របតាមស្តង់ដា នៃព្រះរាជាណាចក្រកម្ពុជា និងស្របតាមគោលការណ៍មួយចំនួននៃស្តង់ដាអន្តរជាតិ។
រោងចក្រផលិតបារីមួយកន្លែងនេះ កំពុងទទួលការរិះគន់ពីសំណាក់ប្រជាពលរដ្ឋ និងក្លាយជាកន្លែងស្តុកបារី ក្នុងការបញ្ជូនទៅចែកចាយនៅប្រទេសវៀតណាម បង់ពន្ធមិនគ្រប់ឬជាទំនិញគេចពន្ធ លំហូរតាមច្រករបៀងទៅប្រទេសផ្សេងដែលជាដៃគូរួមគំនិត ក្នុងការផលិតនិងចែកចាយ ។
នេះជាហេតុដែលអង្គភាពអ្នកសារព័ត៌មានយើង មិនអាចមើលរំលង គឺជនបរទេសទាំងនោះ បង្កើតទីតាំងក្នុងការផលិត តាមក្រវ៉ាត់ព្រំដែន ងាយស្រួលនិងបិទបាំង ក្រសែរភ្នែកអន្តរជាតិ តែអ្វីដែលគួរអោយសោកស្តាយជាទីបំផុតនោះប្រទេសកម្ពុជាយើង និងរងនៅការចោទប្រកាន់ពីសំណាក់លោកខាងលិច និងទទួលការរិះគន់ពីមហាជនគ្រប់ទិសទី សូមថ្នាក់ដឹកនាំមេត្តាពិនិត្យ។
សង្ឃឹមថា ឯកឧត្តម { វីសំណាង } អភិបាលខេត្តតាកែវ និង ឧត្តមសេនីយ៍ត្រី {ខូវ លី} ស្នងការនគរបាលខេត្តតាកែវ និងលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជរាជអវុធហត្ថខេត្តតាកែវ សូមមេត្តាចាត់មន្ត្រីជំនាញ ចុះទៅពិនិត្យចំពោះទីតាំងរបស់ក្រុមហ៊ុនខាងលើផងទាន ។
ដើម្បីកុំអោយប្រជាពលរដ្ឋយល់ច្រឡំថា លោកមិនបានបំពេញកាតព្វកិច្ចក្នុងនាមជាមន្ត្រី និងពុំបាន ឬ មួយ លោកកំពុងត្រូវថ្នាំសណ្តំ របស់ម្ចាស់រោងចក្រ ?
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមបណ្ឌិត {គុណ ញឹម} រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សូមមេត្តា ចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យនៅក្នុងករណីនេះដោយក្តីអនុគ្រោះ។
ប្រជាពលរដ្ឋ ស្នើសុំដល់ឯកឧត្តមអភិសន្តិ បណ្ឌិត {ស សុខា} ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមេត្តាចាត់មន្ត្រីជំនាញ ចុះទៅពិនិត្យចំពោះទីតាំងខាងលើដោយក្តីអនុគ្រោះ។
អង្គភាពសារព័ត៌មានយើងខ្ញុំ ផ្សព្វផ្សាយព័ត៌មាននេះ គ្រាន់តែចង់ជម្រាបជូនមហាជន នឹងថ្នាក់ដឹកនាំ ជ្រាបជាព័ត៌មាន ក្នុងព្រឹត្តិការណ៍អ្វីដែលកើតមាននៅក្នុងមូលដ្ឋានតែប៉ុណ្ណោះ។
អង្គភាព គេហទំព័រ ប្រម៉ាញ់ជាយ ដែន tv យើង គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ ក្នុងន័យស្ថាបនា និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការតាមរបប អ្នកសារព័ត៌មាន សូមអរគុណ។


